​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ឃាត់ខ្លួន​៧​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

297
ចែករម្លែក

ដោយ​បាយ័ន​/​ខេត្តសៀមរាបៈ​កាលពី​ថ្ងៃ​ទី​១​ខែសីហា​ឆ្នាំ​២០១៩​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​បាន​ចុះបង្ក្រាប​ករណី​គ្រឿងញៀន​មួយកន្លែង​។​ស្ថិតនៅ​ចំណុច​ភូមិ​តាវៀន​សង្កាត់​សាលា​កំរើក​ខេត្តសៀមរាប​ដោយ​ឃាត់ខ្លួន​ចំនួន​៧​នាក់​ជាមួយ​វត្ថុតាង​មួយចំនួន​។​

​មន្ត្រី​កងរាជអាវុធហត្ថ​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​៧​នាក់​ទី​១​មានឈ្មោះ សេង រស្មី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​,​ទី​២.​ឈ្មោះ​សំ​ដា​រ៉ា​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​,​ទី​៣.​ឈ្មោះ​ហឹ​ង​វិចិត្រ​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​,​ទី​៤.​ឈ្មោះ ជូន តុលា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​,​ទី​៥.​ឈ្មោះ អ៊ិត ប៉ូ​អុង ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​,​ទី​៦.​ឈ្មោះ កែវ វិសិដ្ឋ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​និង​ទី​៧​ឈ្មោះ ដួង គីម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។

​មន្ត្រី​ដដែល​បាន​បន្តថា​អំឡុងពេល​ចុះ​ឃាត់ខ្លួន​នោះ​សមត្ថកិច្ច​ក៏បាន​ដកហូត​បាន​វត្ថុតាង​មួយចំនួន​រួមមាន​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​១៤​កញ្ចប់​ដែលមាន​ទម្ងន់​៥៣.៧៧​ក្រាម​,​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​,​កាំភ្លើងខ្លី​ម៉ាក​កា​៥៤​រួមទាំង​គ្រាប់​ចំនួន​២៣​គ្រាប់​ចំនួន​១​ដើម​និង​ទូរស័ព្ទដៃ​ចំនួន​៥​គ្រឿង​។

បច្ចុប្បន្ន​ទាំង​ជនសង្ស័យ​ចំនួន​៧​នាក់​និង​វត្ថុ​តាំង​ទាំងអស់​ត្រូវបាន​សមត្ថ​កិច្ច​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ធ្វើការ​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕S/

​រូបភាព​៖​មនុស្ស​៧​នាក់​ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​៕​បាយ័ន​