​កម្ពុជា​-​ចិន​ឯកភាព​នឹង​បង្កើត​មជ្ឈមណ្ឌល​សន្ធាន​កម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា

410
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងយុត្តិធម៌​បានឱ្យដឹងថា​នា​ថ្ងៃ​ខាងមុខនេះ​កម្ពុជា​-​ចិន​បាន​ឯកភាពគ្នា​ក្នុងការ​បង្កើតឱ្យមាន​មជ្ឈមណ្ឌល​សន្ធានកម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នៅក្នុង​ក្រសួងយុត្តិធម៌​ដើម្បី​ផ្ដល់នូវ​ការសម្របសម្រួល​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​រវាង​អ្នកវិនិយោគ​នៅ​កម្ពុជា​ជាពិសេស​ផ្ដល់ជំនួយ​ផ្នែក​ច្បាប់ (​ប្រឹក្សា​ផ្នែក​ច្បាប់​)​។​

ការបញ្ជាក់​ឱ្យដឹង​បែបនេះ​ធ្វើឡើង​ដោយ​លោក​ជិន​ម៉ា​លីន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​រវាង លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ជាមួយ លោក Zhang Mingqi អនុប្រធាន និង​ជា​អគ្គលេខាធិការ សមាគម​ច្បាប់​របស់​ប្រទេស​ចិន (ChinalawSociety)​កាលពី​រសៀល ថ្ងៃទី​២៥​ខែ កក្កដា​ឆ្នាំ​២០១៩​កន្លងមក​។​

​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​លោក​ជិន​ម៉ា​លីន​បានឱ្យដឹងថា​ក្នុងជំនួប​ពិភាក្សា​ការងារ​នេះ​ទាំង​ភាគី​កម្ពុជា​-​ចិន​បាន​ឯកភាពគ្នា​ក្នុងការ​ធ្វើការ​ជាមួយគ្នា ពាក់ព័ន្ធ នឹង​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌ ដែល​ក្នុងនេះ​នឹង​បង្កើត​មជ្ឈមណ្ឌល​សន្ធាន​កម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​។

​សម្រាប់​មជ្ឈមណ្ឌល​នេះដែរ​គឹ​នឹង​បង្កើតឡើង​នៅក្នុង​ក្រសួងយុត្តិធម៌​ដើម្បី​ផ្តល់នូវ​ការសម្រុះសម្រួល​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​រវាង​អ្នកវិនិយោគ​នៅ​កម្ពុជា ក៏ដូចជា​ផ្តល់ជំនួយ​ផ្នែក​ច្បាប់​ដល់​អ្ន​កវិន យោ គ​ចិន​នៅ​កម្ពុជា​ជាដើម​។​

​ជុំវិញ​បញ្ហា​នេះដែរ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បានឱ្យដឹង​បន្ថែមថា​សម្រាប់​ការបង្កើត​មជ្ឈមណ្ឌល​នេះ​គឺជា​ទិសដៅ​មួយ​សំខាន់​សម្រាប់​ចូលរួម​ក្នុងការ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌​នៅក្នុង​ប្រទេស​កម្ពុជា​ដោយសារ​ថា​បច្ចុប្បន្ននេះ​កម្ពុ​ជាមាន​មជ្ឈមណ្ឌល​សន្ធានកម្ម​នេះ​នៅ​ថ្នាក់មូលដ្ឋាន​ឬ​ហៅថា​មណ្ឌល​សេវា​យុត្តិធម៌​ក្នុង​ការផ្តល់​ប្រឹក្សា​សេវា​ច្បាប់​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ដោះស្រាយ​ទំនាស់​ក្រៅ​ប្រព័ន្ធតុលាការ​ដល់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​។

​លោក​បាន​”​ក្នុង​កិច្ចសហប្រតិបត្តិការ​នេះ​គឺ​យើង​នឹង​ធ្វើការ​ជាមួយគ្នា​ដោយ​ក្នុងនេះ​គឺ​ភាគី​ចិន​នឹង​ជួយ​ដល់​ក្រសួងយុត្តិធម៌​កម្ពុជា​ក្នុងការ​បង្កើត​ម​ជ្ឈ​ម​ណ្ឌ​សន្ធានកម្ម​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ក្នុងនេះ​ដូចជា​ជំនួយ​បច្ចេកទេស ជំនួយ​ហិរញ្ញវត្ថុ និង​អ្នកជំនាញការ​ផ្សេងៗ​ក្នុង​សិក្សា​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​នេះ​ឡើង​”​។​

លោក​ជិន​ម៉ា​លីន​បានលើកឡើង​ដែរ​ថា​មជ្ឈមណ្ឌល​នេះ​នៅពេល​បង្កើត​ឡើងជា​ប្រយោជន៍​យ៉ាងសំខាន់​ដើម្បី​នូវ​ការសម្របសម្រួល​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​រវាង​អ្នកវិនិយោគ​នៅ​កម្ពុជា​ក៏ដូចជា​ផ្ដល់នូវ​ជំនួយ​ផ្នែក​ច្បាប់ ទៅដល់​អ្នកវិនិយោគ​នៅ​កម្ពុជា​ផងដែរ​៕S/

​លោក​អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ក្នុងជំនួប​ជាមួយ លោក Zhang Mingqi អនុប្រធាន និង​ជា​អគ្គលេខាធិការ សមាគម​ច្បាប់​របស់​ប្រទេស​ចិន (China law Society)​កាលពី​រសៀល ថ្ងៃទី​២៥​ខែ កក្កដា​ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​