​កម្ពុជា​-​ថៃ​បើក​ការ​ជិះ​កង់​មិត្តភាព​ឆ្នាំ​ទី​៤​នៅ​ខេត្ត​ចំនួន​បី​

184
ចែករម្លែក

ដោយ​:​ភ្នំ​ស្វាយ​/​ព្រំដែន​កម្ពុជា​-​ថៃ​:​ថៃ​-​កម្ពុជា​បាន​បើក​ការ​ជិះ​កង់​មិត្តភាព​ឆ្នាំ​ទី​៤​នៅ​ខេត្ត​ប៉ៃលិន​,​បាត់ដំបង​,​ប្រទេស​កម្ពុជា​និង​ច័ន្ទបូរី​ប្រទេស​ថៃ​,​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៩​។​ដោយ​ពី​ធី​បើក​និង​បិទ​ធ្វើ​នៅ​ច្រកព្រំដែន​អន្តរជាតិ​បាន​ប្រា​កាត​ខេត្ត​ច័ន្ទបូរី​។​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៥៧​អា​ផ្លូវជាតិ​លេខ​៥៩​នៃ​ខេត្ត​ប៉ៃលិន​ខេត្តបាត់ដំបង​និង​ផ្លូវជាតិ​ក្នុង​ខេត្ត​ច័ន្ទបូរី​ក្នុង​រយ​:​ចម្ងាយ​ជាង​១០០​គម ។​

​ក្នុង​ពី​ធី​បើក​មានការ​អញ្ជើញ​ជា​អធិបតី​ពី​លោ​កវី​ធូ​រ៉ាត់ ស៊ីណា​ម អភិបាលខេត្ត​ច័ន្ទបូរី លោក ផាន់ ចាន់​ធុល​អភិបាលខេត្ត​ប៉ៃលិន​លោក​អភិបាលរង​ខេត្តបាត់ដំបង​ខេត្ត​ត្រាត​។​ចំណែក​សមាគម​និង​អ្នកជិះ​កង់​ប្រមាណ​១.០០០​នាក់​មកពី​ខេត្ត​ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ពោធិសាត់​រាជធានី​ភ្នំពេញ ខេត្ត​ច័ន្ទបូរី ត្រាត រ៉ៈ​យ៉ង ស៊ីសាកេត រាជធានី​ជាដើម ។​

​លោក​អភិបាលស្រុក​ពង់​ណាំ​រ៉​ន​និង​លោក​វី​ធូ​រ៉ាត់​ស៊ីណា​ម​អភិបាលខេត្ត​ច័ន្ទបូរី​ម្ចាស់​ទីតាំង​ប្រារព្ធ​ពី​ធី​ថ្លែងថា : នេះ​ជា​ឆ្នាំ​ទី​៤​ហើយ​ដែល​ក្រុម​ជិះ​កង់​ថៃ កម្ពុជា​បាន​ប្រា​ព្ធក​ម្ម​វិធី​ដើម្បី​លើកកម្ពស់​ជីវភាព សេដ្ឋកិច្ច​សង្គមកិច្ច​។​ពិសេស​ដើម្បី​មិត្តភាព​មេត្រីភាព​សាមគ្គីភាព​ទេសចរ​ណ៌​ពាណិជ្ជកម្ម​គឺ​ពង្រឹង ពង្រីក​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ ។​

​ចំណែក​លោក​ផាន់​ចាន់​ធុល​បាន​ស្វាគមន៍​និង​គាំទ្រ​កម្មវិធី​នេះ​ក៏ដូចជា​កម្មវិធី​ទ្វេរ​ភាគី​ដទៃទៀត​រវាង​ខេត្ត​ជាប់​ព្រំដែន​សំដៅ​ថែរក្សា​ការពារ​សុខសន្តិភាព​ការអភិវឌ្ឍន៍​ឆ្លងកាត់​ព្រំដែន​។​ភាគី​ទាំង​២​បានប្រគល់​ទទួល​សម្ភា​រ​:​កីឡា​និង​ពាន​ដែល​រៀបចំឡើង​ដោយ​រដ្ឋបាល​និង​អ្នក​ឧបត្ថម្ភ​។​ក្បួន​ជិះ​កង់​បានធ្វើ​ដំណើរ​ពេញ​មួយថ្ងៃ​ដោយមាន​ការឈប់​សម្រាក​ជើង​ទទួល​ភេសជ្ជ​:​អាហារសម្រន់​និង​ចូល​ទស្សនា​កន្លែង​ខ្លះ​តាម​គោលដៅ​។​

​ក្នុងនោះ​មាន​ឡើង​គោរព​សក្ការ​:​និង​លេង​នៅ​ភ្នំ​យ៉ា​ត​ផងដែរ​។​កម្មវិធី​បានប្រគល់​មេដាយ​និង​អាហារ​ថ្ងៃត្រង់​នៅ​ច្រកព្រំដែន​បាន​ឡែ​ម​មុននឹង​បន្តដំណើរ​លើផ្លូវ​ជាតិ​ក្នុង​ខេត្ត​ច័ន្ទបូរី​ហើយ​វិល​ទៅ​ជួបជុំគ្នា​ពេល​ល្ងាច​នៅ​ច្រក​បាន​ប្រា​កាត​ដដែល​៕S/

​រូបថត : ថៃ កម្ពុជា​បើក​ការ​ជិះ​កង់​មិត្តភាព​ឆ្នាំ​ទី​៤ នៅ​ខេត្ត​ប៉ៃលិន បាត់ដំបង​និង​ច័ន្ទបូរី (​រូប​:​ភ្នំ​ស្វាយ​)​

#