​កម្ពុជា​: ដំណើរ​ដ៏​វែងឆ្ងាយ​ឆ្ពោះទៅរក​ភាព​សះស្បើយ​

517

នៅ​ខែកក្កដា ឆ្នាំ​២០១៧​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រហែល​ជាង​កន្លះ​លាន​នាក់ បាន​ចូលរួម​ស្ដាប់​ការកាត់ក្តី នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា តុលាការ​ខ្មែរក្រហម​។ តុលាការ​នេះ​បាន​ជំនុំជម្រះ នួន ជា​, ខៀវ សំផន និង កាំ​ង ហ្គេ​ច​អ៊ា​វ ជាមួយនឹង​ការចំណាយ​ទឹកប្រាក់​សរុប​ប្រហែល​៣០០ លាន ដុល្លារ ក្នុង​រយៈពេល ១១​ឆ្នាំ នៃ​ការជំនុំជម្រះ​ក្តី​នេះ​។

​ខណៈពេលដែល​តុលាការ​ខ្មែរក្រហម ជិត​នឹង​បញ្ចប់​អ្នកសង្កេតការណ៍​លោកខាងលិច ដែល​ធ្វើការ​ទាក់ទង​នឹង សមាគម​សិទ្ធិមនុស្ស​អន្តរជាតិ បានធ្វើការ​វិនិច្ឆ័យ​ថា រាល់​ការជំនុំជម្រះ​ក្តី​នេះ ពិតជា​ទទួលបាន​នូវ​ភាពជោគជ័យ​លើ​យន្តការ នៃ​យុត្តិធម៌​អន្តរកាល​។ ប៉ុន្តែ​សម្រាប់​ប្រជាជន​កម្ពុជា​វិញ បាន​គិតថា លទ្ធផល​នៃ​ការប៉ះពាល់​អំពី​របប​ខ្មែរក្រហម បាន​ស្ថិតនៅ​រហូតមកដល់​ស​ព្វ​ថ្ងៃនេះ​។​

​ជនរងគ្រោះ​ម្នាក់​ឈ្មោះ យ៉ាន់​ណា រស់នៅ​ភូមិ​កោះ​ខ្យង ដែល​ស្ថិត​នៅក្បែរ​ក្រុង​ព្រះ សីហនុ​បាន​រៀបរាប់ថា គាត់​ត្រូវបាន​ខ្មែរក្រហម​បំបែក​ចេញពី​កូនៗ ឲ្យ​ទៅ​រស់​នៅតាម​ជំរំ ផ្សេងៗ តាម​ការចាត់តាំង របស់​ខ្មែរក្រហម ដូចជា ផែនការ​បញ្ជូនទៅ​រៀនសូត្រ​។ ការងារ ប្រចាំថ្ងៃ​របស់ យ៉ាន់​ណា គឺ​ធ្វើស្រែ លើក​ទំនប់ ជីក​ប្រឡាយ តាំងពី​ថ្ងៃ​រះ​រហូតដល់​ថ្ងៃ​លិច​។ បន្ទាប់​ពីថ្ងៃ​រំដោះ ៧​មករា ឆ្នាំ​១៩៧៩ នាង​បាន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ និង​បាន​រស់ នៅ​ប្រ​ឈ​មុខ ជាមួយ​នារី​ចំណាស់​ម្នាក់ ដែល យ៉ាន់​ណា ជឿជាក់ថា បាន​បង្អត់អាហារ​កូន របស់ខ្លួន​រហូត ដល់​ស្លាប់​ក្នុង​របប​ខ្មែរក្រហម​។​

យ៉ាន់​ណា បាន​ជឿជាក់​យ៉ាង​មុតមាំ​ទៅ លើ​ទស្សន​កម្មផល​របស់​ព្រះពុទ្ធសាសនា ដែលថា​បុគ្គល​ណា​ធ្វើអំពើ​អ្វី បុគ្គល​នោះ​នឹង ទទួលបាន​ផល​នោះ ហើយ​បានអនុញាត​ឲ្យ​ស្ត្រី​វ័យ​ចំណាស់​នោះ រស់នៅ​ដោយ​ស្ងប់ស្ងៀម​។​

​សព្វថ្ងៃនេះ ទាំង​ជនរងគ្រោះ និង​អតីត​ខ្មែរក្រហម​បាន​សង្កត់ធ្ងន់​អំពី​សារសំខាន់ នៃ​ការអប់រំ​អំពើ​ប្រល័យពូជសាសន៍​ដល់​ក្មេងជំនាន់ក្រោយ ប៉ុន្តែ ដោយសារ​ប្រភពធនធាន​មាន​កម្រិត ជា​ឧបសគ្គ​រាំងស្ទះ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគេ បណ្តាល​ឲ្យ​គ្រូបង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ​បាន​សង្កត់ធ្ងន់ថា ភាពចាំបាច់​ដើម្បី​អប់រំ​ក្មេងៗ អំពី​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​ពី​អតីតកាល គឺ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អំពើ​ប្រល័យពូជសាសន៍​បែបនេះ កើតឡើង​ជាថ្មី​ម្តងទៀត​។​

​ជនរងគ្រោះ​តែងតែ​សញ្ជឹងគិត​អំពី​រឿងរ៉ាវ​ដែល​បានកើត​ពី​អតីតកាល ហើយ​តែងតែ​ស្រមៃ​គិតថា តើ​ជីវិត​របស់​ពួកគេ​ទៅជា​យ៉ាងណា ប្រសិនបើ​ពុំមាន​របប​ខ្មែរក្រហម​។ យ៉ាន់​ណា ជា​អ្នកជំនួញ​ស្រី​ដ៏​ជោគជ័យ​ម្នា​ក់នៅ​សម័យមុន ហើយ​ត្រូវបាន​ខ្មែរក្រហម​បង្ខំ​ឲ្យ​ដុត​លុយ​ចោល​ទាំងអស់ ហើយ​នាង​តែងតែ​ស្រមៃ​ថា ប្រសិនបើ​នាង​មានគ្រួសារ​ដ៏​ធំ និង​កកក្តៅ​មួយ នាង​មិនដឹង​ជា​សប្បាយចិត្ត​យ៉ាងណាទេ​!

​អ្នកយាម​គុក​ស​-២១ ឈ្មោះ ខៀវ ជេស ហៅ ពៅ បាន​ទទូចថា ដៃ​របស់គាត់​ពុំបាន​ប្រឡាក់​ឈាម​ដោយសារ​សម្លាប់​នរណាម្នាក់​នោះទេ ហើយ​គាត់​បាន​បន្តថា គាត់​សោកស្តាយ​នូវ​ភាព​យុវវ័យ​របស់គាត់​ណាស់ ពីព្រោះ​គាត់​បាន​ចំណាយពេល​ជាច្រើន​ក្នុងការ​ធ្វើសង្គ្រាម ហើយ​គាត់​តែងតែ​នឹករលឹក​ដល់ផ្ទះ​របស់គាត់​យ៉ាងខ្លាំង​។ ជេស តែងតែ​គិតថា រឿងរ៉ាវ​ជីវិត​របស់​គាត់​នឹង​អាច​ខុស​ពីនេះ​។

​រីឯ​អតីត​អ្នកយាម​គុក​ស​-២១ ម្នាក់ទៀត ឈ្មោះ ជាម សឿ បាន​បន្ថែមថា គាត់​ធ្លាប់​ស្រមៃ​ចង់​ធ្វើជា​គ្រូបង្រៀន​កាលពី​ស្រុក​មិនទាន់មាន​សង្គ្រាម​។ ស្រប​ពេលដែល​ពួកគាត់​បាន​សញ្ជឹងគិត​ពី​ជីវិត​របស់គាត់ បើ​មិនមាន​របប​ខ្មែរក្រហម​, ជនរងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​បាន​យល់​នូវ​សារសំខាន់​នៃ​ការសិក្សា អំពី​ការអប់រំ​ដល់​ក្មេងៗ​ជំនាន់​ក្រោយ នូវ​អ្វីដែល​បានកើត​ឡើង​ពី​អតីតកាល​ទេ​។ យ៉ាន់​ណា មាន​ជំនឿ​យ៉ាង​មុតមាំ​ថា នេះ​ជា​ទួ​នាទី​របស់គាត់​ក្នុងការ​បង្ហាត់បង្ហាញ ក្មេងជំនាន់ក្រោយ​ឲ្យ​បាន​យល់ដឹង អំពី​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ពី​អតីតកាល គាត់​បាន​បន្ថែមទៀតថា វា​ជាគ​ន្លះ​មួយ​ដើម្បី​ឲ្យ​ក្មេងជំនាន់ក្រោយ​ផ្សារ​ជាប់​គ្នា​កាន់តែខ្លាំង​ឡើង​។​

​ជានិច្ចកាល​គាត់​ធ្លាប់​ជួបប្រទះ ជាមួយនឹង​ក្មេងៗ​ខ្លះ​ដែល​តែងតែ​សើច​លេង​ពេល​គាត់​និទានរឿង​រ៉ាវ​ពី​ជីវិត​របស់គាត់ នៅពេលដែល​ខ្មែរក្រហម​បង្ខំ​គាត់​ឲ្យ​ទៅ​ជំរំ​ប្រមូលផ្តុំ ចំ ណែ​កឯ​ក្មេង​ខ្លះទៀត ហាក់ដូចជា​មិនសូវ​ជឿជាក់​រឿងរ៉ាវ​ដែល​បានកើត​ឡើង​។

​លោក ឃុន រុន គឺជា​ជនរងគ្រោះ​ម្នាក់ទៀត ដែល​សព្វថ្ងៃ​រស់នៅ​ភូមិ​បន្ទាយ​ឈើ ដែល​ស្ថិតនៅ​ជាយក្រុង​សៀមរាប បាន​ប្រាប់ថា លោក​បាន​ជួបប្រទះ​នូវ​បញ្ហា​ពេលដែល​អប់រំ​ដល់​យុវវ័យ​ជំនាន់​ក្រោយ អំពី​រឿងរ៉ាវ​កាលពី​អតីតកាល​។ ក៏​ដូច​ជនរងគ្រោះ​ដទៃទៀត​ដែរ លោក​ពិតជា​ខ្លាច​រឿងរ៉ាវ​នេះ​នឹង​កើតឡើង​សារជាថ្មី​ម្តងទៀត ដូចនេះ​ទើប​លោក​យល់ថា​មានតែ​ការសិក្សាអប់រំ​តែប៉ុណ្ណោះ ដែល​អាច​បញ្ចៀស​រឿងរ៉ាវ​នេះ​កើតឡើង​ជាថ្មី​ម្តងទៀត​។ ទោះបីជា​កូនៗ​របស់គាត់​មិនអាច​ដឹង​ច្បាស់ អំពី​ការសម្លាប់​រង្គាល ឬ​ការ​បង្អត់អាហារ​ជា​ទ្រង់ទ្រាយ​ធំ ដែល​បាន​កើតឡើង ទោះបីជា​ឪពុកម្តាយ និង​បងៗ​បាន​ដំណាល​រឿងរ៉ាវ​ដែល​ពួកគាត់​បាន​ជួបប្រទះ​នៅក្នុង​របប​ខ្មែរក្រហម​ក៏ដោយ​។​

​កូនចៅ​របស់​អតីត​កម្មាភិបាល​ខ្មែរក្រហម សឹងតែ​មិន​ជឿថា​មានការ​សម្លាប់​រង្គាល និង​ការ​អត់​អាហារ​ដែល​បានកើត​ឡើង​នៅក្នុង​របប​ខ្មែរក្រហម​ឡើយ​ពីព្រោះ​ពួកគេ​ត្រូវបាន​និយាយប្រាប់​ខុសៗ​គ្នា នៅ​អំឡុង​ពេលដែល​ពួកគេ​បាន​ធំធាត់​ឡើង​។

​ឧទាហរណ៍ ឈ្មោះ ងិន ស៊ីនួន រស់នៅ​អន្លង់វែង​។ ស៊ីនួន គឺជា​ក្មួយ​ស្រី​របស់ តា​ម៉ុក ដែលជា​មេ​ដឹក​ជាន់ខ្ពស់​ខ្មែរក្រហម​ម្នាក់​ដែល​ល្បីល្បាញ​ខាង​កាប់សម្លាប់​។ ស៊ីនួន ពុំដែល​ត្រូវបាន​ក្រុមគ្រួសារ​និយាយ​រឿងរ៉ាវ​ដ៏​ឃោរឃៅ ដែល​បាន​កើតឡើង​ក្នុង​របប​ខ្មែរក្រហម​១៩៧៥-១៩៧៩ បើទោះបីជា​ឪពុក​របស់​នាង​ជា​អតីត​កងទ័ព​ខ្មែរក្រហម​ក៏ដោយ​។ គ្រួសា​របស់​នាង​បាន​និយាយប្រាប់​នាង​ថា បដិវត្តន៍​ខ្មែរក្រហម​បានកកើតឡើង គឺ​ដើម្បី​ទប់ស្កាត់​អំពើ​ឈ្លានពាន​របស់​វៀតណាម ហើយ​បាន​បន្តថា ជនជាតិ​វៀតណាម​ជា​អ្នក​សម្លាប់​ជនជាតិខ្មែរ ក៏ដូចជា​បញ្ញវ័ន្ត​រប​ស់​ខ្មែរ​ដែរ​។ ទស្សន​យល់ច្រឡំ​មួយ​អំពី​បដិវត្តន៍​ខ្មែរក្រហម​នេះ​បាន​បន្ត​រហូតមកដល់​សព្វថ្ងៃ​។ បដិវត្តន៍​របស់​ខ្មែរក្រហម គឺ​មិន​ត្រឹមតែ​នូវ​អ្វីដែល​នាង​បានឮ ឬ​អាន​សៀវភៅ​សិក្សា​ប្រវត្តិសាស្ត្រ​នោះទេ តែ​វា​ជា​អ្វី​ដែលជា​បទពិសោធ​រប​ស់​នាង​បានឃើញ នៅក្នុង​សហគមន៍​ខ្មែរក្រហម​សព្វថ្ងៃនេះ​។ នៅពេលដែល​នាង​ធំ​ដឹងក្តី​ឡើង តែងតែ​ត្រូវ​រត់​ភៀសខ្លួន​ទៅ​តំបន់ភ្នំ ដើម្បី​គេច​ពី​ការ​វាយ​ប្រយុទ្ធ​ជាមួយ​កងទ័ព​វៀតណាម​។ តា​ម៉ុក ថែមទាំង​បាន​ប្រាប់​នាង​ឲ្យ​ខិតខំ​រៀនសូត្រ​ការពារ​កុំ​ឲ្យ​ពួក​វៀតណាម​បញ្ចុះបញ្ចូល ឬ​ផ្លាស់ប្តូរ​គំនិត​នាង​បាន​។​

​យ៉ាងណាក៏ដោយ យើង​ចាំបាច់​ត្រូវតែ​ចងចាំ​ក្នុង​ចិត្ត​ថា បទពិសោធន៍​របស់​នា​ង​គឺមាន​លក្ខណៈ​ខុសប្លែក​ពី​កូនចៅ​របស់​ជនរងគ្រោះ​។ នាង​បាន​ធំធាត់​នៅ​តំបន់​អន្លង់វែង ដែលជា​តំបន់​មួយ​ត្រូវបាន​ខ្មែរក្រហម​កាន់កាប់​រហូត​ដល់​១៩៩៧​។​ជា​របប​ខ្មែរក្រហម​មួយ ដែល​នាង​បានរស់នៅ និង​ធំធាត់​ឡើង​។ ចន្លោះ​ទស្សវត្សរ៍​១៩៨០-១៩៩០ វា​ខុសគ្នា​អំពី​ខ្មែរ ក្រហម​ដែល​បានសម្លាប់​រង្គាល​នា​ឆ្នាំ​១៩៧០​ប្លាយ​។ ចំណុច​ត្រង់​នេះហើយ​ដែលជា​ផ្នែក សំខាន់ ក្នុងការ​ប្រមែប្រមូល​សំណៅ​ឯកសារ​ប្រវត្តិសាស្ត្រ ដើម្បី​ឲ្យ​ជនរួមជាតិ​ទាំងមូល បាន​យល់ ឲ្យ​បាន​ស៊ីជម្រៅ​អំពី​ភាពស្មុគស្មាញ​នៃ​ប្រវត្តិសាស្ត្រ​។

​បច្ចុប្បន្ននេះ ទាំង​ជនរងគ្រោះ និង​អតីត​កម្មាភិបាល​ខ្មែរក្រហម​បាន​ផ្តោតលើ​សារ សំខាន់​លើ​ការសិក្សាអប់រំ​អំពើ​ប្រល័យពូជសាសន៍​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ ប៉ុន្តែ វា មាន​បញ្ហា​ផ្នែក​ធនធាន​បាន​រារាំង​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​ពួកគាត់​។ លោកគ្រូ​អ្នកគ្រូ បាន​បង្ហាត់បង្រៀន​ផ្នែក​ប្រវត្តិសាស្ត្រ បាន​បញ្ជាក់ថា យើង​ចាំបាច់​ត្រូវតែ​អប់រំ​កូនចៅ​ជំនាន់ ក្រោយ​អំពី​អ្វីដែល​បាន​កើតឡើង​កាលពី​អតីតកាល​ដើម្បី​ការពារ​កុំ​ឲ្យ​អំពើ​ប្រល័យ​ពូជ សាសន៍​បែបនេះ​កើតឡើង​ជាថ្មី​ម្តងទៀត​។ ការអប់រំ​គឺជា​ការទប់ស្កាត់​។ នៅ​ស្រុក​កំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង ជា​កន្លែង​មួយ​ក្នុងចំណោម​កន្លែង​ដែល​ខ្មែរក្រហម​បានជ្រើសរើស មនុស្ស​ឲ្យ​ចូល​បម្រើ​បដិវត្តន៍​, លោកគ្រូ សុខ សា​រួន និង​លោកគ្រូ គុម ចាន់​ដា​រ៉ា គឺជា​អ្នក ដែល​កើត​ក្រោយ​របប​ខ្មែរក្រហម បាន​សោកស្តាយ​ចំពោះ​កម្មវិធីសិក្សា​បច្ចុប្បន្ននេះ​ដែល បាន​បញ្ចូល​រឿងរ៉ាវ​នេះ​តិចតួច​បំផុត​ក្នុង​កម្មវិធីសិក្សា​។​

​ពួកគាត់​បាន​ជឿជាក់ថា ទម្រង់​នៃ ការអប់រំ​នឹងមាន​ភាពប្រសើរ​ជាង​នេះ​ប្រសិនបើ​យើង​អញ្ជើញ​ជនរងគ្រោះ ដែល​នៅ​សេស សល់​ពីរ​បប​ខ្មែរក្រហម មក​ចែករំលែក​បទពិសោធន៍​ដែល​ពួកគាត់​បាន​ជួបប្រទះ និង​មាន ដំណើរ​ទស្សនកិច្ច​សិក្សា​ទៅកាន់​សារមន្ទីរ​ទួលស្លែង និង​សារមន្ទីរ​ប្រល័យពូជសាសន៍​ជើង ឯក ហើយ​ប្រើ​រូបភាព​ផ្សេងៗ ដូចជា រូបថត ខ្សែភាពយន្ត​ឯកសារ​ជាដើម​។​

​សកម្មជន​ផ្នែក​សន្តិភាព និង​ផ្សះផ្សា ឈ្មោះ ម៉ន សុខ​គឿន ដែល​ធ្វើការ​នៅ​អង្គការ យុវជន​ដើម្បី​សន្តិភាព បានជ្រើសរើស​យកគំនិត​មួយ ដោយ​លោក​បានបង្ហាញ​នូវ​រូបភាព និង​ខ្សែភាពយន្ត​ទៅកាន់​យុវជន​ផ្សេងៗ ដើម្បី​ឲ្យ​ពួកគេ​បាន​យល់ច្បាស់ អំពី​របប​ខ្មែរ ក្រហម និង​ទាញ​ចំណាប់អារម្មណ៍​ពួកគេ​ឲ្យ​យកចិត្តទុកដាក់​លើ​បញ្ហា​ប្រវត្តិសាស្ត្រ​ជាតិ​។​

ខណៈដែល​អង្គការសហប្រជាជាតិ និង​សមាគម​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​បញ្ចប់​នូវ​ដំណើរ កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​អំពី​បទឧក្រិដ្ឋ​ប្រល័យពូជសាសន៍ បទឧក្រិដ្ឋ​កម្ម​សង្គ្រាម បទឧក្រិដ្ឋ​ប្រឆាំងនឹង​មនុស្សជាតិ ឲ្យ​បាន​ឆាប់ៗ​នេះ​។

​ប្រជាជន​កម្ពុជា​នាពេល​បច្ចុប្បន្ន មាន​ទួ​នាទី​ចម្បង​ថែរក្សា​អំពី​ប្រវត្តិសាស្ត្រ នៃ​អំពើ​ប្រល័យពូជសាសន៍ និង​ការចងចាំ​របស់​ជនរ​ង​គ្រោះ ដើម្បី​ទុក​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​។​

​រហូតមកដល់​ឆ្នាំ​២០០៩​មក មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ដែលជា​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​បាន​ប្រមែប្រមូល​ចងក្រង​ឯកសារ​ដែល​ទាក់ទង​នឹង​អំពើ​ឃោរឃៅ​របស់​ខ្មែរក្រហម តាំងពី​ឆ្នាំ​១៩៩៥ ហើយ​បានធ្វើ​ការសហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដើម្បី​ធ្វើការ​ជាមួយ​សាលា​ក្នុងការ​ផ្តល់ព័ត៌មាន និង​ឯកសារ​ចំពោះ​ការអប់រំ​សិស្សានុសិស្ស អំពី​របប​ខ្មែរក្រហម​។ នេះ​ជា​លើក​ទី​១​ហើយ​នៅក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប ដែល​កម្ពុជា​បានចាប់ផ្តើម​ចងក្រង​ឯកសារ និង​សរសេរ​ប្រវត្តិសាស្ត្រ​ដោយ​ខ្លួនឯង​៕L ដោយ​: Lily Lee, Natalia Pardo and Corey Tam