​កម្ពុជា ចាញ់​មី​យ៉ាន់​ម៉ា ១​ទល់​២ ទាំង​មិន​អស់ចិត្ត​

206
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម ២២ ឆ្នាំ បាន​ប្រកួត​ចាញ់ ក្រុម​ជម្រើសជាតិ មី​យ៉ាន់​ម៉ា អាយុ​ក្រោម ២២ ឆ្នាំ ក្នុងជំនួប​ទី​៣ ប្រចាំ​ពូ​ល A ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ( SEA Games ) ក្នុង​លទ្ធផល ១​ទល់​២ ទាំង​មិន​អស់ចិត្ត ក្នុងការ​ប្រកួត​ថ្ងៃទី​២ ធ្នូ ។​

​ប្រកួត​នៅក្នុង​វគ្គ​ទី​១ ទាំង កម្ពុជា និង មី​យ៉ាន់​ម៉ា រកបាន​ម្នាក់ មួយ​គ្រាប់ ដោយ​កម្ពុជា នាំមុខ​មុន ដែល​ធ្វើបាន​សម្រេច ដោយ​កីឡាករ ស៊ិន សុ​ផា​ណាត នៅ​នាទី​២១ បន្ទាប់មក​កីឡាករ Lwin Moe Aung របស់ មី​យ៉ាន់​ម៉ា រក​គ្រាប់​តាម​ស្មើ នៅ​នាទី​២៧ ហើយ​លទ្ធផល ១​ទល់​១ រក្សា​រហូតដល់​បញ្ចប់​ការប្រកួត នៅ​តង់​ទី​១​។​

ទិដ្ឋភាព​ប្រកួត​

​ចូលដល់​តង់​ទី​២ ក្រុម​ទាំងពីរ មានឱកាស​ទាត់​បាល់ប​ញ្ចូ​ល​ទី គ្នា​ទៅវិញទៅមក តែ​ក្រុម​កម្ពុជា មិនមាន​សំណាង​ឡើយ​។ នៅសល់តែ ៣ នាទី​ទៀត បញ្ចប់​ការប្រកួត គឺ​នាទី ៨៧ កីឡាករ Aung Kaung Mann មី​យ៉ាន់​ម៉ា បាន​ទាត់​ចូល​ទី​របស់​ក្រុម​កម្ពុជា បាន​មួយ​គ្រាប់​ទៀត ដែល​នេះ​ជា​គ្រាប់​បាល់ ជ័យ​
​ជំនះ​តែម្ដង ។​

​សូមបញ្ជាក់ថា ៣ ប្រកួត​របស់​ក្រុម​កម្ពុជា រកបាន ៤ ពិន្ទុ ដោយ​ឈ្នះ​មួយ​ប្រកួត ចាញ់​មួយ​ប្រកួត និង​ស្មើ​មួយ​ប្រកួត ។ ការប្រកួត​បញ្ចប់ មី​យ៉ាន់​ម៉ា ឈ្នះ កម្ពុជា ២​ទល់​១ ។ លទ្ធផល​នេះ បានធ្វើ​ឲ្យ​កម្ពុជា ធ្លាក់​មក​លេខ​២ ជា​បណ្ដោះអាសន្ន ក្នុងខណៈដែល មី​យ៉ាន់​ម៉ា ធានា​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ជា​ផ្លូវការ​៕v