​កម្ពុជា​-​ឥណ្ឌា ចែករំលែក​ចំណេះដឹង​លើ​វិស័យ​អប់រំ​

1706
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​សហការ​ជាមួយនឹង​សភាពាណិជ្ជកម្ម​ឥណ្ឌា​(INCHAM)​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែតុលា​ឆ្នាំ​២០១៨​បានរៀបចំ​វេទិកា​ស្តីអំពី​ការអប់រំ​នៅ​កម្ពុជា​និង​ឥណ្ឌា​(Cambodia-India Educational Event)​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​រាជធានី​ភ្នំពេញ​។​

​លោកស្រី ម៉ា​នី​កា ជេន (Manika Jain)​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា លោក យក់ ង៉ុ​យ រដ្ឋលេខាធិការ​ក្រសួង​ធំ​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​អប់រំ​នេះ​។​

លោក យ៉​ក់​ង៉ុ​យ​រដ្ឋលេខាធិការ​ក្រសួង​ធំ​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​វេទិកា​នេះ​មាន​សារៈសំខាន់​ផ្តល់ឱកាស​ឱ្យ​និស្សិត​បាន​ស្តាប់​បទ​បង្ហាញ​អំពី​ការផ្តល់អំណាច​ដល់​វិស័យ​អប់រំ​អំពី​គំនិត​ឆ្នៃប្រឌិត​, អំពី​សហគ្រិនភាព​និង​ការធ្វើ​ម៉ា​ឃី​ធី​ង​។​ក្រៅពីនេះ​និស្សិត​មានឱកាស​ស្តាប់​និង​សួរ​សំណួរ​ដែល​ពាក់​ព័​ន្ឋ​ការសិក្សា​ឧ​ត្ត​ម​សិក្សា​និង និង​ឱកាស​ទទួល​អាហារូបករណ៍ និង​ការងារ​នាពេល​អនាគត​។​

​លោកស្រី ម៉ា​នី​កា​ជេន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំ​កម្ពុជា បាន​រំពឹងថា​វេទិកា​នេះ នឹង​ផ្តល់​ចំណេះដឹង​ទាក់ទង​វិស័យ​អបរំ និង​វិស័យ​ផ្សេងៗ​ទៀត​បស់​ប្រទេស​ឥណ្ឌា និង​កម្ពុជា និង​បានដឹង​ពី​កិច្ចសហប្រតិបត្តិការ​ដែល​ប្រទេស​ទាំងពី​មាន​។​លោកស្រី​នឹង​ជំ​រុញឱ្យ​ការសហការ​វិស័យ​អប់រំ​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកធំឡើង​។​

​លោក​សាន់​ឌី​ប​ប្រធានសភា​ពាណិជ្ជកម្ម​ឥណ្ឌា​បាន​មានប្រសាសន៍ថា​វេទិកា​នេះ​ផ្តោតទៅលើ​និន្នាការ​ដែល​កំពុង​លេចឡើង​ក្នុង​ពិភពលោក​និង​តួនាទី​របស់​វិស័យ​អបរំ​និង​ពិភាក្សា​ថា​តើ​ឥណ្ឌា​និង​កម្ពុ​ជាមាន​អ្វីខ្លះ​ដើម្បី​សហការ​រួមគ្នា​។​លោក​នឹង​បន្ត​ខិតខំ​រៀបចំ​វេទិកា​សំខាន់ៗ​និង​មាន​ផលប្រយោជន៍​សម្រាប់​ប្រទេស​និង​ប្រជាជន​ទាំងពីរ​ឱ្យ​កាន់តែច្រើន​។​

​សូមបញ្ជាក់ថា​ក្នុង​វេទិកា​អប់រំ​នេះ​មាន​វាគ្មិន​ល្បីៗ​រួមមាន​លោក​ហោ​ប៉េង​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​,​លោក ដេ​ត សុខ​ឧ​ត្ត​ម សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​ហ្សា​ម៉ាន់​, លោក សៀង សុ​បញ្ញា ប្រធាន​វិទ្យាស្ថាន​អន្តរជាតិ​កម្ពុជា​អាស៊ាន​,​លោក​សោម​រតនា​សាកលវិទ្យាធិកា​រ​រង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​សាស្ត្រា​ចា្យ​មួយចំនួន​មកពី​ឥណ្ឌា​៕S/

ចំណងជើង​រូ​បថ​តៈ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​សហការ​ជាមួយនឹង​សភាពាណិជ្ជកម្ម​ឥណ្ឌា​រៀបចំ​កម្មវិធី​ស្តីអំពី​ការអប់រំ​នៅ​កម្ពុជា និង​ឥណ្ឌា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​

ចំណងជើង​រូ​បថ​តៈ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​សហការ​ជាមួយនឹង​សភាពាណិជ្ជកម្ម​ឥណ្ឌា​រៀបចំ​កម្មវិធី​ស្តីអំពី​ការអប់រំ​នៅ​កម្ពុជា និង​ឥណ្ឌា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​