​កម្ពុជា​ចង់បាន​ជំនាញ​វិជ្ជាជីវ​:​ទេសចរណ៍​ពី​ប្រទេស​ញូ​វ​ហ្សេ​ឡេ​ន​

770
ចែករម្លែក

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​:​តប​តាម​ការអញ្ជើញ​របស់​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍​ញូ​វ​ហ្សេ​ឡែ​ន នៅ Willington​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក​រដ្ឋមន្ត្រីទេសចរណ៍​ថោង ខុន និង​ប្រតិភូ បានទទួល​ការស្វាគមន៍​រាក់ទាក់ពី​លោក Ben Potter នាយក​គ្រប់គ្រង​ផ្នែក​ទីផ្សារ និង​លោកស្រី Marty Hiddleston នាយក​គ្រប់គ្រង​សាលា​នៅ​ប្រទេស​ញូ​វ​ហ្សេ​ឡេ​ន​។

​ថ្លែង​ក្នុងជំនួប​នេះ​លោក​រដ្ឋមន្ត្រី​ថោង​ខុន​ បាន​សម្ដែង​នូវ​ការចាប់អារម្មណ៍​និង​ពេញចិត្ត​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​រចនាសម្ព័ន្ធ​និង​ការគ្រប់គ្រង​របស់​សាលា​ដែលមាន​លក្ខណៈសាមញ្ញ​ទំនើប​។​មាន​គ្រប់​វិស័យ ជំនាញ ទាំង​ខាង​ឧស្សាហកម្ម​ធ្វើដំណើរ ឧស្សាហកម្ម​ទេសចរណ៍​ដូចជា​៖ flight attendant,Cruising, House keeping,Tour Guide,… ។​ល ។

​កម្មវិធីសិក្សា​ខ្លីៗ​៣០​ម៉ោង​ ៦០​ម៉ោង​​ដោយ​ផ្សារភ្ជាប់​ការអនុវត្ត​ជាក់ស្តែង​នៅនឹងកន្លែង​។​ជាងនេះទៀត​សាលា​នេះ​មិន​ត្រូវការ​ដី​ធំ​ដើម្បី​សាងសង់​ឡើយ​ដែល​ចំណុច​ទាំងអស់នេះ​កម្ពុជា​អាចឆ្លើយតប​បាន​ទាំង​នៅ​តំបន់​សៀមរាប​អង្គរ​តំបន់​ភ្នំពេញ តំបន់ឆ្នេរ​សមុទ្រ និង​តំបន់​អេកូ​ទេសចរណ៍​។

​បន្ទាប់ពី​បាន​ស្តាប់​ពី​សភាពការណ៍​អភិវឌ្ឍន៍​រួម​ក៏ដូចជា​សំណូមពរ​ជាក់ស្តែង​នៃ​ការអភិវឌ្ឍ​ធនធានមនុស្ស​ ពិសេស​ផ្នែក​ជំនាញ​ទេសចរណ៍​នៅ​កម្ពុជា ​ភាគី​NewZealand​មានការ​កោតសរសើរ​ចំពោះ​ការរីកចម្រើន​របស់​ក​ម្ពុ​ជារួម​ទាំង​វិស័យ​ទេសចរណ៍​។

​បច្ចុប្បន្ន​កំពុងមាន​តម្រូវការ​ចាំបាច់​ខាង​ធនធានមនុស្ស ផ្នែក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ទាំង​ផ្នែក​ឧស្សាហកម្ម​ធ្វើដំណើរ និង​ទេសចរណ៍​។ ភាគី NZ គាំទ្រ​ចំពោះ​សំណូមពរ​របស់​កម្ពុជា ក្នុងការ​ផ្តល់​អាហារូបករណ៍​ ការចែក​រំលែក​បទពិសោធ​ន៏ និង​ពិចារណា​ក្នុងការ​វិនិយោគ សាលា​បណ្តុះបណ្តាល​វិជ្ជា​ជី​វៈ​ជំនាញ ទេសចរណ៍​នៅ​កម្ពុជា​។​

​សូម​ជម្រាប​ថា កម្ពុជា​បច្ចុប្បន្ន​មាន​អ្នកបម្រើការ​ដោយផ្ទាល់​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ ៦២​ម៉ឺន​នាក់​។ ឆ្នាំ​២០២០ យើង​នឹងមាន​បុគ្គលិក​បម្រើការ​ប្រមាណ ១​លាន​នាក់ និង​ឆ្នាំ​២០២៥ ប្រមាណ ១.២​លាន​នាក់ ។​តាម​ការវាយតម្លៃ​រប​ស់​គណៈកម្មការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍​ឆ្នាំ​២០១៨ ​យើង​ទើប​មាន​ប្រមាណ​៤០​ភាគរយ​ដែលមាន​សមត្ថភាព​ជំនាញ​តាម​ស្តង់ដារ​អាស៊ាន​។​

​ជា​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួងទេសចរណ៍​គឺ​នៅ​ឆ្នាំ​២០២០​ ត្រូវ​ឲ្យមាន​៥០​ភាគរយ​នៃ​អ្នកបម្រើការងារ​ក្នុង​ឧ​ស្សហកម្ម​ទេសចរណ៍​ត្រូវ​ឆ្លងកាត់​ការបណ្តុះបណ្តាល​និង​វាយ​តម្លៃ​សមត្ថភាព​ស្របតាម​ស្តង់ដារ​សមត្ថភាព​អ្នកជំនាញ​ទេសចរ​អាស៊ាន​និង​ឆ្នាំ​២០២៥​ត្រូវ​សម្រេច​យុទ្ធនាការ​បុគ្គលិក​ម្នាក់​ជំនាញ​មួយ​(OnestaffOneSkill)​ពោលគឺ​១០០ភាគរយ​នៃ​អ្នកជំនាញ​គឺ​ត្រូវមាន​ការទទួលស្គាល់​ស​ម​ត្ថ​ភាព​តាម​ស្តង់ដារ​អាស៊ាន​៕S/​Ha