​កម្ពុជា​ទទួលបាន​រង្វាន់​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ចំនួន​១៨​ពី​អាស៊ាន​

509
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី​៣៨​ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៧១៨​ខែមករា​ឆ្នាំ​២០១៩​ថ្មីៗ​នៅ​ទីក្រុង​ហា​ឡុង​ប្រទេស​វៀតណាម​។​អាស៊ាន​បានទទួល​ស្គាល់​សហគម​ន៍​ទេសចរណ៍​កម្ពុជា​ចំនួន​៣​ផ្ទះ​ស្នាក់​កម្ពុជា​ចំនួន​៥​អាជីវកម្ម​ស្ប៉ា​កម្ពុជា​ចំនួន​៥​និង​បង្គន់​អនាម័យ​សាធារណៈ​កម្ពុជា​ចំនួន​៥​។​ដែលមាន​គុណភាព​សេវាកម្ម​ស្របតាម​ស្តង់ដា​ដែល​បានដាក់ចុះ​ឱ្យ​អនុវត្ត​ដោយ​សមាគម​ទេសចរណ៍​អាស៊ាន​។​

​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ដែល​បាន​ចូលរួម​ក្នុង​វេទិការ​បានបញ្ជាក់​ថាក​ម្ពុ​ជា​ពិត​ជាមាន​កិត្តិយស​ណាស់​ដែល​ទទួល​បាន​រង្វាន់​ពី​អាស៊ាន​។​នេះ​ស​បញ្ជាក់ថា​គុណភាព​សេវា​ទេសចរណ៍​កម្ពុជា​កំពុង​ត្រូវបាន​ទទួលស្គាល់ថា ជា​សេវាកម្ម​ទេសចរណ៍​ដែល​អាច​ផ្តល់​ភាពកក់ក្តៅ​ដល់​ភ្ញៀវទេសចរ និង​អាចធ្វើ​ការប្រកួតប្រជែង​ក្នុង​តំបន់​និង​ពិភពលោក​។​សេវាកម្ម​ទេសចរណ៍​ដែល​ទទួលបាន​កិត្តិយស​ទទួល​រង្វាន់​ស្តង់ដា​អាស៊ាន រួមមាន​៖

១៖​សហគមន៍​ទេសចរណ៍​និង​អេកូ​ទេសចរណ៍​ស្តង់ដា​អាស៊ាន​ក្នុងនោះ​មាន​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​ស្ទឹង​អា​រ៉ែ​ង​ខេត្តកោះកុង​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ​ខេត្តបន្ទាយមានជ័យ​និង​សហគមន៍​ទេសចរណ៍​កំពង់​ភ្លុក ខេត្តសៀមរាប​។​២៖ ផ្ទះ​ស្នាក់​ស្តង់ដា​អាស៊ាន ក្នុងនោះ​មានផ្ទះ​ស្នាក់​បា​ណា​ណា​ក្នុង​សហគមន៍​ទេសចរណ៍​រុន​តា​ឯក​ខេត្តសៀមរាប​ផ្ទះ​ស្នាក់​តាំង​ងិន​ក្នុង​សហគមន៍​ទេសចរណ៍​ជី​ផាត​ខេត្តកោះកុង​។​ផ្ទះ​ស្នាក់​ខឿន​ស្រីមុំ​ក្នុង​សហគមន៍​ទេសចរណ៍​បន្ទាយឆ្មារ​ខេត្តបន្ទាយមានជ័យ​។

​ផ្ទះ​ស្នាក់​ទន់​សារិន​ក្នុង​សហគមន៍​ទេសចរណ៍​កំពង់​ឃ្លាំង​ខេត្តសៀមរាប​និង​ផ្ទះ​ស្នាក់​ឦ​សាន្ត​បុរី​៥​ក្នុង​សហគមន៍​ទេសចរណ៍​សំបូរ​ព្រៃ​គុក ខេត្តកំពង់ធំ​។​

៣៖ សេវា​ស្ប៉ា​ស្តង់ដា​អាស៊ាន ក្នុងនោះ​មាន​សេវា​ស្ប៉ា SO SPA with L’OCCITANCE សេវា​ស្ប៉ា SPA Temple សេវា​ស្ប៉ា Sunnaline SPA សេវា​ស្ប៉ា Jasmine SPA និង​សេវា​ស្ប៉ា SPA at NAGA World​។​
៤៖​បង្គន់​អនាម័យ​សាធារណៈ​ស្តង់ដា​អាស៊ាន​ក្នុងនោះ​មាន​បង្គន់​អនាម័យ​សាធារណៈ​សួន​សម្តេច​ក្រ​ទ្បា​ហោម​សខេង​។​បង្គន់​អនាម័យ​សាធារណៈ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​។​បង្គន់​អនាម័យ​សាធារណៈ​គ្រឹះស្ថាន​អង្គរ​។​បង្គន់​អនាម័យ​សាធារណៈ​ព្រះ​នាង​ប្រាជ្ញា​បរ​មី​។​និង​បង្គន់​អនាម័យ​សាធារណៈ​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​។​

​សូមបញ្ជាក់ថា កន្លងមក អាស៊ាន​បាន​ដាក់ឱ្យអនុវត្ត​នូវ​ស្តង់ដា​គុណភាព​ដល់​ប្រទេស​សមាជិក រួមមាន​៖ ស្តង់ដា​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ស្តង់ដា​សហគមន៍​ទេសចរណ៍​អាស៊ាន​ស្តង់ដា​បង្គន់​សាធារណៈ​អាស៊ាន​ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន​ស្តង់ដា​ស្ប៉ា​អាស៊ាន​ស្តង់ដា​ផ្ទះ​ស្នាក់​អាស៊ាន​និង​ស្តង់ដា​បន្ទប់ប្រជុំ​អាស៊ាន (MICE)៕S/​

លោកថោង ខុន(កណ្តាល)ចូលរួមវេទិការនៅវៀតណាម។មូលសម្បត្តិ។
បង្គន់អនាម័យមានស្តង់ដា អាស៊ានទទួលស្គាល់។