​កម្ពុជា​ចិន​ដាក់ចេញ​គោលដៅ​ថ្មី​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឈានដល់​១០​ប៊ី​លាន​ដុល្លា​នៅ​ឆ្នាំ​២០២៣

431
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅកាន់​អ្នកចូលរួម​នៅក្នុង​វេទិកា​ស្តីពី​ការជំរុញ​ពាណិជ្ជកម្ម​និង​វិនិ យោគ​កម្ពុជា​-​ចិន ប្រមាណ​៧០០​នាក់​ដែលជា​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល​ចិន​និង​ផ្នែក​ឯកជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​ចិនថា​៖​កាលពី​ឆ្នាំ ២០១៧ កន្លងទៅ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​សម្រេចបាន​ប្រមាណ ៦ ប៊ី​លាន​ដុល្លា​ហើយ​ផ្តើមចេញពី​លទ្ធផល​ផ្លែផ្កា​ដែល​បាន អនុវត្ត​ក្នុង​ឆ្នាំ ២០១៧ ប្រទេស​ទាំងពីរ​បានដាក់​ចេញ​នូវ​គោលដៅ​ថ្មី​ទៀត​ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​ឈានដល់ ១០ ប៊ី​លាន​ដុល្លា​នៅ​ឆ្នាំ ២០២៣ ។

បន្ថែម​ពីនេះ​កម្ពុជា​បាន​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​លើ​វិស័យ​នានា​ទាក់ទង​និង​វិស័យ​ពាណិជ្ជកម្ម​ដូចជា​បង្កើត​ម​ជ្ឈ មណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​នៅក្នុង​ទីក្រុង​មួយចំនួន​នៃ​ប្រទេស​ចិន​ការចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ដែល​បានផ្តល់​ឲ្យ​កម្ពុជា​នូវ​ប្រព្រឹត្ត​កម្ម​មិន​ជាប់ពន្ធគយ​គ្រប់​ដណ្តប់​លើ ៩៧% នៃ​បន្ទាត់​ពន្ធគយ​សរុប​និង​ការចុះហត្ថលេខា​លើ​អនុស្សារ​ណះ​នៃ​ការយោគយល់​គ្នា​មួយចំនួន​ក្នុង​វិស័យ​ពាណិជ្ជកម្ម ។ ទំហំ​វិនិយោគ​បាន​ស្ទុះ​ឡើង​រហូតដល់​ប្រមាណ ៦,៨ ប៊ី​លាន​ដុល្លា​នៅ​ឆ្នាំ២០១៨​កើន​ប្រមាណ​៧%បៀ​ប​និង​ឆ្នាំ២០១៧ ក្នុងនោះ​ប្រទេស​ចិន បន្ត ស្ថិតនៅ​ជា​ប្រទេស​នាំមុខ​ដែល​បាន​បណ្តាក់​ទុនវិនិយោគ​ធំជាងគេ​បង្អស់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៨ ដែលមាន​ទំហំ​ទុនវិនិយោ គ​សរុប​ប្រមាន ៣,៦ ប៊ី លាន​ដុល្លា​ស្មើ​និង​៥៣% នៃ​ទំហំ​វិនិយោគ​សរុប​ពោលគឺ​កើនឡើង​ប្រមាណ ៥៤% ធៀប​និង​ឆ្នាំ ២០១៧ ។

គួរបញ្ជាក់​ថា​នៅ​ព្រឹក​ថ្ថៃទី​២២ មករា នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក ហ៊ូ ឈុន​ហ៊័​រ (Hu Chun Hau) ឧបនាយ ករដ្ឋមន្ត្រី​ចិន​, លោកស្រី កាវ យ៉ាន (Gao Yan) ប្រធាន​ក្រុមប្រឹក្សា​ជំរុញ​អន្តរ​ជាតិចិន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក វេទិកា​ស្តីពី​ការជំរុញ​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា​-​ចិន ៕BR