​កង​ទ័​ព្ទ​នៅ​ស្រុក​ម៉ាឡៃ​ទទួល​ការឧបត្ថម្ភ​ពី​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​

692
ចែករម្លែក

​ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈ​កង​ទ័​ព្ទ​ឈរជើង​នៅ​រយ​:​កម្ពស់​នា​ភ្នំ​រ៉ាង​ឃុំ​អូរ​ស្រឡៅ​នៅ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ ទទួលបាន​ការឧបត្ថម្ភ​ចំ​សេចក្តី​ត្រូវ​បំផុត​ចំនួន ៣ មុខ​ពី​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​ប្រធានកិត្តិយស​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ ។​

​ទោះយ៉ាងណា​តាមរយ​:​បទបញ្ជា​មេ​បេ​ញ្ជា​ការ​ថ្នាក់លើ​តាម​ឋានានុក្រម​និង​ការទទួលខុសត្រូវ​តាម​តួនាទី​ភារកិច្ច​នោះ​. អង្គភាព​បាន​ខិតខំ​កសាង​ជំរំ​បន្ទាយ ជម្រក​ស្នាក់នៅ ផ្ទះបាយ​រួម ការចិញ្ចឹម​សត្វ ការដាំដុះ​ដំណាំ​និង​កែច្នៃ​គោល​របប​ដើម្បី​ច​វិ​ញ្ចឹ​ម​ទ័​ព្ទ​ឱ្យបាន​សមស្រប​ម្តង​១៧០​ក​ម្រឹតៗ​ដែរ​។​

​លោកស្រី ម៉ៅ ម៉ា​ល័យ កែ​គឹមយ៉ា់ន​រាល់​សំណូមពរ​សេចក្តីត្រូវកា​រ​និង​ទុក្ខ​របស់​មន្ត្រី​និង​របស់​ប្រជារាស្ត្រ លោក​ឧបនាយករដ្ឋមន្ត្រី​និង​លោកស្រី​ក៏ដូចជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​តែងរ​រួមចំណែក​ដោះស្រាយ​តាម​លទ្ធភាព​ជា់ក់ស្តែង​។​

យោង​លោក​ប្រាក់ សារ៉ាក់ សមាជិក​ក្រុមការងារ​លោកស្រី​ម៉ៅ ម៉ា​ល័យ ឱ្យដឹងថា​:​អំណោយ​លោកស្រី​ជូន​វរ​:​សេនា​តូច​៥១១​នោះ​ទី​-​អណ្តូងទឹក​ជ្រៅ​ប្រើ​ម៉ូ​ទ័​រ​បូ​ប​ទឺ​ក​ដ៏​ធំ​១​។​ទី​-​ជួយ​បង់ថ្លៃ​ដើម្បីអោយ​សេវាករ​អគ្គិសនី​ចូល​បន្ទាយ​ដោយ​ដាំ​បង្គោល​និង​ត​ខ្សែ​។​និង​ទី​-​ជួសជុល​ផ្លូវលំ​ក្រាល​កម្ទេច​ថ្ម​ប្រវែង​១.៣៨០​ម៉ែត្រ​។​

​លោក​វរសេនីយ៍ ហេង ប្រុស បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​បន្ថែមថា​: អំណោយ​របស់លោក​ស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ទាំង​៣​មុខ​សំខាន់ៗ​នេះ បាន​ចំ​គោលដៅ​ដែល​អង្គភាព​និង​លោក​ចង់បាន​បំផុត​។ ហើយ​ក្រោយពី​បាន​របស់​ទាំងនេះ លោក​និង​នាយ នាយរង​ទាហាន​នឹង​ប្រើប្រាស់ឱ្យចំ​បំណង​៕S/

​កង​ទ័​ព្ទ​នៅ​ស្រុក​ម៉ាឡៃ​ទទួល​ការឧបត្ថម្ភ​ពី​លោកស្រី​ម៉ៅ​ម៉ា​ល័យ​កែ​គឹមយ៉ាន​