​កម្ពុជា​ដណ្តើម​មេដាយ ក្នុងការ​ប្រកួត​កីឡា នគរបាល​ពិភពលោក លើក​ទី​១៨

560
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ក្រុមកីឡា​របស់​អង្គភាព​កីឡា នគរបាលជាតិ​កម្ពុជា ដណ្តើម​មេដាយ ៣ គ្រឿង នៃ​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​នគរបាល ពិភពលោក​លើក​ទី​១៨ The 18th World Police and Fire Games ដែល​នឹង​រៀបចំឡើង ពីថ្ងៃ​ទី​៨ ដល់ ១៨ សីហា នៅ​ខេត្ត Cheng Du នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន គិត​ត្រឹម​ថ្ងៃទី​៩ សីហា ។​

​លោក ជា សែន​វិស្សុត ដែលជា​គ្រូបង្វឹក​មួយរូប របស់​កម្ពុជា ដែល​កំពុងតែ​ស្ថិត នៅ​ប្រទេស​ចិន ដែរនោះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុមកីឡា​ទូក​នាគ ដណ្តើម​មេដាយមាស លើក​វិញ្ញាសា អាយុ​ចាប់ពី ១៨ ឡើង​បុរស សម្រាប់​ចំណុះ ១០ នាក់ ដែលមាន​ចម្ងាយ ២០០ ម៉ែត្រ​។ មេដាយមាស មួយគ្រឿង​ទៀត ដណ្តើមបាន ដោយ​កីឡាការិនី ហែល​ទឹក សុខ វ​លក្ខណ៍ ដែល​ប្រកួត​លើ​វិញ្ញាសា​ហែល​កង្កែប ចម្ងាយ ១០០ ម៉ែត្រ និង​មេដាយសំរិទ្ធ កីឡាករ ចេង សុ​ផា វិញ្ញាសា​ហែល​កង្កែប ចម្ងាយ ១០០ ម៉ែត្រ​។​

​សូម​រំឭកថា កម្ពុជា បាន​បញ្ជូន​អត្ត​ព​លិ​ក ចំនួន ៩៦ រូប និង​កីឡា​ចំនួន ១២ ប្រភេទ រួមមាន ៖ តេ​ក្វាន់​ដូ​, កា​រ៉ា​តេ​, យូ​ដូ​, ជឺ​ជី​តស៊ូ​, ចំបាប់​, វាយ​សី​, វាយ​កូនឃ្លី​លើ​តុ​, ហែល​ទឹក​, ទ្រី​យ៉ា​ត្លុង​, អត្តពលកម្ម​, បាល់ឱប និង ប្រណាំងទូក​កា​នូ ៕v

កីឡាការិនី សុខ វ​ល័ក្ខណ៍
កីឡាករដទៃទៀត​