​កងទ័ព​ខេត្តកំពង់ឆ្នាំង​ទទួល​អំណោយ​ជា​អាវ​រងា​របស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​

190
ចែករម្លែក

​ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​អាវ​រងា​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ត្រូវបាន​ផ្តល់ជូន​នាយទាហាន​នាយទាហានរង​នៃ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង​។​នៅ​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៩​នៅ​ទីបញ្ជាការដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកំពង់ឆ្នាំង​ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គឹម​ប៊ុន​ថា​ន​អគ្គមេបញ្ជាការ​ង​នៃ​កងយោធពល​ខេមរភូមិន្ទ​លោក​ស្រ៊ន​សំឫទ្ធី​អភិបាលរង​ខេត្តកំពង់ឆ្នាំង ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​គឹម​ប៊ុន​ថា​ន​អគ្គមេបញ្ជាការ​ង​នៃ​កងយោធពល​ខេមរភូមិន្ទ​បាន​មានប្រសាសន៍​សំណេះសំណាល​និង​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ជូន​ដល់​នាយទាហាន​នាយទាហានរង​ទាំងអស់ ជាពិសេស សម្តេច​តេ​ជោ និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តែងតែ​រួមសុខ​រួមទុក្ខ ជាមួយ​កងកម្លាំង​ប្រដាប់ អាវុធ គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា ជានិច្ច​។​

​លោក​បាន​ក្រើនរំលឹក​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យបាន​ល្អ​ត្រូវ​ប្តេជ្ញា​ដាច់ខាត​ចូលរួម​ថែរក្សា​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​កុំ​ជឿ​លើ​ការឃោសនា​របស់​បុគ្គល​មួយចំនួន​និង​បាន​ចែក​អាវ​រងា​ជូន​ដល់​នាយទាហាន​នាយទាហានរង​និង​អង្គភាព​ចំណុះ​យោធភូមិភាគ​ពិសេស​ទាំងអស់​៕S/​