​កន្លែង​ភ្នាល់​ជល់​មាន់​ជាប់​របង​សាលាស្រុក​សមត្ថកិច្ច​និង​អាជ្ញាធរ​អត់​ខ្វល់​

605
ចែករម្លែក
  • 6
    Shares

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​ផ្ទះ​បើក​ល្បែងភ្នាល់​ជល់​មាន់​ស៊ី​សងលុយ​មួយកន្លែង​សមត្ថកិច្ច​និង​អាជ្ញាធរ​អត់​ខ្វល់​បង្ក្រាប​។​ទីតាំង​នោះ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ជាប់​របង​សាលាស្រុក​បរិបូរណ៍​និង​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​។​

ប្រជាពលរដ្ឋ​និយាយថា​មាន​បើក​លេង​រាល់ថ្ងៃ​ភ្នាល់​ចាញ់ឈ្នះ​រាប់​ម៉ី​ន​រហូតដល់​រាប់លាន​រៀល​មិនមាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​ណា​អើពើរ​បង្ក្រាប​ឡើយ​។​ផ្ទះបន​ល្បែង​មួយ​នេះ​ស្ថិតក្នុង​ភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង​។ ម្ចាស់ផ្ទះ​ឈ្មោះ​ជុំ​ឡុ​ម​ជា​ជនជាតិ​វៀតណាម បាន​ប្រពន្ធ​ខ្មែរ ។

​ពេលព្រឹក​មាន​លក់​បាយ​គុយទាវ​និង​កាហ្វេ​និង​ពេល​ថ្ងៃ​បើក​លេងល្បែង​ភ្នាល់​បញ្ជល់​មាន់​តាម​ទូ​ទស្សន៍​។​ករណីនេះ​ប្រជា​ពលរ​ដ្ខ​បាន​សំណូមពរ​សុំឱ្យ​លោក​អភិបាលស្រុក​ត្រូវមាន​វិធានការ​ទប់ស្កាត់​ផង ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​៕S/​