​កម្ពុជា​និង​សាធារណរដ្ឋ​ឆែក​ចុះហត្ថលេខា​លើ​អនុស្សារណៈ​ចំនួន​២​ស្តីពី​កិច្ចសហប្រតិបត្តិកា​រវិ​ស័​យ​សុខាភិបាល​និង​ពាណិជ្ជកម្ម

220
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ព្រះរាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​ឆែក​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ​ក្នុងនោះ​ទី​១.​អនុស្សារណៈ​នៃ ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងសុខាភិបាល​កម្ពុជា​និង​ទីភ្នាក់ងារ​អនុវត្ត​គម្រោង​សុខាភិបាល​ឆែក​VAMED និង​ទី​២.​អនុស្សា រណៈ​នៃ​ការយោគយល់​គ្នា​រវាង​សភាពាណិជ្ជកម្ម​កម្ពុជា​និង​សភាពាណិជ្ជកម្ម​ឆែក នា​ល្ងាច​ថ្ងៃទី ១៤ ខែតុលា​នៅ​ទីក្រុង​ប្រាក សាធារណរដ្ឋ​ឆែក​។ នេះ​បើ​យោងតាម​ប្រភព​ដែល​រាយការណ៍​ដោយ​អ្នកយកព័ត៌មាន​ពិសេស​ទូរទស្សន៍​ជាតិ​កម្ពុជា ។​

​សម្តេច​អគ្គ​មា​ហ​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​និង​គ​ណះ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សន កិច្ច​ផ្លូវការ​នៅ​ទីក្រុង​ប្រាក​សាធារណរដ្ឋ​ឆែក​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៤​តុលា​នេះ​(​ត្រូវជា​ល្ងាច​ថ្ងៃទី​១៤​ខែតុលា​)​។​នៅក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវ​ការដែលធ្វើឡើង​នៅ​វិមាន​បុរាណ Kramarova ក្នុង​ទីក្រុង​ប្រាក​វត្ត​មាននៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ការធ្វើ​គារ​កិច្ច​ស្វាគ មន៍​យ៉ាង​កក់ក្តៅ​និង​រ៉ា​ក់ទា​ក់បំ​ផុតពី​សំណាក់​សម​ភាគី​នាយករដ្ឋមន្ត្រី​ឆែក​លោក Andrej Babis​និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល ឆែក​ជាច្រើនរូប​ទៀត ។

​បន្ទាប់ពី​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​រួចមក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​លោកនាយក​រដ្ឋមន្ត្រី​ឆែក​បាន​អញ្ជើញ​ធ្វើ​ជំនួប​ពិភាក្សា​ចង្អៀត​និង​ធ្វើ​ជំនួប​កំពូល​ទ្វេភាគីរួមទាំង​ពិធី​ទទួលទាន​អាហារ​ការងារ​ថ្ងៃត្រង់​ក្នុង​បរិយាកាស​ស្និទ្ធស្នាល​និង​រ៉ា​ក់​ទាក់​បំផុត ។

​ក្នុងជំនួប​កំពូល​ទ្វេភាគី​គ្នា​នោះ​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឆែក​បានធ្វើការ​ពិភាក្សា​គ្នា​ដោយ​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ជិតស្និទ្ធ​និង​មាន​ជា​យូរណាស់​មកហើយ​ដែល​បាន​ផ្តួចផ្តើម​ដោយ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។ ក្នុងជំនួប​កំពូល​គ្នា​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន ប្រសាសន៍ថា​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជាបាន​បំពេញ​ព្រះរាជតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ទំនាក់ទំនង​មិត្តភាព​និង​កិច្ចសហការ​យ៉ាង​កក់ក្តៅ​របស់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ។ ក្នុងនាម​រាជរដ្ឋាភិបាល​និង​ប្រជាជន​កម្ពុជាសម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ជំនួយ ដែល​មិនអាច​កាត់ថ្លៃ​បាន​របស់​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​សា​ធា រណ​រដ្ឋ​ឆែក​ដែល​បានផ្តល់​ដល់​កម្ពុជា​ក្នុង​គ្រា​លំបាក​បំផុត​បន្ទាប់ពី​ការរំដោះ​ប្រទេស​ក្នុង​ឆ្នាំ១៩៧៩ ។ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានធ្វើការ ពិនិត្យឡើងវិញ​ដោយ​ក្តី​ពេញចិត្ត​ចំពោះ​ការអភិវឌ្ឍ​នៃ​ទំនាក់ទំនង​កម្ពុជា​-​ឆែក និង​វឌ្ឍនភាព​ដែល​បានធ្វើ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​ដើម្បី​ជា​ផលប្រយោជន៍ រួម​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​និង​បាន​ប្តេជ្ញាចិត្ត​ពង្រឹង​ចំណងមិត្តភាព​និង​ពង្រឹ ង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច​ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិ បាល​និង​កសិកម្ម ។ ក្នុងជំនួប​កំពូល​គ្នា​នោះ​មេដឹកនាំ​ទាំងពីរ​បាន​ផ្លាស់ប្តូរ​យោបល់ និង ឯកភាពគ្នា​លើ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រលើប​ញ្ហា​តំបន់​និង​អន្តរជាតិ​ដែលមា នការយកចិត្តទុកដាក់​ទៅវិញទៅមក ។ ជាងនេះទៅទៀត​មេដឹកនាំ​ទាំងពីរ​បានទទួល​ស្គាល់​ពីសារសំខាន់​នៃ​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគីនិង​កិច្ចសហប្រតិ បត្តិការ​អន្តរជាតិ​ដើម្បី​សន្តិភាពនិង​សមាហរណកម្ម​ពិភពលោក ដើម្បី ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​ពិភពលោក ។ មេដឹកនាំ​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ជំរុញ​ទំនាក់ទំនង​នៅ​គ្រប់​កម្រិត​រួមទាំង​ផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ខ្ពស់និង​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ​រវាង​ក្រ សួងការបរទេស​នៃ​ប្រទេស​ទាំងពីរ​សំដៅ​ស្វែងរក​កិច្ចសហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក​។​

​ក្នុងជំនួប​កំពូល​នោះដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិ បាល​ឆែក​ចំពោះ​ការ​បង្វែរ​បំណុល​ទៅជា​ជំនួយ​អភិវឌ្ឍ​សម្រាប់ ប្រទេស​កម្ពុជា​ពិសេស​កា​រប​ន្ត​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​និង​ប្រជាជន​ឆែក​ក្នុង​ការបន្ត​គាំទ្រ​ផ្តល់ជំនួយ​ក្នុង​វិស័យ​អប់រំ សុខាភិបាល​និង​អភិវឌ្ឍន៍​ជន បទ​ក្រោម​កម្មវិធី​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​។ ក្នុងជំនួប​កំពូល​នោះដែរ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​រៀបចំ​ផែន​ការរួម​ដើម្បី​អបអរសាទរ​ខួប​លើក ទី​៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ​នៅ​ឆ្នាំ​២០២១ ៕​