៩​នាក់​ត្រូវបាន​សម្លាប់​នៅពេល​ក្រុម​ឧទ្ទាម​អា​ប៊ូ​សៃ​យ៉ា​ហ្វ វាយប្រហារ​នៅ​ភូមិ​មួយ​នៅ​ហ្វីលីពីន​

917
ចែករម្លែក

​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៩​នាក់ ត្រូវបាន​សម្លាប់​និង​១០​នាក់​ផ្សេងទៀត បាន​រងរបួស​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​អា​ប៊ូ​សៃ​យ៉ា​ហ្វ (Abu Sayyaf ) បាន​វាយប្រហារ​នៅ​ភូមិ​មួយ​នៅ​ខេត្ត​បា​ស៊ី​ល​ឡាន ភាគខាងត្បូង​នៃ​ប្រទេស​ហ្វីលីពីន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២១​ខែសីហា​។​

​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ក្រុម​ជនប្រដាប់អាវុធ​ប្រហែល​៥០​នាក់​មកពី​ក្រុម​ឧទ្ទាម​អា​ប៊ូ​សៃ​យ៉ា​ហ្វ​បាន​បាញ់​ទៅលើ​ក្រុម​ជន​ស៊ីវិល និង​បាន​ដុតបំផ្លាញ​ផ្ទះ​ជាច្រើន​នៅ​ភូមិ​នោះ ។ ប្រតិបត្តិការ​សង្គ្រោះបាន​កំពុង​ប្រព្រឹត្តទៅ​៕ ដោយ ៖ សុខា

៩​នាក់​ត្រូវបាន​សម្លាប់​និង​១០​នាក់ បាន​រងរបួស​បន្ទាប់​ពី​ក្រុម​ឧទ្ទាម​អា​ប៉ូ​សា​យ៉ា​ហ្វ បាន​វាយប្រហារ​នៅ​ភូមិ​មួយ​នៅ​ខេត្ត​បា​ស៊ី​ល​ឡាន ប្រទេស​ហ្វីលីពីន កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២១​ខែសីហា