៩ វិច្ឆិកា ប្រហារ​ជន​ក្បត់​

517
ចែករម្លែក

​បាតដៃ ប្រែជា​ខ្នងដៃ​! ដល់​ថ្ងៃ​កំណត់ថា​ចូល បែរ​ប្រកាសថា ជា​ថ្ងៃ​ផ្ដើម​យុទ្ធនា​ការចូល​ស្រុក​! ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី អស់​លេស​បោក​ស៊ីលុយ​ទៀតហើយ​!
​ ​

តាម​គម្រោង​ដែល​បានកំណត់ និង​ប្រកាស​ក្ដែ​ងៗ​ពេញមាត់ ថា ថ្ងៃ ៩ វិច្ឆិកា ២០១៩ នឹង​វិល​ចូល​ស្រុក មក​ជាន់​ទឹកដី​ខ្មែរ​ជា​មាតុភូមិ​ឲ្យ​បានជា​ដាច់ខាត ទោះ​ត្រូវ​លះបង់​ជីវិត​ក៏ដោយ​។ តែ​ពេលនេះ ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី បាន​បរាជ័យ​ទាំងស្រុង និង​អាម៉ាស់​បំផុត ចំពោះ​អំណួត និង​ជំនឿ​ចិត្ត​ដ៏​មហិមា ថា​ខ្លួន​អាចមក​ជាន់​លើទឹក​ដី​កម្ពុជា ហើយ​ផ្ដួលរំលំ​រាជរដ្ឋាភិបាល ផ្ដួលរំលំ​រាជបល្ល័ង្ក កម្ចាត់​ស្ដេច ដើម្បី​ម​ហិ​ច្ឆិ​តា​នៃ​ការចង់បាន​អំណាច​ដឹកនាំ​ប្រទេស​របស់ខ្លួន​។​
​ ​

ជាក់ស្ដែង​ណាស់ ម​ហិ​ច្ឆិ​តា ជំនឿ​ចិត្ត និង​អំណួត​ដ៏​មហិមា របស់​ទណ្ឌិត​ក្បត់ជាតិ​រូបនេះ ត្រឹម​ជា​ឆាកល្ខោន​មួយ​ឆាក ដែល​ទណ្ឌិត​សម រង្ស៊ី បានរៀបចំ​ឡើង ដើម្បី​បោក​យកលុយ​ពី​អ្នកគាំទ្រ​ផ្កាប់មុខ​មួយ​ក្ដាប់​តូច​របស់ខ្លួន ដូចដែល​រូបគេ​ធ្លាប់បាន​ធ្វើជា​ញឹកញាប់​កន្លងមក​។​
​ ​

យ៉ាងណាមិញ សម្ដី និង​ទង្វើ​របស់​ទណ្ឌិត​ក្បត់ជាតិ សម រង្ស៊ី គ្មាន​ប្រសិទ្ធភាព​ឡើយ​ក្នុង​ការអូសទាញ​មហាជន​ខ្មែរ ដែល​បាន​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ រស់នៅក្នុង​ភាពសុខសាន្ដ​ត្រាណ ប្រកបដោយ​ភាពរុងរឿង នៅក្នុង​សង្គម​សន្ដិភាព មាន​ស្ថិរភាព និង​សន្ដិសុខ​ពេញលេញ ក្រោម​ដំបូល​ព្រះរាជ​បល្ល័ង្ក​ជាទី​សក្ការៈ និង​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​សព្វថ្ងៃ​។​
​ ​

ថ្ងៃ​៩ វិច្ឆិកា ឆ្នាំនេះ មិន​ត្រឹម​ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែលមាន​អត្ថន័យ​ជា​ភាព​សុខក្សេមក្សាន្ដ​របស់​ជាតិខ្មែរ​ប៉ុណ្ណោះ​ទេ តែ​នេះ​ក៏​ជា​ឱកាស​នេះ​ការទទួល​ទាន​អំបុក​សាមគ្គី អំបុក​សន្ដិភាព អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ ដែល​រាស្ដ្រ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស បាន​ចូលរួម​អបអរ​យ៉ាង​ផុសផុល និង​សោមនស្ស​ក្រៃលែង​។ ៩ វិច្ឆិកា គឺជា​ទិវា​របស់​ខ្មែរ សម្រាប់​ប្រជារាស្ដ្រ​ខ្មែរ​ទាំងមូល ពុំមែន​ជា​ថ្ងៃ​សម្រាប់​ជន​ក្បត់ជាតិ​ក្រុម​ណាមួយ យក​ជា​ឱកាស​សម្រាប់​បម្រើ​ម​ហិ​ច្ឆិ​តា ដណ្ដើម​អំណាច បង្ក​ភាពចលាចល​អសន្ដិសុខ រំខាន​ដល់​ភាព​សុខក្សេមក្សាន្ដ​របស់​ប្រជាជន​ឡើយ​៕ដោយ:វិបុល/B/