​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ចុះជួយ​សាងសង់​សាលារៀន​១​ខ្នង​ក្នុងស្រុក​ជ័យ​សែន​

77
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​មួយក្រុម​បាន​ចុះជួយ​សាងសង់​សាលាបឋមសិក្សា​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​ស្ថិតនៅ​ភូមិ​ក្រ​វ៉ាន់​ស្រុក​ជ័យ​សែន​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែមីនា​ឆ្នាំ​២០២០​។​

មន្ត្រី​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ដោយ​មើលឃើញ​ពី​ទុក្ខលំបាក​របស់​សិស្សានុសិស្ស​ដែល​កំពុង​ចង់​សិក្សា​ហើយ​ខ្វះ​សាលារៀន​។​លោក​ឧ​ត្ត​ម​សេនី​ត្រី​យ៍​កង​សៅ​គុណ​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ដឹកនាំ​កម្លាំង​ចុះជួយ​សាងសង់​សាលាបឋមសិក្សា​១​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​រាប​ឥដ្ឋ​សាប​ក្រោម​ដោយ​លើកឡើង​បញ្ឈ​ចេញ​ជា​រូ​រាង​ហើយ​។​

​ទាំងនេះ​ជាការ​ជួយ​គ្នា​ក្នុង​ការលំបាក​ទោះ​តិចតួច​ក៏​អាចជួយ​បាន​មួយ​គ្នា​ផងដែរ​។​ប្រទេស​មាន​សន្តិភាព​ការរីកចម្រើន​ទៅមុខ​កាន់តែ​ប្រសើរ​ជា​លំដាប់ «​អគុណ​សន្តិភាព​»៕S/​