៩​នាក់​ស្លាប់​បន្ទាប់ពី​ខ្យល់ព្យុះ​ដ៏​ខ្លាំង​បក់បោក​លើ​ប្រទេស​ឥណ្ឌា​ភាគ​ខាងកើត​

697
ចែករម្លែក

ខ្យល់ព្យុះដ៏ខ្លាំងបានបង្កឱ្យខូចខាតផ្ទះសម្បែង រលំដើមឈើនិងបង្គោលខ្សែភ្លើងនៅប្រទេសឥណ្ឌាភាគខាងកើត ព្រមទាំងបានសម្លាប់មនុស្ស៩នាក់និងមនុស្សប្រហែល៣០០.០០០ នាក់បានបង្ខំចិត្តទៅកាន់តំបន់ដីខ្ពស់កាលពីថ្ងៃព្រហស្បតិ៍ទី១១តុលា។

ក្រសួងឧតុនិយមឥណ្ឌាបាននិយាយថា ខ្យល់ព្យុះTitli ឬ​ Butterfly នេះ បានបានបក់បោកដោយល្បឿងខ្យល់១៥០គីឡូម៉ែត្រក្នុងមួយម៉ោង កាលពីថ្ងៃព្រហស្បតិ៍ នៅពេល វាបានបក់បោកមកដល់ឆ្នេរសមុទ្រនៅពេលព្រឹក។ ខ្យល់ព្យុះនេះបានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងតំបន់ឆ្នេរសមុទ្រនៃរដ្ឋOrissa និង​បានបក់បោកខ្លាំងលើតំបន់ភាគខាងជើងនៃរដ្ឋAndhra Pradesh ដែលនៅជិតគ្នានេះ។

មនុស្ស៨នាក់បានស្លាប់ដោយលង់ទឹក ជញ្ជាំងនិងដើមឈើបាក់សង្កត់លើនៅទីក្រុងVijayanagaram និងនៅទីក្រុងSrikakulam នៅរដ្ឋAndhra Pradesh ហើយក្មេងប្រុសម្នាក់បានលក់ទឹកស្លាប់នៅទីក្រុងGanjam នៅរដ្ឋ Orissa ជាទីដែលមនុស្ស៥នាក់ ត្រូវបានរាយការណ៍ថាបានបាត់ខ្លូនផងដែរបន្ទាប់ពីត្រូវបានទឹកជំនន់ហូរខ្លាំងនាំយកទៅ។ នេះបើយោងតាមសារព័ត៌មានPress Trust of India ។

សាលារៀនជាច្រើនត្រូវបានបិទ និងការធ្វើដំណើរតាមយន្តហោះនិងរថភ្លើងក្នុងតំបន់នេះ ត្រូវបានផ្អាកខណៈសេវាក​ម្មទូរស័ព្ទនិងចរន្តអគ្គិសនី បានដាច់នៅតំបន់មួយចំនួននៅរដ្ឋទាំង២នេះ។

ក្រុមអាជ្ញាធរបានបង្កើតទីតាំងជម្រកសង្គ្រោះជាង៨០០កន្លែងនិងមានជំ​នួយសង្គ្រោះផេ្សងៗផងដែរ៕ដោយ៖សុខា/sn

ខ្យល់ព្យុះនេះ បានបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងតំបន់ឆ្នេរសមុទ្រនៃរដ្ឋOrissa និង​បានបក់បោកខ្លាំងលើតំបន់ភាគខាងជើង នៃរដ្ឋAndhra Pradesh

#