​កម្ពុជា​និង​កូរ៉េ ប្តេជ្ញា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​និង​បើក​ទីផ្សារ​ឲ្យ​ទូលាយ​ជាង​មុន​សម្រាប់​ផលិតផល​កម្ពុជា

432
ចែករម្លែក
  • 5
    Shares

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ក្រោយពី​ជំនួប​ទ្វេភាគី​រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន​។​នៅ​ចំពោះមុខ​លោក​ប្រធានាធិបតី​កូរ៉េ​,​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា​ភាគី​ទាំងពីរ​កម្ពុជា​កូរ៉េ​បាន ជំរុញ​កិច្ចប្រឹងប្រែង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត​ដោយ​បើក​ទីផ្សារ​ឲ្យ​ទូលាយ​ជាង​មុន​សម្រាប់​ផលិតផល​កម្ពុជា​ជាពិសេស​ផលិតផល​កសិ កម្ម​។មេដឹកនាំ​ប្រទេស​ទាំងពីរ​ក៏បាន​កត់សម្គាល់​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ការដឹកនាំ​លើ​វិស័យ​នានា​ជាច្រើន​រួមមាន ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ហិរញ្ញវត្ថុ​ឧស្សាហកម្ម ទេសចរណ៍ អប់រំ ។

​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ដែលមាន​រយៈពេល​ជិត​១​ម៉ោង​រួចមក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​បានធ្វើ​សន្និសីទកាសែត​រួមគ្នា​ជាមួយ លោក​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ មូ​ន ចេ​អី​ន នាថក​ងៃ​ទី ១៥ ខែ​មិនា​នេះ​នៅ​វិមាន​សន្តិភាព​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋ ហ៊ុន សែន បាន​សម្ដែង​សេចក្តី​រីករាយ​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ជូន​ចំពោះ​ទស្សនៈកិច្ច​ផ្លូវរដ្ឋ​របស់ លោក មូ​ន ចេ​អី​ន នៅ​កម្ពុជា​ដែលជា​ព្រឹត្តិការណ៍​សំខាន់​ណាស់ សម្រាប់ធ្វើ​ឲ្យ​ចំណងមិត្តភាព​រវាង​ក​ម្ពុ​ជា​និង​សាធារណរដ្ឋ​កូរ៉េ​កាន់តែ​រឹងមាំ​កិច្ច​សហ​ប្រតិ ប​ត្តិ​ការ​ក៏​កាន់តែ​ស៊ីជម្រៅ និង មាន​វិសាលភាព​ទូលំទូលាយ​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេរ​ភាគី និង ពហុភាគី ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​វាត​ម្លៃ​ខ្ពស់​ចំពោះ​សាធារណៈរដ្ឋ​កូរ៉េ​ដែល​សម្រេចបាន​ក្នុង​ការកសាង​ជាតិ​រហូត​បាន​ក្លាយជា​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ជឿនលឿន​នាំមុខ​នៅលើ​ពី​ភព​លោក​និង​ធំ​ទី​៤ នៅ អាស៊ី​ហើយ​បាន​ដើរតួនាទី​កាន់តែ​សកម្ម​ក្នុង​កិច្ចការ​តំបន់​និង​អន្តរជាតិ ។


​សម្តេច​តេ​ជោ​បាន​បន្តថា​វឌ្ឍនភាពរ​បស់​សាធារណរដ្ឋ​កូរ៉េ​មិន​ត្រឹមតែ​បាន​នាំមក​នូវ​វិបុលភាព​សម្រាប់​ប្រជាជន​កូរ៉េ​ប៉ុណ្ណោះ​ទេ​តែ​ក៏បាន​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ដល់​ប្រទេស​ផ្សេងៗ​ទៀត​រួមទាំង​កម្ពុជា​ផងដែរ ។

​សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សាធារណរដ្ឋ​កូរ៉េ​ដែលមាន​ឆន្ទៈ​បន្ត​ចូលរួមចំណែក​កាន់តែ​ធំ​ក្នុង​ការកសាង​និង​អភិវឌ្ឍន៍​កម្ពុជា​ជាពិសេស​សាធារណរដ្ឋ​កូរ៉េ​បានទទួល​ស្គាល់​និង​គាំទ្រ​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុងការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង បន្ត​និរន្តរភាព​នៃ​ដំណើរការ​អភិវឌ្ឍ​តាម​មាគ៌ា​លទ្ធិប្រជាធិបតេយ្យ​។

​ស្ដីពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​សាធារណរដ្ឋ​កូរ៉េ​សម្តេច​និង​លោក មូ​ន ចេ​អី​ន បាន​ពិភាក្សាគ្នា​យ៉ាង​ស៊ីជម្រៅ​អំពី​កិច្ច សហប្រតិបត្តិការ​ទ្វេភាគី​លើ​គ្រប់​វិស័យ​សំដៅ​ពូន​ជ្រំ​ថែមទៀត​នូវ​ទំនាក់ទំនង​មិត្តភាព​រវាង​កម្ពុជា​សាធារណរដ្ឋ​កូរ៉េ ។ យើង​បានកត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ការដឹកនាំ​លើ​វិស័យ​នានា​ជាច្រើន​រួមមាន​ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ហិរញ្ញវត្ថុ​ឧស្សាហកម្ម ទេសចរណ៍ អប់រំ រវាង​ប្រទេស​យើង​ទាំងពីរ ។ ប្រទេស​ទាំង​ពីរបាន​ឯកភាពគ្នា​ជំរុញ​កិច្ចប្រឹងប្រែង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​បន្ថែមទៀត ដោយ​បើក​ទីផ្សារ​ឲ្យ​ទូលាយ​ជាង​មុន​សម្រាប់​ផលិតផល​កម្ពុជា ជាពិសេស​ផលិតផល​កសិកម្ម ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​សាក សម​ទៅនឹង​សក្តានុពល ។

​ក្នុង​គោលដៅ​បង្កើន​កិច្ចសហប្រតិបត្តិការ​វិនិយោគ​យើង​បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការជំរុញ​យុទ្ធនា​ការកែលម្អ​បរិយាកាស​ធុរកិច្ច​នៅ កម្ពុជា​ដែល​នឹង​ជួយ​ធានា​ជោគជ័យ​ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម និង ធ្វើ​ពិពិធ​កម្ម​គ្រប់​វិស័យសេដ្ឋកិច្ច​កម្ពុជា​ហើយ​នាំមក​នូវ​ផលប្រយោជន៍ ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ ។

​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក មូ​ន ចេ​អី​ន មានការ​ពេញចិត្ត​ដូចគ្នា​ដោយ​សង្កេតឃើញ​ពី​កំណើន​ការប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំងពីរ​តាមរយៈ​ការផ្លាស់ប្ដូរ​ផ្នែក​ទេសចរណ៍​និង​ធុរកិច្ច​ក៏ដូចជា​ការបញ្ជូន​ពល​ករ​ខ្មែរ​ទៅធ្វើ​ការ​នៅ​សាធារណរដ្ឋ កូរ៉េ ។

​ស្តីពី​កិច្ចការ​តំបន់​និង​អន្តរជាតិ​ខ្ញុំ​និង​លោក​នួន​ជា​បាន​ផ្លាស់ប្ដូរ​យោបល់​គ្នា​អំពី​កិច្ចការ​ប្រតិបត្តិការ​ក្នុង​វេទិកា​អន្តរជាតិ​ទំនាក់ទំនង​-​សាធារណរដ្ឋ​កូរ៉េ​និង​កិច្ចសហប្រតិបត្តិការ​មេគង្គ​សាធារណរដ្ឋ​កូរ៉េ ,​បញ្ហា​ឧបទ្វីប​កូរ៉េ​និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​យើង​យកចិត្តទុកដាក់​ដូចគ្នា ។ ជា​ចុង ក្រោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សូម​អបអរសាទរ​សាទរ​សាធារណរដ្ឋ​កូរ៉េ​ដែល​នៅ​ចុងឆ្នាំ ២០១៩ នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច ប្រជុំ​កំពូល​មេគង្គ​សាធារណរដ្ឋ​កូរ៉េ​ជា​លើកដំបូង​ត​ភ្ជាប់​ជាមួយ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប ៣0​ឆ្នាំ​នៃ​ទំនាក់ទំនង​ដៃគូ​សន្ទនា​អាស៊ាន​សាធារណ រដ្ឋ​កូរ៉េ​។ សម្តេច​ជឿជាក់ថា​ទស្សនកិច្ច​របស់លោក មូ​ន ចេ​អី​ន នៅ​កម្ពុជា​នឹង​ធ្វើអោយ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​សាធារណ រដ្ឋ​កូរ៉េ​មាន​ភាព​កាន់តែ​សកម្ម ប្រកបដោយ​ផ្លែផ្កា ហើយនឹង​ឈានឡើង​ដល់​កម្រិត​ខ្ពស់​ថែមទៀត ដែល​ស្របទៅនឹង​នយោបាយ​ថ្មី​ឆ្ពោះទៅ ទិស​ខាងត្បូង​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុង​គោលដៅ​ជំរុញ​វិបុលភាព រួមការ​ប្រាស្រ័យ​ទាក់ទង​រវាង​ប្រជាជន និង ប្រជាជន​និង​សន្តិ​ភាពជា​និរន្ត នៅក្នុង​តំបន់ ។​

​គួរ​បញ្ជាក់ថា​ការវិនិយោគ​របស់​កូរ៉េ​នៅ​កម្ពុ​ជាមាន​ចំនួន ២១២ គម្រោង​ដែលមាន​ទឹកប្រាក់​វិនិយោគ​សរុប​ចំនួន​៤.៥៦​ពាន់​លាន​ដុល្លារ​ចាប់ ពី​ឆ្នាំ​១៩៩៤​ដល់​ឆ្នាំ​២០១៨ ។ ពាណិជ្ជកម្ម​ទ្វេរ​ភាគី​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​ដោយ​នៅក្នុង​ឆ្នាំ ២០១៨​ទំហំ​ពាណិជ្ជកម្ម​សរុប​មាន ចំនួន​៩៧៥​លាន​ដុល្លារ កើនឡើង​១១%​បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ។ ឆ្នាំ​កន្លងទៅនេះ​ភ្ញៀវទេសចរ​កូរ៉េ​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន​ជាង ៣០​ម៉ឺន​នាក់ ។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា លោក មួន ចេ​អ៊ី​ន បាន​ចូលគាល់​ព្រះមហាក្សត្រ​កម្ពុជា​និង​បំពាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ​ដោយ​គោរព ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​និង​ចូលរួម​លៀង​សាយ​ភោ​ជយ៍​នៅ​ព្រះបរមរាជវាំង​នៅ​ល្ងាច​ថ្ងៃនេះ ។ បន្ទាប់មក​លោក​និង​ភរិយា​នឹង​ទៅ ទស្សនា​ប្រាសាទអង្គរវត្ត​មុនពេល​ត្រឡប់​ទៅកាន់​ប្រទេស​កូរ៉េ​វិញ​៕​