​កម្ពុជា​រាប់​ថយក្រោយ ៥​ថ្ងៃ សម្រាប់​ការប្រកួត​កីឡា​ប៉េតង់ ជើងឯក​ពិភពលោក​យុវជន និង​នារី លើក​ទី​១៧

232
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា​
​ភ្នំពេញ​៖
ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ប៉េតង់ ជ្រើសរើស​ជើងឯក​ពិភពលោក យុវជន និង​នារី លើក​ទី​១៧ ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ ជិត​ដល់​ហើយ ដោយ​នៅសល់ ៥ ថ្ងៃ​ទៀត កម្ពុជា​នឹង​បើកទ្វារ​ស្វាគមន៍ ក្រុម​ភ្ញៀវ​មកពី​បណ្តា​ប្រទេស ចំនួន​ជិត ៥០ ចូលរួម នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​ប្រទេស​ជា​សមាជិក​របស់ សហព័ន្ធ​កីឡា​ប៉េតង់​ពិភពលោក ចំនួន ៤៩ ប្រទេស ស្មើនឹង ៤៤៩​នាក់ ដែល​រួមមាន យុវជន​ចំនួន ៣០​ក្រុម និង​ស្ត្រី​ចំនួន ៥០​ក្រុម និង​បែង​ចែកជា វិញ្ញាសា​ផ្នែក​យុវជន ចំនួន​២ វិញ្ញាសា (​វាយយក​ពិន្ទុ និង​វាយ​៣ ទល់​៣) ផ្នែក​ស្ត្រី ចំនួន​២ វិញ្ញាសា (​វាយយក​ពិន្ទុ និង​វាយ​៣ ទល់​៣) និង​វិញ្ញាសា​សមាគម ចំនួន ២​វិញ្ញាសា (​វាយ​៣ ទល់​៣)៕​v