​កឋិនទាន​មួយ​ប្រមូល​បច្ច័យ​បាន​ជាង​៧​ម៉ឺន​ដុល្លារ​ដង្ហែរ​ទៅ​វត្ត​ជម្ពូរ​ព្រឹក្សា​ក្រុង​ស្វាយរៀង​

778
ចែករម្លែក

​ដោយៈ​សុខ​ជាតិ​/​ស្វាយរៀងៈ​អង្គ​កឋិនទាន​ដែល​ផ្តួចផ្តើម​ដោយ​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ដង្ហែ​ទៅកាន់​វត្ត​ជម្ពូ​ព្រឹក្សា​(​ហៅ​វត្ត​ថ្មី​)​នៅ​ព្រឹក​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៨​ដោយ​ប្រមូល​បច្ច័យ​សម្រាប់​កសាង​សម​ទ្ធិ​ផល​នានា​ក្នុង​វត្ត​បាន​ចំនួន​ជាង​៧​ម៉ឺន​ដុល្លារ​ស្មើនឹង​២៨៥​លាន​រៀល​។​

​អង្គ​កឋិនទាន​នេះ​តំណាង​ដោយ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​លោកស្រី ពៅ សុភាព អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង រួម​និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត ចូលរួម​យ៉ាងច្រើន​កុះករ ផងដែរ​។​បុណ្យកឋិន​ជា​ពិធីបុណ្យ​មួយ​ចាប់ផ្ដើម ធ្វើ​បន្ទាប់ពី​បុណ្យ​ចេញ​វស្សា​បុណ្យកឋិន តែង​ត្រូវបាន​ដង្ហែ​ចូល​គ្រប់​ទី​អារាម​ទាំងអស់ ពុំមាន​ទំនេរ​វត្ដ​ណាមួយ ត្រូវបាន​ខកខាន​ឡើយ​។​

​ដូច្នេះ​គេ​តែងតែ​ឃើញ ក្បួន​កឋិនទាន​តែង​បាន​ដង្ហែ​ទៅកាន់​ទី​អារាម​រៀងៗ ខ្លួន​ចាប់ពី​ថ្ងៃ ១​រោច ខែអស្សុជ​ដល់​ថ្ងៃទី​១៥​កើត ខែ​ក​ក្តិ​ក ហើយ​បើ​ទី​អារាម​ណាមួយ មិនមាន​កឋិន​ណាមួយ​ហែ​ចូល​ទេ ទី​អារាម​នោះ ក៏​ត្រូវតែ​រៀបចំ​ជា​កឋិន​ជើងវត្ត​ដែរ​។

​បើ​កឋិន​នោះ​ដង្ហែ​ទៅ​វត្ត​ឆ្ងាយ គេ​ជួបជុំគ្នា​ពី​ព្រលឹម​រួច​នាំគ្នា​ឡើង​រថយន្ត​សំដៅទៅ​វត្ត​នោះ បើ​វត្ត នៅតាម​ដង​ទន្លេ គេ​ជិះទូក​រឺ កប៉ាល់​ដើម្បី​យកទៅ​ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​វស្សា​អស់​ត្រីមាស​ដែល​ក្នុង​មួយឆ្នាំ​ក្នុង​វត្ត​នីមួយៗ​អាច​ទទួល​អង្គ​កឋិន​បានតែ​មួយដង​តែប៉ុណ្ណោះ ៕S/

កឋិនទាន​មួយ​ប្រមូល​បច្ច័យ​បាន​ជាង​៧​ម៉ឺន​ដុល្លារ​ដង្ហែរ​ទៅ​វត្ត​ជម្ពូរ​ព្រឹក្សា​ក្រុង​ស្វាយរៀង​