​កឋិនទាន​មួយ​នៅ​ស្រុក​ឆ្លូង​ដង្ហែ​ទៅកាន់​វត្ត​ចំនួន​ពីរ​ប្រមូល​បច្ច័យ​បាន​២​ម៉ឺន​ដុល្លារ​

421

​ដោយៈ​សេង​ឃួន​/​ក្រចេះៈ​អង្គ​កឋិនទាន​ដែល​ផ្តួចផ្តើម​ដោយ​លោក​ឈួន​ថាវ​រិន្ទ​មេបញ្ជាការរង​កង​ទ​ព័​ជើង​អាកាស​ជា​សមាជិក​គណៈកម្មាធិកា​រ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​អនុប្រធាន​ក្រុមការងា​ថ្នា​ក់ណ្ដាល​ចុះជួយ​ខេត្តក្រចេះ​នឹង​អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ស្រុក​ព្រែក​ប្រសព្វ​និង​លោក​ឈុន ផា​ណ្ណា​។

​អង្គ​កឋិនទាន​បាន​ដង្ហែ​ទៅកាន់​វត្ត​ពោធិ​ហាន់ជ័យ​និង​វត្ត​សាលា​វេទី​ក្នុងស្រុក​ឆ្លូង​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​នេះ​ដោយ​ប្រមូល​បច្ច័យ​សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​បាន​ចំនួន​២​ម៉ឺន​ដុល្លារ​ស្មើ​ចំនួន​៨០​លាន​រៀល និង​សម្ភារៈ​ផ្សេងៗ​ជាច្រើន​ទៀត​។​

​លោក​ឈួន​ថាវ​រិន្ទ​បានលើកឡើង​ពី​អត្ថន័យ​បុណ្យកឋិន​ថា​ហេតុដែល​នាំ​ឲ្យ​មានបុណ្យ​នេះ​គឺមាន​បីយ៉ាង​ទី​១៖​មាន​សេចក្ដី​សុធា​ជ្រះថ្លា​ជឿ​ព្រះពុទ្ធ​ព្រះធម៌​ព្រះសង្ឃ​។​ទី​២៖​ធ្វើ​ឲ្យ​មាន​សេចក្ដី​សង្វេក​តក់ស្លុត​។​ទី​៣៖​ស្អាតស្អំ​ដោយ​កាយវិការ​ចិត្ត​មិន​ធ្វើអំពើ​បាប មិន​កាប់សម្លាប់​មិន​លួច មិន​ប្លន់ មិនចេះ​ភរ​កុហក​បោកប្រាស់​មិន​ចងគំនុំ​។​មាន​បញ្ហា​បី​ក្នុង​ខ្លួន​បាន​កើតជា​បុណ្យ​កើត​ហើយ​បុណ្យកឋិន​ជា​ទាន​ដ៏​វិសេសវិសាល​អ្នក​ដែល​បានធ្វើ​បុណ្យកឋិន​នេះ​តែងតែ​ទទួលបាន​ផល្លា​អនុ​សង្ឃ​ច្រើន​។​

​បុណ្យកឋិន​ទាន​ជា​បុណ្យ​មួយ​ចាប់​ផ្ដើមធ្វើ​បន្ទាប់ពី​បុណ្យ​ចេញ​វស្សា​។​បុណ្យកឋិន​តែងតែ​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់ ពុំមាន​ទំនេរ​វត្ដ​ណាមួយ ត្រូវបាន​ខកខាន​ឡើយ​។ ដូច្នេះ​គេ​តែងតែ​ឃើញ ក្បួន​កឋិនទាន​តែង​បាន​ដង្ហែ​ទៅកាន់​ទី​អារាម​រៀងៗ ខ្លួន​ចាប់ពី​ថ្ងៃ ១​រោច ខែអស្សុជ​ដល់​ថ្ងៃទី​១៥​កើត ខែ​ក​ក្តិ​ក​។​បើ​ទី​អារាម​ណាមួយ មិនមាន​កឋិន​ណាមួយ​ហែ​ចូល​ទេ ទី​អារាម​នោះ ក៏​ត្រូវតែ​រៀបចំ​ជា​កឋិន​ជើងវត្ត​ដែរ​។​

​ពិធី​ហែ​អង្គ​កឋិន​ទៅកាន់​ទី​អារាម​នីមួយៗ គេ​រៀបចំ​ធ្វើឡើង​យ៉ាង​អធិក​អធម្ម សប្បាយរីករាយ​យ៉ាង​ក្រៃលែង​អ្នក​ផ្ដើមបុណ្យ​បានរៀបចំ​បរិក្ខា​កឋិន​មាន​ត្រៃចីវរ​ចិ​វរ​សង្ឃា​ដិ​ស្បង់​ព្រម​ដោយ​ទេយ្យទាន​ផ្សេងៗ​ទៀត​។ ដូចជា បាត ចានស្រាក់ កាំបិត​ចេស ម្ជុល ថង់យាម ឆ័​ត្រ​ជាដើម សព្វគ្រប់​អស់ហើយ គេ​នាំគ្នា​ហែ​ទៅ​ទី​អារាម​ដែល​បាន​កំណត់ទុក​។​

​បើ​ឋិ​ន​នោះ​ដង្ហែ​ទៅ​វត្ត​ឆ្ងាយ​គេ​ជួបជុំគ្នា​ពី​ព្រលឹម​រួច​នាំគ្នា​ឡើង​រថយន្ត​សំដៅទៅ​វត្ត​នោះ​បើ​វត្ត​នៅតាម​ដង​ទន្លេ​គេ​ជិះទូក​រឺ​កប៉ាល់​ដើម្បី​យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​ត្រីមាស​ក្នុង​មួយឆ្នាំ​ក្នុង​វត្ត​អារាម​នីមួយៗ​ទទួល​អង្គ​កឋិន​បាន​មួយដង​តែប៉ុណ្ណោះ​៕S/

​កឋិនទាន​មួយ​នៅ​ស្រុក​ឆ្លូង​ដង្ហែ​ទៅកាន់​វត្ត​ចំនួន​ពីរ​ប្រមូល​បច្ច័យ​បាន​២​ម៉ឺន​ដុល្លារ​