​កង់​បី​បើក​បុក​រថយន្ដ​កុងតឺន័រ​ពីក្រោយ​រងរបួស​ធ្ងន់​៥​នាក់​

436
ចែករម្លែក
  • 27
    Shares

​ដោយៈ​ចាន់តូ​/​ភ្នំពេញ : រថយន្ដ​កុងតឺន័រ​មួយគ្រឿង​បាន​ឈប់​នៅតាម​ផ្លូវត្រូវ​ម៉ូតូ​កង់​បី​ឥណ្ឌា​បើក​មិនបាន​មើលមុខ​ហើយ​បុក​ពីក្រោយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ចំនួន​៥​នាក់​។​ហេតុការណ៍​បានកើត​ឡើង​នៅ តាម​បណ្ដោយ​ផ្លូវ សហព័ន្ធរុស្ស៊ី​ទល់មុខ ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ពោធិ៍ចិនតុង​ក្នុងភូមិ ចំការឪឡឹក សង្កាត់​កា​កាប​ទី​១​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​យប់​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៩​។

​រថយន្ដ​កុងតឺន័រ ពណ៌​ស​ពាក់​ស្លាក​លេខ ព្រះសីហនុ 3A -1185 ឈប់​ស្រប​ទិសលើ​ចិញ្ចើមផ្លូវ​។ ចំណែក ម៉ូតូ​កង់​បី ឥណ្ឌា ពណ៌​ស​ពាក់​ស្លាក​លេខ កំពង់ចាម 1U-0387 បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ស្របគ្នា​។​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានប្រគល់​អោយ​សមត្ថ​កិច្ច​ចរាចរណ៍​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើការ​វាស់វែង​ហើយ​យក​រថយន្ត​កុងតឺន័រ​និង ម៉ូតូ​កង់​បី​ខាងលើ យកទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​ថ្ងៃក្រោយ​៕S/​

#