​កម្ពុជា​-​ចិន​នឹង​រៀបចំ​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ

458
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖ ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ​កម្ពុជា​-​ចិន នឹង​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃទី​១០-១២ ខែឧសភា​ឆ្នាំ​២០១៩​ខាងមុខនេះ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​។​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ​កម្ពុជា​-​ចិន​នេះ​នឹងមាន​ការចូលរួម​ដាក់​តាំង​បង្ហាញ​នូវ​ផលិតផល​សំខាន់ៗ​ដូចជា​៖​តំបន់​ពិ​ព័រ​ណ៌​ផលិតផល​ទេសចរ​ណ៌​តំបន់​ពិ​ព័រ​ណ៌​ផលិតផល​ឧស្សាហកម្ម​តំបន់​ពិ​ព័រ​ណ៌​ផលិតផល​កសិកម្ម និង​សុខភាព​។​

​តំបន់​ពិ​ព័រ​ណ៌​ផលិតផល​សម្លៀកបំពាក់​ស្បែកជើង​មួក​តំបន់​ពិព័រណ៍​ផលិតផល​អាហារ​តំបន់​ពិ​ព័រ​ណ៌​ផលិតផល​គ្រឿងក្រអូប​តំបន់​ពិព័រណ៍​ផលិតផល​រថយន្ត​ម៉ូតូ​តំបន់​ពិ​ព័រ​ណ៌​ផលិតផល​ផ្នែក​សំណង់​តំបន់​ពិ​ព័រ​ណ៌​ផលិតផល​គ្រឿង​អេឡិចត្រូនិក​តំបន់​ពិព័រណ៍​ផលិតផល​សំណង់​អគារ​តំបន់​ពិ​ព័រ​ណ៌​ផលិតផល​ទូរគមនាគមន៍​។​

​គួរ បញ្ជាក់ដែរថា​កម្ពុជា​-​ចិន រៀបចំ​ពិធី​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ​ឡើង​ក្នុង​គោលបំណង ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ពង្រីក​ឥទ្ធិពល​នៃ​ផលិតផល ម៉ាក យីហោ របស់​ចិន​នៅ​កម្ពុជា និង​អាស៊ីអាគ្នេយ៍​។​ម្យ៉ាងវិញទៀត​កម្ពុជា​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​កណ្តាល​សម្រាប់​ចិន​ក្នុងការ​ប្រមូលផ្តុំ​ឱកាស​ពាណិជ្ជកម្ម​ដ៏​ធំ​នៅក្នុង​ពាណិជ្ជកម្ម​រវាង​អាស៊ី​និង​ប៉ាស៊ីហ្វិក​។​

​ដើម្បី​ឆ្លើយតប​យ៉ាងសកម្ម​ទៅនឹង​ការអភិវឌ្ឍ​គោលនយោបាយ​“​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​”​ការ​ជម្រុញ​គោលដៅ​អភិវឌ្ឍន៍​លើ​“​ចង្វាក់​ផលិតកម្ម​សារពើ​ភណ្ឌ​អភិវឌ្ឍន៍​ទីផ្សារ​សេដ្ឋកិច្ច​តំបន់​អាស៊ីអាគ្នេយ៍​”​ជម្រុញ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ក្នុង​តំបន់​និង​ស្របពេល​ដើម្បី​ផ្លាស់ប្តូរ​នូវ​ទម្រង់​សេដ្ឋកិច្ច​ពិតៗ​ទៅជា​លក្ខណៈ​ច្នៃប្រឌិត​និង​ទំនើប​ប្រែក្លាយ​ផលិតផល​ដែល​លើសលប់​ទៅជា​ធនធាន​ដែល​កម្រ​សម្រេចបាន​នូវ​ការសហការ និង​ផ្លាស់ប្តូ​រលើ​ការផលិត​ទំនិញ និង​តម្រូវការ​។​

​សម្រាប់​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ​កម្ពុជា​-​ចិន ក្នុងន័យ​លើកកម្ពស់​ពាណិជ្ជកម្ម​រវាង​អាស៊ី និង​ប៉ាស៊ីហ្វិក​និង​ដើម្បី​ឆ្លើយតប​យ៉ាងសកម្ម​នូវ​យុទ្ធសាស្ត្រ​“​ខ្សែក្រវ៉ាត់​មួយ​វិថី​មួយ​”​ដែលជា​យុទ្ធសាស្ត្រ​ជម្រុញ​គោលដៅ​អភិវឌ្ឍន៍​នៃ​“​សមត្ថភាព​ផលិតកម្ម​កាត់បន្ថយ​សារពើភ័ណ្ឌ​និង​ការអភិវឌ្ឍ​នៃ​រង្វង់​សេដ្ឋកិច្ច​អាស៊ី​និង​ប៉ាស៊ីហ្វិក​”​ហើយ​ពិព័រណ៍​អន្តរជាតិ​នេះ​ក៏មាន​ការចូលរួម​ពី​នាយកដ្ឋាន​ពាណិជ្ជកម្ម​ប្រចាំ​ស្ថានទូត​ចិន​នៅ​កម្ពុជា ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា​ផងដែរ​។​

​សូមបញ្ជាក់ថា​ពិ​ព័រ​ណ៌​នេះដែរ​បានរៀបចំ​ដោយ​ក្រុមហ៊ុន​ពិ​ព័រ​ណ៌​អន្តរជាតិ​វ៉ាង​នី​គ្រុប​និង​មាន​ដៃគូ​សហការ​ឧបត្ថម្ភ​ជា​លើក​ទី​២ ដោយ​សមាគម​អភិវឌ្ឍន៍​ពាណិជ្ជកម្ម ហ៊ូ​ណាន​នៅ​កម្ពុជា គេហទំព័រ​អចលនទ្រព្យ និង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​វិទ្យុ​អារ៉ាប់​ប៉េកាំង​៕S/

​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​ចម្រុះ​កម្ពុជា​-​ចិន នឹង​រៀបចំ​ធ្វើឡើង នៅ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ​ចាប់ពី​ថ្ងៃទី​១០-១២ ខែឧសភា ឆ្នាំ​២០១៩​