​កណ្ដាប់ដៃ រញ្ជួយ​ធរណី លាប រដ្ឋា និង ណា​ម ម៉ូ​រ៉ា​ក់ នរណា​ខ្ទាត​ចេញ​

225
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​យប់​ថ្ងៃទី​២១ កញ្ញា ខាងមុខនេះ អ្នក​ប្រដាល់ ដែល​គេ​ទទួលស្គាល់ថា ជា​អ្នកលេង​កណ្ដាប់ដៃ រញ្ជួយ​ធរណី ២ រូប ដែល​ត្រូវ​ប៉ះគ្នា គឺ លាប រដ្ឋា ក្លិប​ដី​ឡូ​តិ៍​មាន​រិ​ទ្ធ ខេត្តបន្ទាយមានជ័យ និង ណា​ម ម៉ូ​រ៉ា​ក់ ខេត្តបន្ទាយមានជ័យ​។​

​ប្រការ​ដែល​គួរ​ឲ្យ​ស្ដាយ​នោះ​គឺ ក្នុងចំណោម​អ្នកខ្លាំង ទាំង ២ រូបនេះ នឹងមាន​ម្នាក់ ត្រូវ​ខ្ទាត​ចេញ និង​ម្នាក់​ ត្រូវ​បន្ត​បេសកកម្ម ទៅ​ជុំ​ទី​៣ ទៀត​។ អ្នកខ្លាំង​ដូចគ្នា​បែបនេះ ខ្ទាត​ចេញ​មួយរូប ឯ​មួយរូប នៅ ពិតជា​គួរ​ឲ្យ​ស្ដាយ​ខ្លាំងណាស់​។​

លាប រដ្ឋា និង ណា​ម ម៉ូ​រ៉ា​ក់​

គេ​នៅ​ចាំបាន​ថា កាលពី​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១ រដ្ឋា បាន​យកឈ្នះ អ្នក​ប្រដាល់ អេ​លី​ត សាន់ ក្លិប​ឆ្មា ស សែន​សុខ ដោយ​ពិន្ទុ ទាំង​ប្រផិតប្រផើយ​។ ចំពោះ ណា​ម ម៉ូ​រ៉ា​ក់ វិញ បន្ទាប់ពី​បាត់​មុខ​មួយរយៈ យ៉ាងយូរ​នោះ ពេល​ត្រឡប់មកវិញ នៅក្នុង​ការប្រកួត​ជម្រុះ នៅ​ជុំ​ទី​១ គេ​ប្រើ​កណ្ដាប់ដៃ ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង សារឿន ចាន់ ឲ្យ​សន្លប់​នៅមុន​ស្នូរ​ជួង បញ្ចប់​ទឹក​ទី​១ ។​

​សម្រាប់​ព្រឹត្តិការណ៍​នេះ ការប្រកួត​មានតែ ៣ ទឹក​ប៉ុណ្ណោះ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា ក៏មាន​ជំនឿ​​ចិត្ត​ថា ពួកគេ នឹង​ប្រកួត​គ្នា ៣ ទឹក​ដែរ តែ​ចំពោះ​រឿង​ចាញ់ ឈ្នះ ពិតជា​មិនអាច​ទស្សន៍ទាយ មុន​បានទេ​។ នរណា ចាញ់ នរណា ឈ្នះ ពិតជា​ទ្រមខ្លួន ដូចគ្នា​មិន​ខាន ។ លាប រដ្ឋា និង ណា​ម ម៉ូ​រ៉ា​ក់ នរណា ឡើងទៅ​ជុំ​ទី​៣ នរណា បញ្ចប់​បេសកកម្ម​ត្រឹមនេះ ?​។​

ភួង ពិសិដ្ឋ និង ព្រឿង សុជាតិ​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ ភួង ពិសិដ្ឋ ក្លិប​ខេត្ត​រតនគីរី ជួប​ប្រកួត​ជាមួយ អ្នក​ប្រដាល់ ព្រឿង សុជាតិ មកពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២។​ ​កាល​ប្រកួត​នៅ​ជុំ​ទី​១ ពិសិដ្ឋ ប្រកួត​ឈ្នះ ឆាយ មាស ក្លិប​សំរោង​កោង​កីឡា ខេត្តបាត់ដំបង ដោយ​ពិន្ទុ ឯ​ ព្រឿង សុជាតិ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់ លីន វីរៈ ក្លិប​បូរី​រាជសីហ៍ ដោយ​ពិន្ទុ​ដែរ ។​

​ពិសិដ្ឋ ជា​អ្នកមាន​កណ្ដាប់ដៃ ធ្ងន់​ណាស់ ហើយ​កណ្ដាប់ដៃ​របស់គេ តែងតែ​បញ្ចប់​គូប្រកួត បាន​មុនពេល​កំណត់ ។ ចំពោះ​សុជាតិ​វិញ អ្វីៗ​របស់គេ ហាក់ដូចជា

មិន​ទៀងទាត់​ឡើយ ព្រោះ​បើ​គេ​ចូល​ក្លិប ហ្វឹកហាត់​បានល្អ​នោះ​ គេ​នឹង​វ៉ៃ​បានល្អ តែបើ​គេ​ខ្ជិល​ហាត់ ជួនកាល​តែ ២ ឬ ៣ ទឹក ត្រូវ​សន្លប់​របស់​គូប្រកួត ក៏មានដែរ។​ ​រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធតែ​មានឱកាស​ឡើង ទៅ​ប្រកួត​បន្ត នៅ​ជុំ​ទី​៣ ដូចគ្នា តែ​មិនដឹងថា នរណា​ ​ជួប​សំណាងល្អ​នោះទេ ។​

រឿ​ម វណ្ណៈ និង អា​រ៉ាំ ប៊​យ​

​ចំពោះ​ជំនួប​ជា​មិត្តភាព រវាង​អ្នក​ប្រដាល់​កម្ពុជា និង ថៃ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា រឿ​ម វណ្ណៈ ក្លិប​រាជសីហ៍ ខេត្តបន្ទាយមានជ័យ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ អា​រ៉ាំ ប៊​យ (Aram Boy) ។​ ​វណ្ណៈ ជា​អ្នក​ប្រដាល់​មួយរូប ដែល​ចូលចិត្ត​វ៉ៃ​ប្ដូរ​ណាស់ ពិសេស​ប្រើ​កែង ដើម្បី​ប្ដូរ​វាយ​គូប្រកួត តែ​ការ​វ៉ៃ​ប្ដូរ​បស់​គេ ជា​ញឹកញាប់ ត្រូវ​គូប្រកួត​ច្រាស់​សង​វិញ បណ្ដាល​ឲ្យ​សន្លប់ ក៏មានដែរ​។ អ្នក​ប្រដាល់​រូបនេះ ក្នុង​រវាង ៣ ទឹក បើ​គូប្រកួត​មិន​ដួល​ទេនោះ គេ​យ៉ាប់​តែម្ដង ។​

​ចំពោះ អា​រ៉ាំ ប៊​យ វិញ គេ​ក៏​ជា​អ្នកខ្លាំង កែង និង ជង្គង់​ដែរ ។ វណ្ណៈ មិនអាចមើល ស្រាល​បានទេ បើ​ហ៊ាន​ច្រ​ង៉េ​ង​ច្រ​ង៉ាង នឹង​ដេក​ដោយសារ អា​រ៉ាំ ប៊​យ ជាមិនខាន ។ សង្ឃឹមថា វណ្ណៈ ជួប​សំណាងល្អ​ទៅ​ចុះ៕v