​កម្ពុជា​ប្រារព្ធ​ខួប ៦៦ ឆ្នាំ​បុណ្យ​ឯក រាជ្យ​ជាតិដើម្បី​​រំលឹក​ពី​ព្រះរាជ​បូនីយកិច្ច​​របស់​ព្រះ​បរម​រតន​កោដ្ឋ

186
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ថ្ងៃទី​៩ វិច្ឆិកា​២០១៩​នេះ​គឺជា​ខួប​គម្រប់ ៦៦​ឆ្នាំនៃ​ទិវា​បុណ្យ​ឯក រាជ្យ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅថ្ងៃនេះ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​និង​ជនរួមជាតិ​ខ្មែរ​ទាំងអស់​តែង​បាន​ប្រារព្ធ​រម្លឹក​ទៅដល់​ថ្ងៃ​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យភាព​ពេញ​បរិបូណ៌​ពី​អាណានិគមនិយម​បារាំងនិងរំលឹក​ដល់​ស្នាម​ព្រះ​ហត្ថ​របស់​អតីតព្រះមហាក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេចព្រះនរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​ខិតខំ​ប្រឹង ប្រែង​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​ហើយ​នាំ​ឯករាជ្យភាព​សន្តិភាព​ស​ម្រា​ប់​ប្រទេស​កម្ពុជា ។

​នា​ព្រឹក​ព្រលឹម​នៅ​ថ្ងៃទី​៩ វិច្ឆិកា​នេះ​នៅ​វិមានឯករាជ្យ​ដែលជា​តំណាង​នៃ​ឯករាជ្យភាព បូរ ណភាព​ស​និ្ត​ភាព​របស់​កម្ពុជា​បានទទួល​នូវ​ភាព​អឺងកង​នៃ​សម្លេងមហាជន​មក​ចូលរួម​អបអរសាទរ​ការ​ប្រារព្ធ​ខួប​រម្លឹក​ដល់​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ដែល​គ្រប់គ្នា​មិនអាច​បំភ្លេចបាន​ក្នុង​ទឹកមុខ​ញញឹមនិងសម្លៀកបំពាក់​ដ៏ស្រស់ស្អាត​ចម្រុះ​ព័ណ៌​នៅ​ដៃ​មាន​កាន់​ទង់ ជាតិ​និង​បដា​ពាក្យស្លោក​ដែលមាន​អត្ថន័យ​អបអរ​បុណ្យ​ឯករាជ្យ​ជាតិ​៩វិច្ឆិកាបាន​ឈរព័ទ្ធជុំវិញ​វ​មាន​ឯករាជ្យរងចាំ​ដំណើរ​យាង​ដល់​របស់​ព្រះករុណា ព្រះមហាក្សត្រ​ព្រះបាទ សម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ គេ​សង្កេតឃើញ​វត្តមាន​របស់​ថ្នាក់ដឹកនាំ​សំខាន់​បាន​មាន​វត្តមាន​ជា​បន្តបន្ទាប់​ចាប់តាំងពី​ម៉ោង​៧៖៣០​នាទីដែល​ក្នុងនោះ​រួមមាន​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​,​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​,​សម្តេច​អគ្គមហាសេនា​បប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ,​សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​,​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​រួមទាំង​មន្ត្រីរាជការ​សមាជិក​រា​ជ​រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង ប្រជាពលរដ្ឋ​រាប់ពាន់នាក់ ។ ដោយឡែក​ឯកអគ្គរដ្ឋទូត​រាជទូត នៃ​ប្រទេស​ជា​មិត្ត​នៅ​កម្ពុជា​ក៏មាន​វត្តមាន​នៅក្នុង​ពិធី​ដ៏​មហា​ឡា​រិ​ក​នេះដែរ ។​

​នៅ​ម៉ោង​៧៖៥០​នាទី​ក្បួន​ព្រះទីនាំង​របស់​ព្រះមហាក្សត្រ​បាន​យាង​ដល់​កន្លែង​ប្រារព្ធ​ពិធី​ក្រោម​ការទទួល​ស្វាគមន៍​របស់​ឥស្សរជន​ជាន់ខ្ពស់​របស់​រាជ​រដ្ឋា​ភិ បាល ក្រោម​សម្លេង​ជ័យ​ឃោស និង សម្លេង​ទ្រែ​ទ័ព​នៃ​កងកិត្តិយស ។​

​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ត្រូវបាន​ប្រារព្ធ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​ដើម្បី​រម្លឹក​ទៅដល់​ថ្ងៃ​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យភាព​ពេញ​បរិបូណ៌​ពី​អាណានិគមនិយម​បារាំង​នៅ​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣ និង​រំលឹក​ឡើងវិញ​ពី​ព្រះរាជ​បូនីយកិច្ច​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​អតីតព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ថ្ងៃនេះ​កាលពី ៦៦ ឆ្នាំមុន​ព្រះមហាវីរក្សត្រ​បាន​សរសេរ​លិខិតផ្លូវការ​ទៅ​រដ្ឋ​បារាំង​ដោយ​អះអាងថា​ចាប់ពី​ថ្ងៃទី​៩​វិច្ឆិកា ឆ្នាំ​១៩៥៣ តទៅ​គឺ​កម្ពុជា​ជា​ប្រទេស​ឯករាជ្យ​មួយ​មិន​ស្ថិតនៅក្រោម​អាណានិគម​របស់​ប្រទេស​ណាមួយ​នោះឡើយ​ហើយ​កម្ពុជា​នឹង​ស្រលាញ់​រាប់អាន​បារាំង​ក្នុងឋានៈ​ជា​ប្រទេស​ឯករាជ្យ​ដូចគ្នា ។ ចាប់ពីពេលនោះ​មក​ប្រទេស​មហាអំណាច​ផ្សេងទៀត​មានដូចជា​សហរដ្ឋអាមេរិកចក្រភព​អង់គ្លេស អ៊ីតាលី កាណាដា និង ប្រទេសជិតខាង​កម្ពុជា បានទទួល​ស្គាល់​ពី​ជោគជ័យ​នៃ​ឯករាជ្យភាព​ជាតិ​នេះ ។ចាប់ពីពេលនោះ​ដែរ​កម្ពុ​ជា​បាន​ក្លាយជា​ទិសដៅ​ដៃគូ​អភិវឌ្ឍ​ទាំង​ជំនួញ សេដ្ឋកិច្ច​និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្សេងៗ​ដោយ​បើកឱកាស​ឲ្យ​មាន​ទីផ្សារសេរី​និង​ការនាំចេញ​នាំចូល​ស្របច្បាប់​ទាំង​ទៅកាន់​ទ្វីប​អឺ​រុ​ប អាមេរិក​និង​ក្នុង​ទ្វីបអាស៊ី​ផ្ទាល់​។​កម្ពុជា​ដែល​បា ន​ឯករាជ្យ​ពេញលេញ​មិន​ចំណុះ​ប្រទេស​ណាមួយ​នោះបាន​ចាប់ផ្តើម​វិ​វត្ត​ខ្លួន​យ៉ាងខ្លាំង​ល្បីល្បាញ​សុះ​សាញ​ស្ទើរ​គ្រប់​វិស័យ​ក្នុងអំឡុង​សម័យ​សង្គម​រាស្ត្រនិយម​ក្រោម​ព្រះរាជ​ដឹកនាំ​ដោយផ្ទាល់​ពីស​ម្តេច ព្រះ​នរោត្តម សីហនុ​។​

​ក្រឡេក​មក​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នា​ឆ្នាំ ២០១៩ គឺ​ដូច​រាល់​ឆ្នាំ​ដែរ​ទិវា​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​មហោឡារិក ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ព្រះអង្គ​បាន​យាង​ប្រទាន​ភ្លើង​ជ័យ ព្រមទាំង​សំណេះសំណាល​ជាមួយនឹង​ថ្នាក់ដឹកនាំ​សំខាន់​របស់​កម្ពុជា​ដូចជា​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​,​សម្តេច​អគ្គ​មហា​ពញ្ញា​ចក្រីហេង សំរិន ប្រធានរដ្ឋសភា,​សម្តេច​អគ្គមហាសេនា​បប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ,​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​,​សម្តេច​ពិជ័យ​សេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិរួមទាំង​មន្ត្រីរាជការ​សមាជិក​រា​ជ​រដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធព្រះសង្ឃ និង ប្រជាពលរដ្ឋ​រាប់ពាន់នាក់ ។ដោយឡែក​ឯកអគ្គរដ្ឋទូតរាជទូតនៃ​ប្រទេស​ជា​មិត្ត​នៅកម្ពុ ជា​ក៏មាន​វត្តមាន នៅក្នុង​ពិធី​ដ៏​មហា​ឡា​រិ​ក​នេះដែរ ។​

​មិន​ខុសពី​រាល់​លើក​នោះទេ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ត្រូវបាន​ប្រារព្ធ​ដោយមាន​ពិធី​ប្រទាន​ភ្លើង​ជ័យពិធី​ដាក់​កម្រ​ផ្កានិង​ការ​បង្ហោះ​សត្វ​ព្រាប​ពណ៌​ស​រួមទាំងប៉េងប៉ោង​ព្រោងព្រាត​យ៉ាង​ស្រស់ស្អាត​ពេញ​អាកាស​វេហា ។នៅពេល​យប់​ក៏​នឹងមាន​ការបាញ់​កាំជ្រួច​អបអរសាទរ​ផងដែរ ។​ភ្លើង​ជ័យ​ត្រូវបាន​តម្កល់ទុក រយៈពេល ៣ ថ្ងៃ ហើយ​ពិធី​ពន្លត់ភ្លើង​ជ័យ​នឹងធ្វើ​នៅ​ល្ងាច​ថ្ងៃទី១១ ខែ វិច្ចិកា ។ ជាទូទៅ​នៅ​ថ្ងៃទី​៩​វិច្ឆិកា​នេះ​ប្រជាពលរដ្ឋ សិស្ស​និស្សិត និង​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​បានអនុញ្ញាត​ឲ្យ​ឈប់សម្រាក​មួយថ្ងៃ​ដើម្បី​ចូលរួម​ប្រារព្ធ​ទិវា​នេះ​នៅ​ទូទាំងប្រទេស​។​

នៅ​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ៩វិច្ឆិកា ២០១៩នេះ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក៏បាន​ផ្ញើរ​សារ​ថ្វាយ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហ មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចូលរួម​អបអរសាទរ​បុណ្យ​ឯករាជ្យ​ជាត​កម្ពុជា ខួប​លើក​ទី ៦៦ ដែល ថ្ងៃទី​០៩ វិច្ឆិកា​នេះ ។ នេះ​បើ​យោងតាម​ហ្វេ​ស​បុក​ផ្លូវការ​របស់​ព្រះបរមរាជវាំង

​សារលិខិត​របស់លោក Donald J. Trump ប្រធានាធិបតី​នៃ​សហរដ្ឋអាមេរិក​ក្នុងឱកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី ៦៦ ឆ្នាំ ទិវា​បុណ្យ​ឯករាជ្យ ជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ខ្លឹមសារ​ថា​៖«​សហរដ្ឋអាមេរិក​ស្ថិតនៅ​ជាមួយ​ប្រជាជន​កម្ពុជា​ដែល​ប្រាថ្នា​ចង់បាន​នូវ​ព្រះរាជណាចក្រ​ដែល​ប្រកបដោយ​សន្ដិសុខ វិបុលភាព ប្រជាធិបតេយ្យនិង​អធិ ប តេយ្យភាព​»​។​

​នៅក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់​ព្រះបរមរាជវាំង​ថ្ងៃនេះ​ក៏បាន​ចុះផ្សាយ​ពី​« ព្រះរាជ​បូនីយកិច្ច​សង្ខេបនៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​មហា​វីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ដែនដី​និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋជាទីគោរព​សក្ការៈ ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ក្នុងកា​ទាមទារ​ឯក រាជ្យ ពី​សាធារណរដ្ឋ​បារាំង​យ៉ាង​លំបាក​ជូន​ដល់​ប្រជារាស្ត្រ​និង​មាតុភូមិ​កម្ពុជា ។​
ក្រោម​ព្រះរាជ​បូណីយកិច្ច​ដ៏​ឧត្តុង្គឧត្តម​នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​ប្រទេស​កម្ពុជា​ទទួលបាន​ឯករាជ្យ​ដ៏​ពេញលេញ​បរិបូរណ៍​ពី​សាធារណរដ្ឋ​បារាំង​នា​ថ្ងៃ ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ។ប្រទេស​កម្ពុជា​ក្រោយពី​ទទួលបាន​ឯករាជ្យ​ដោយមាន ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជា ទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ជា​ព្រះ​អគ្គម​គ្គុ​ទ្ទេស​ដ៏​ឆ្នើម​បាន​ដឹកនាំ​កម្ពុជា​ប្រកបដោ យ​សុខសន្តិភាពនិង​ភាព​រីកចម្រើនលើ​គ្រប់​វិស័យក្រោម​ព្រះរាជ​ត​ម្រិៈ​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ និង​ឧ​ត្តុ​ង្គឧ​ត្ត​ម​នៃ​ព្រះវររាជបិតា​ឯករាជ្យ​ជាតិព្រះបិតា​ស្ថាបនិកសម័យ​សង្គមរាស្ត្រនិយម​រហូត​ធ្វើ​ឲ្យ​ពិភពលោក​ទទួលស្គាល់​និង​ប្រសិទ្ធិ​នាម​ព្រះរាជាណាចក្រកម្ពុជា​ថាកោះសន្តិភាព​នា​អាស៊ីអាគ្នេយ៍ ។​
​កូនចៅ​ប្រជានុរាស្ត្រ​គ្រប់រូប​សូម​ចងចាំ​និង​ដឹង​នូវ​ព្រះ​គុណូបក្ការៈ​ដ៏​ធំធេង​នៃ​ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​ប្រជា ជាតិ និង​ប្រជារាស្ត្រ​កម្ពុជា​» ។​

​ព្រះ​ជា​រា​ណា​ចក្រ​កម្ពុជា​ស្ថិតនៅក្រោម​នឹម​អាណានិគមនិយម​បារាំង​ជិត​១០០ ​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​១៨៦៣ ដល់​ឆ្នាំ​១៩៥៣ ពេលដែល​ព្រះមហាវីរៈក្សត្រ​ព្រះបាទ​នរោត្តម សីហនុ ទាមទារ​ឯករាជ្យ​ពី​បារាំង​មកវិញ​នោះ​។ ការ​ប្រារព្ធ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ប្រចាំឆ្នាំ​លើក​ទី​៦២ នា​ថ្ងៃ​ច័ន្ទ ទី​៩ ខែវិច្ឆិកា​នេះ​គឺ​ដើម្បី​រំឭក​ពី​វីរភាព​នៃ​វីរ​យុទ្ធជន​និង​យុទ្ធ​នារី​កម្ពុជា​ដែល​បូជា​កាយ​ដើម្បី​ឯករាជ្យ​ជាតិ​នៃ​កម្ពុជា​ជាពិសេស​ព្រះមហាវីរក្សត្រ​កម្ពុជា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ដែល​ទ្រង់​បានទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​សេស​នា​ឆ្នាំ​១៩៥៣ ៕