​កម្ពុជា​និង​សហភាព​អឺរ៉ុបឯកភាពគ្នា​បន្តធ្វើ​ការ​ងារ​ជាមួយគ្នា​ក្នុង​ភាពជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់

1325
ចែករម្លែក
  • 4
    Shares

​ភ្នំពេញ​៖​ព្រះរាជាណាចក្រ​កម្ពុជា និង សហភាព​អឺរ៉ុប បាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​ឲ្យ​ក្រុមការងារ​នៃ​ភាគី​ទាំងពីរ​បន្តធ្វើ​ការងារ​ជាមួយគ្នា​ក្នុង​ភាពជា​ដៃគូ នៃ​កិច្ចសហប្រតិបត្តិការ​ដែល​បាន​អនុវត្ត​នាពេល​កន្លងមក។ការឯក ភាព​គ្នា​នេះ​ធវើឡើង​នៅក្នុង​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ប្រធាននយោបាយ​ការបរទេស​នៃ​សហភាព​អឺរ៉ុបកាលពី​ថ្ងៃទី ១៨ ខែតុលា នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក ។ នេះ​បើ​យោងតាម​សេចក្តីរាយការណ៍ របស់​បេសកជន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​នៅក្នុង​ជំនួប​ពិភាក្សា​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្សិ​ក កាលពី​រសៀល​ថ្ងៃទី​១៨​តុលា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជានិងលោកស្រី ហ្វែ​ដឺ​រី​កា ម៉ូ​ហ្គឺ​រី​នី ប្រធាន​ន​យោ​បា​យការបរទេស​នៃ​សហភាព​អឺរ៉ុប បាន​អ្វើ​ការផ្លាស់ប្តូ​រមតិ​គ្នា​ក្នុងការ​ជំរុញ​កិច្ច សហប្រតិបត្តិការ​គ្នា​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា​និង​សភាព​អឺរ៉ុប ។

​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើការ​កត់សំគាល់​នូវ​ការពេញចិត្ត​អំពី​វ​ឌ្ឃ​នភា​ព​ដែល​កម្ពុជា និង សហភាព​អឺរ៉ុប សំរេចបាន​ក្នុង​រយះពេល​កន្លងមក​បើ​ទោះ បី​ជាមាន​បញ្ហា​កើតឡើង​ក្នុងពេល​ថ្មីៗ​នេះ​ក៏ពិតមែន​។​

​ជាមួយគ្នានេះ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​ជំរុញ​ឲ្យ​ក្រុមការងារ​នៃ​ភាគី​ទាំងពីរ​បន្តធ្វើ​ការ​ជាមួយគ្នា​ក្នុង​លក្ខណៈ​ជា​ដៃគូ​នៃ​កិច្ចសហប្រតិបត្តិការ​ដែល​បាន​អនុវត្ត​នាពេល​កន្លងមក ។ ថ្នាក់ដឹកនាំ​នៃ​ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​រួមគ្នា​ក្នុង​ការបន្ត​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​មួយចំនួន   ​ក្នុងន័យ​ពង្រឹង កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​និង​គ​ណះ​កម្ម​ការ​អឺរ៉ុប​ឲ្យ​កាន់តែ​ទទួលបាន​លទ្ធផល​ខ្ពង់ខ្ពស់​ថែមទៀត ៕BR​