​កម្ពុជា​-​ថៃ​នឹង​បើក​ដំណើរការ​ស្ពាន​មិត្តភាព​ស្ទឹង​បត់​-​បានណ​នៅ​ថ្ងៃ​២២​មេសា​

306
ចែករម្លែក
  • 22
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​នឹង​ជួបគ្នា​នៅ​ថ្ងៃទី​២២​ខែមេសា​ខាងមុខ​ដើម្បី​ពិភាក្សា​លើ​របៀបវារៈ​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន​។​កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ នៅ​សាលាក្រុង​ប៉ោយប៉ែត លោក យូ ស៊ុនឡុង​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។​លោក​តូច​ចាន់​កុសល​រដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ពី​ការត្រៀម​រៀបចំ​កម្មវិធី​រួមមាន​រៀប​វារៈ​នៃ​ដំណើរការ​កម្មវិធី​ទាំងមូល​។​

​ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​និង​ការរក្សាសន្តិសុខ​សុវត្ថិភាព​ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ​ចាន់​អូ​ចា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​។​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការបទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កងយោធពល​ខេមរភូមិន្ទ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ និង​អជ្ញាធរ​ពាក់ព័ន្ធ​។ ។​

​សូម​ជម្រាបជូន​ថា នៅ​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាពគ្នា​គ្រោង​នឹង​រៀបចំ​កម្មវិធី ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ​ដែលមាន​របៀបវារៈ​សំខាន់ៗ​ដូចជា​៖1-​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន មិត្តភាព​កម្ពុជា​-​ថៃ​(​ស្ទឹង​បត់​-​បាន​ណង​អៀន​),​។​

2-​ពិធីបើកការដ្ឋាន​សាងសង់​អគារ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវជាតិ​លេខ​៥,3- ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ប្រតិបត្តិការ​រួមគ្នា​លើ​ការដឹកជញ្ជូន​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​ពិធី​ប្រគល់​-​ទទួល​ក្បាលរថភ្លើង (DMU) អំណោយ​របស់​រាជរដ្ឋាភិបាល ព្រះរាជាណាចក្រ​ថៃ ជូន​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​4-​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​នឹង​ជិះ​រថភ្លើង​រួមគ្នា​ពី​ស្ថានីយ​បាន​ខ្លង​លឹក មក​ស្ថានីយ​ប៉ោយប៉ែត​៕S/

​ចំណងជើង​រូ​បថ​តៈ​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​ពី​ការត្រៀម​រៀបចំ​កម្មវិធី​រួមមាន​រៀប​វារៈ​នៃ​ដំណើរការ​កម្មវិធី​ទាំងមូល ការរៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​ការរក្សាសន្តិសុខ​សុវត្ថិភាព ជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​