​កង់​បី​បើក​លឿន​បុក​រថយន្ត​ក្រឡាប់​អ្នកបើកបរ​រងរបួស​

364
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កង់​បី​មួយគ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​ជ្រុល​ទៅបុក​រថយន្ត​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ពេញទំហឹង​បណ្តាលឱ្យ​ក្រឡាប់​តែ​សំណាងល្អ​អ្នកបើកបរ​រងរបួស​ស្រាល​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើងលើ​ផ្លូវ​បេតុង​ក្នុង​បុរី​ពិភពថ្មី​ឈូក​វ៉ា​១​ភូមិ​ច្រេស​ថ្មី​សង្កាត់​គោក​រកា​ខណ្ឌ​ព្រែក​ព្នៅ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៩​ឆ្នាំ​២០១៩​។

​រថយន្ត​រងគ្រោះ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AA1989​រង​ការខូចខាត​កំពិត​ខាង​ជំ​ហ៊ាង​ឆ្វេង​បើកបរ​ដោយ​បុរស​ឈ្មោះ​ឡឹ​ក​ពន្លក​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​កើតហេតុ​ខាងលើ​។​អ្នកបើក​ម៉ូតូ​កង់​បី​ឈ្មោះ​សួន​សុខ​លីម​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​មុខរបរ​រត់​ផាស់​អាប់​មាន​ទីលំនៅ​ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ​ខេត្តកំពង់ចាម​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​រដ្ឋា​ន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​បានធ្វើការ​សម្របសម្រួល​គ្នា​ដោយ​ភាគី​ផាស់​អាប់​សង​សំណង​ថ្លៃ​ជួសជុល​ទៅ​ម្ចាស់​រថយន្ត​ចំនួន​៨០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ​៕S/​