​កន្លះ​ខែកញ្ញា​ពន្ធគយ​ច្រក​ប៉ោយប៉ែត​ថា​បាន​៧៥​ភាគរយ​ឬ​ជិត​៥​ម៉ឺន​លាន​រៀល​

340

(​បន្ទាយមានជ័យ​)៖​កន្លះ​ខែកញ្ញា​ឆ្នាំ​២០១៧​នេះ​ពន្ធគយ​ច្រក​ប៉ោយប៉ែត​ថា​បាន​៧៥​ភាគរយ​ឬ​ជិត​៥​ម៉ឺន​លាន​រៀល​។​កត្តា​នេះ​មកពី​មាន​ទំនិញ​នាំចូល​ច្រើន​។​លោក ហ៊ុយ​សុជាតិ​ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​១៦​កញ្ញា​ថា​: ត្រឹម​ពាក់កណ្តាល​ខែកញ្ញា​នេះ​. ចំណូល​ពន្ធគយ​ច្រក​នេះ រកបាន​ជាង​៤៨.៥០០​លាន​រៀល ស្មើ​៧៥​ភាគរយ នៃ​ផែនការ​៦៦.៦៦៦​លាន​រៀល​។

តែ​រាល់​ខែ​អាច​រកបាន​លើសពីនេះ​(​ពី​១៥​ទៅ​១៩​លាន​ដុល្លារ​)​គឺ​ក្នុង​១​ខែៗ ច្រក​នេះ​តម្រូវ​រក​ចំណូល​ពន្ធគយ​ឱ្យបាន​ពី​១៨​ទៅ​១៩​លាន​ដុល្លារ​អាមេរិក​។​
​លោក ហ៊ុយ សុជាតិ និយាយ​បន្តថា​: ចំណូល​ពន្ធគយ​នេះ តារាង​ប្រមូលបាន​ដូច​ចំនួន​នេះ ។​មូលហេតុ​នាំឱ្យ​បាន​ចំណូល​ដូច្នេះ គឺមាន​ទំនិញ​រថយន្ត​ថ្មី​ចូល​ច្រើន ម៉ូតូ គ្រឿងសំណង់ ភេសជ្ជ​: គ្រឿងឧបភោគ​បរិភោក​។​ល​។ ៕S/​ដោយ :​ភ្នំ​ស្វាយ​

រូបថត​:​កន្លះ​ខែកញ្ញា​ពន្ធគយ​ច្រក​ប៉ោយប៉ែត​ថា​បាន​៧៥​ភាគរយ​ឬ​ជិត​៥​ម៉ឺន​លាន​រៀល​(​រូប​:​ភ្នំ​ស្វាយ​)​