​កម្ពុជា​កំពុង​សិក្សា​ពី​ល​ទ្ឋ​ភាព​ផលិត​ស្រូវ​ប្រភេទ​ថ្មី​ពីរ​ទៀត​

562

​ភ្នំពេញ​: ក្រុមហ៊ុន​ក្នុងស្រុក​នានា​កំពុង​សិក្សា​ល​ទ្ឋ​ភាព​សិក្សា​ពី​ការផលិត​ស្រូវ​ប្រភេទ​ថ្មី​ចំនូ​ន​ពីរ​ទៀត​ដើម្បី​ពិពិធ​កម្ម​ទីផ្សារ ក្នុងការ​នាំចេញ​អង្ករ​កម្ពុជា​ឲ្យ​បាន​កាន់ តែ​ច្រើន​ថែមទៀត​។​
​ឧកញ៉ា​សុង សារ៉ន​អគ្គនាយក​ក្រុម​អេ​ម​រូ រាយ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី​២៩ ខែសីហា​ថា លោក​មានគំនិត​ផលិត​ស្រូវ​នេះ​ជា​យូរ​មកហើយ ប៉ុន្តែ​ធ្វើ​មិនទាន់​ចេញ​ជាល​ទ្ឋ​ផល​នៅឡើយ​ទេ ព្រោះ​លោក​ស្ថិតក្នុង​ដំណាក់កាល​សិក្សា ដោយសារ​ស្រូវ​ប្រភេទ​នេះ​មិនមែន​ចេះតែ​ដាំ​បាន​នៅ​គ្រប់​តំបន់​ទេ ព្រោះ​ការដាំ​ស្រូវ​ប្រភេទ​នេះ វា​ពាក់​ព័​ន្ឋ​នឹង​លក្ខ​ខ័​ណ្ឌ​អាកាសធាតុ និង​ភូមិសាស្ត្រ​។​លោក​បន្តថា ស្រូវ​ប្រភេទ​នេះ ប្រសិនជា​ស្ថិតនៅក្រោម​លក្ខ​ខ័​ណ្ឌ អាកាសធាតុ​លើស​២៥​អង្សារ​សេ​នៅពេល​យប់ មិនអាច​ដាំ​បាន​នោះទេ​។​
​ ​លោក​បន្តថា “​ស្រូវ​ប្រភេទ​នេះ​ក៏​ពាក់​ព័​ន្ឋ​នឹង​របាយ​ទឹកភ្លៀង​ផងដែរ ហេតុនេះ​ទោះបី ជា​ស្រូវ​ប្រភេទ​នេះ​មាន​ទីផ្សារ​ល្អ​ក្តី ក៏​មិន​សុ​ទ្ឋ​តែ​ប្រទេស​ណា​ក៏​ដាំ​បាន​នោះទេ​”​។​លោក​បន្តថា “ ខេត្ត​ដែលមាន​ភាព​អំណោយផល សម្រាប់​ដាំ​ស្រូវ​Japonica គឺ​ខេត្តព្រះវិហារ រតនគិរី និង​ខេត្តមណ្ឌលគិរី​”​។​
​ ​ចំណែក​អនុប្រធាន​សហ​ព័​ន្ឋ​ស្រូវ​អង្ករ​កម្ពុជា​ឧកញ៉ា​ហ៊ុន ឡាក់​បាន​ថ្លែងថា ពូជស្រូវ​ប្រភេទ​ថ្មី​ឈ្មោះ​japonica​មាន​ក្រុមហ៊ុន​មួយចំនួន បានធ្វើការ​សាកល្បង​ដាំ​ដុះ​ហើយ ប៉ុន្តែ​មិនទាន់​ទទួលបាន​ទិន្នផល​ខ្ពស់ ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា​បន្ថែមទៀត​លើ​ការងារ​ថែ​រទាំ និង​ការយល់ដឹង​ពី​ការប្រើប្រាស់​ពូជស្រូវ​នេះ​ជាមួយ​ប្រជាកសិករ​។ ពូជស្រូវ​ប្រភេទ​នេះ​មាន​ដាំ​នៅ​ប្រទេស​ថៃ​និង​វៀតណាម​។​ហេតុនេះ​លោក​គិតថា​កម្ពុជា​ក៏​អាច​ផលិត​ស្រូវ​ប្រភេទ​នេះ​បានដែរ ព្រោះ​លក្ខខណ្ឌ​អាកាសធាតុ​មាន​ភាព​ប្រហាក់ប្រហែលគ្នា​។ លោក​បន្តថា ក្រសួងកសិកម្ម​បាន​ផលិត​ពូជស្រូវ​១០​ប្រភេទ​សម្រាប់​ដាំ​ដុះ ប៉ុន្តែ​មានតែ​ស្រូវ​បី​ប្រភេទ​ប៉ុណ្ណោះ​ដែលមាន​ការដាំដុះ​ច្រើន​ដូចជា​ផ្ការ​រំដួល សែន​ក្រអូប និង​ស្រូវ​ផ្កាម្លិះ ដែលជា​ប្រភេទ​ស្រូវ​សម្រាប់​នាំចេញ និង​ពូជ​បន្ទាប់បន្សំ​មួយចំនួនទៀត​។​
​លោក​បន្តថា “​ការផលិត​ពូជស្រូវ​ថ្មី​ឲ្យ​បាន​ច្រើន សម្រាប់​ទីផ្សារ​នាំចេញ​ជា​រឿង​មួយ ប៉ុន្តែ​រឿង​សំខាន់​យើង​ត្រូវ​សិក្សា​ទីផ្សារ​សិន​ថា តើ​ទីផ្សារ​ត្រូវការ​ស្រូវ​ប្រភេទ​ណា ដើម្បី​យើង​អាច​ផលិត​បាន​ហើយ​មាន​ទីផ្សារ​សម្រាប់​នាំចេញ​តែម្តង​”​។​
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​លោក​វេ​ង សាខុន​បាន​ថ្លែង​ឲ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ​ថា កម្ពុជា​នឹងធ្វើ​ការផលិត​ស្រូវ​ពីរ​ប្រភេទ​ទៀត សំរាប់​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន និង​អ៊ី​ស្រា​អ៊ែ​ល​នាពេល​អនាគត​។ ពូជស្រូវ​ថ្មី​ឈ្មោះ​Japonica និង​ស្រូវ​ដែលមាន​គ្រាប់​វែងៗ សំរាប់​នាំចេញ​ទៅកាន់​ប្រទេស​អ៊ី​ស្រា​អ៊ែ​ល និង​នៅ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា​ដទៃទៀត​។​លោក​បន្តថា ស្រូវ​ប្រភេទ​Japonica ជា​ប្រភេទ​ស្រូវ​ដែល​គេ​កិន​ជា​អង្ករ សម្រាប់ធ្វើ​ស៊ូ​ស៊ី ដែលជា​អាហារ​មាន​ភាព​ពេញនិយម​នៅ​ប្រទេស​ជប៉ុន​។​
​លោក​បន្តថា “​ប្រទេស​ក្នុង​តំបន់​បានធ្វើ​ការផលិត ស្រូវ​ទាំងពីរ​ប្រភេទ​នេះ​ដើម្បី​នាំចេញ​ហើយ ហើយ​នាពេល​អនាគត​ក្រុមហ៊ុន​នៅ​កម្ពុជា អាច​នឹង​ផលិត ប្រសិនជា​មានការ​បញ្ជា​ទិញ​”​។​
​លោក​រដ្ឋមន្ត្រី​បាន​បន្តថា តាម​ព៌​ត​មាន​ក្រុមហ៊ុន​ហ្គោល​ដិ​ន រ៉ា​យ​(Golden Rice) និង​ក្រុមហ៊ុន​សោមា​គ្រុប បាន​ពិចារណា​នាំចូល​ពូជស្រូវ​ទាំងពីរ​ប្រភេទ​នេះ ដើម្បី​ធ្វើការ​ផលិត​នាំចេញ​ផងដែរ ប៉ុន្តែ​ព៌​ត​មាន​លំអិត​យ៉ាងណា​នោះ​លោក​មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​នៅឡើយ​ទេ​។​លោក​បន្តថា ការពង្រីក​ផលិតកម្ម​ពូជស្រូវ និង​ការដាំដុះ​ស្រូវពូជ​សុ​ទ្ឋ វា​អាស្រ័យ​លើ​ឆន្ទៈ​របស់​វិស័យ​ឯកជន ព្រោះ​ក្រសួង​គ្រាន់​ជា​អ្នករៀបចំ​គោលនយោបាយ​ប៉ុណ្ណោះ ព្រោះ​ការរៀបចំ​ការផលិត​ពូជស្រូវ ក្រសួង​ជា​អ្នករៀបចំ​តែ​ការដាំដុះ​ដើម្បី​នាំចេញ​ជាការ​ងារ​របស់​វិស័យ​ឯកជន​៕MN
ដោយៈច្រាយចំណាន

ពូជស្រូវប្រភេទថ្មី(រូបឯកសារ)