​កម្ពុជា​គួរតែ​បន្ថែ​មការ​-​ការពារ​សុវត្ថិភាព​ដល់​បុគ្គលិក​តាម​ការដ្ឋាន​សំណង់​

1018
ចែករម្លែក

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​-​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ជាយថាហេតុ នៅតាម​ការដ្ឋាន ដល់​បុគ្គលិក​-​កម្មករ តំណាង​ក្រុមហ៊ុន​អចលនទ្រព្យ មកពី​សភាពាណិជ្ជកម្ម​អឺរ៉ុប សហការ​ជាមួយនឹង​ក្លិប​អ្នកកាសែត​កម្ពុជា ធើ្វ​ជាការ​ចែករំលែក រៀបចំ​កិច្ចពិភាក្សា​មួយ​ស្ដីពី (​ធុរកិច្ច និង​សុវត្ថិភាព​បុគ្គលិក​ការដ្ឋាន​) នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ វិច្ឆិកា ២០១៨​។

​លោក Michel Cassagnes (​មី​ស៊ែ កា​សាញ​) ប្រធាន​គណៈកម្មការ​ផ្នែក​សំណង់​និង​អចលនទ្រព្យ​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប និង​ជា​តំណាង​ក្រុមហ៊ុន​អឺរ៉ុប បានឱ្យដឹងថា សំណង់​ជា​ផ្នែក​មួយ​ដែល​រឹង​ម៉ាំ ដែល​ត្រូវ​ចំណាយ​ពេលធ្វើ​ការសាងសង់​ចាប់ពី បី​ខែ ទៅ​ពីរ​ឆ្នាំ ក្នុងការ​សាងសង់ ហើយ​ក្រោយពេល​សាងសង់​រួច គឺ​វា​មាន​រយៈពេល ៥០​ឆ្នាំ ដូច្នេះ​ក្រុមហ៊ុន​ត្រូវមាន​ការយកចិត្តទុកដាក់​ខ្ពស់ ជាពិសេស​គឺ​សុវត្ថិភាព​របស់​កម្មក​រ ពេល​កំពុងដំណើរការ​សាងសង់​។

​នៅ​កម្ពុជា​សុវត្ថិភាព​បុគ្គលិក​នៅតាម​ការដ្ឋាន គួរ​ត្រូវបាន​គិតគូរ​ឲ្យ​បាន​មុនគេ​។ ប៉ុន្តែ​ទន្ទឹមនឹង​ការគិតគូរ​អំពី​សុវត្ថិភាព​នេះ គេ​ក៏ត្រូវ​គិតដល់​ការចំណាយ​លើ​សម្ភារៈ​ការពារ​សុវត្ថិភាព​ផងដែរ​។ នៅ​កម្ពុជា គេ​មិនទាន់​ដឹងថា ស្ថាប័ន​ណាមួយ​ទទួលបន្ទុក​ចំពោះ​គ្រោះថ្នាក់​នៅក្នុង​ការដ្ឋាន​នៅឡើយ​ទេ​។

​ប៉ុន្តែ​កម្ពុជា​គួរតែមាន​ស្ថាប័ន​ទទួលបន្ទុក​និង​កត់ត្រា​គ្រោះថ្នាក់​ដែល​កើតឡើង​នៅក្នុង​ការដ្ឋាន បើទោះបីជា​ចំនួន​គ្រោះថ្នាក់​នៅតាម​ការដ្ឋាន​មាន​ចំនួន​មិន​ច្រើន​ដូច​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក៏ដោយ​។ ​ជា​ទូរ​ទៅ សម្ភារៈ​សម្រាប់​ការពារ​សុវត្ថិភាព បុគ្គលិក​-​កម្មករ ក្នុងការ​រដ្ឋា​ន ត្រូវ​ចំណាយ​ប្រមាណ ចន្លោះ​១៥០ ដុល្លារ សម្រាប់​បំពាក់ ដល់ក​ម្មករ​មួយ​នាក់ មានដូចជា មួក​ដែក​ដើម្បី​ការពារ​អ្វីៗ​ដែល​ធ្លាក់​មកពី​ខាងលើ ស្បែកជើង​សុវត្ថិភាព​ដែលមាន​បាត​ការពារ​ឆក់ និង​អាវ​រំលេច​ពន្លឺ​ដើម្បី​ឲ្យ​គេ​មើលឃើញ​ពី​ចំងាយ​។​

​ចំណែក ប្រទេស​នៅ​អឺរ៉ុប​វិញ ពិសេស​គឺ​ប្រទេស​បារាំង អ្នកទទួលខុសត្រូវ​ចំ​ពោះ​សុវត្ថិភាព​បុគ្គលិក​តាម​ការដ្ឋាន នោះ​គឺ​ក្រសួង​សាងសង់​និង​ក្រសួង​ការងារ​។ បន្ថែម​ពីលើ​ស្ថាប័ន​ទទួលបន្ទុក មន្ត្រី​នៃ​ក្រសួង​ទទួលបន្ទុក​ទាំងពីរ​ឧស្សាហ៍​ចុះទៅ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​។ ហើយ​នៅ​ប្រទេស​បារាំង ឧបករណ៍​ស្ទូច​ឆ្លងកាត់​ផ្លូវ​អាច​ប្រើប្រាស់​បាន ដរាបណា​ទទួល​បានកា​រ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាមុនសិន​។

​លោក Michel Cassagnes បន្តថា វិធានការ​បែបនេះ​គួរតែ​អនុវត្ត​ផងដែរ​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រៅពីនេះ​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ការដ្ឋាន គឺ​ម្ចាស់​ការដ្ឋាន​ត្រូវ​ពន្យល់​អំពី​គ្រោះថ្នាក់​ក្នុង​ការដ្ឋាន​ដែល​ងាយ​កើតមាន​ក្នុងពេល​បំពេញការងារ​៕S/

​កម្ពុជា​គួរតែ​បន្ថែ​មការ​-​ការពារ​សុវត្ថិភាព​ដល់​បុគ្គលិក​តាម​ការដ្ឋាន​សំណង់​

​ ​