​កម្ពុជា​វ៉ា​ដាច់​តៃវ៉ាន់​ក្នុងការ​នាំចេញ​កង់​ច្រើនជាងគេ​ទៅ​អឺរ៉ុប​

907
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​កម្ពុជា​បានក្លាយ​ជា​ប្រទេស​នាំចេញ​កង់​ច្រើនជាងគេ​ទៅ​សហភាព​អឺរ៉ុប​ដោយ​វ៉ា​ដាច់​កោះ​តៃវ៉ាន់​ដែលជា​អ្នក​នាំចេញ​កង់​ធំ​។​លោក​ច​ច​អេ​ដ​ហ្គា​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នៅក្នុង​វេទិកា​ពិភាក្សា​មួយ​ជាមួយ​អ្នក​សារពត៌មាន​ស្តីពី​«​ធុរកិច្ច​របស់​សហភាព​អឺរ៉ុប​និង​ប្រទេស​កម្ពុជា​»​នា​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០១៨​នៅ​សណ្ឋាគារ​សាន់វ៉េ​។​

​លោក​បាន​មានប្រសាសន៍ថា​​ប្រទេស​កម្ពុជា​បានក្លាយ​ជា​ប្រទេស​នាំចេញ​កង់​ច្រើនជាងគេ​ទៅ​អឺរ៉ុប​កាលពី​ឆ្នាំ​២០១៧​ប្រមាណ​១,៤​លាន​គ្រឿង​គឺ​កើនឡើង​៩​ភាគរយ​ពី​ត្រឹម​១,២៩​លាន​គ្រឿង​ពី​ឆ្នាំ​២០១៦​។​គិត​ជា​ទឹកប្រាក់​មានតម្លៃ​ជិត​៤០០​លាន​ដុល្លារ​អាមេរិក​។​

លោក​ឯកអគ្គរដ្ឋទូត​បាន​គូសបញ្ជាក់ថា​ពីមុន​កម្ពុជា​នាំ​គ្រឿងបន្លាស់​កង់​ពី​បណ្តា​ប្រទេស​ផ្សេងៗ​មក​ដំឡើង​នៅ​ប្រទេស​កម្ពុជា​។​តែ​ពេលនេះ​កម្ពុជា​កាន់តែ​អភិវឌ្ឍន៍​ដោយបាន​ប្រែក្លាយជា​អ្នក​ផលិត​គ្រឿងបន្លាស់​និង​ដំឡើង​នៅក្នុង​ប្រទេស​ខ្លួនឯង​តែម្តង​។​នេះ​ជាការ​ផ្លាស់ប្តូរ​វិជ្ជមាន​មួយ​។​

​សូមបញ្ជាក់ថា​ក្រុមហ៊ុន​ផលិត​កង់​នៅក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត​ខេត្តស្វាយរៀង ជិត​ព្រំប្រទល់​ព្រំដែន​កម្ពុជា​និង​វៀតណាម​។​

គួរ​ជម្រាប​ដែរ​ថា​កោះ​តៃវ៉ាន់​ដែលជា​អ្នក​នាំចេញ​កង់​លេខ​មួយ​ទៅ EU កន្លងមក​បាន​ជួប​ការធ្លាក់ចុះ ១៥ ភាគរយ​ដោយ​បរិមាណ​នាំចេញ​បាន​ថយចុះ​ពី ១,៥៦ លាន​គ្រឿង​កាលពី​ឆ្នាំ ២០១៦ មក​ត្រឹម ១,៣១ លាន​គ្រឿង​នៅ​ឆ្នាំ ២០១៧៕S/

​កម្ពុជា​វ៉ា​ដាច់​តៃវ៉ាន់​ក្នុងការ​នាំចេញ​កង់​ច្រើនជាងគេ​ទៅ​អឺរ៉ុប​

​ ​