​កម្ពុជា ចាញ់​អ៊ីរ៉ាក់ ០ ទល់​៤

167
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់ ក្រុម​ប្រទេស​អ៊ីរ៉ាក់ លើ​ទឹកដី​របស់ខ្លួន ០​ទល់​៤ ក្នុង​ព្រឹត្តិការណ៍ វគ្គ​ជម្រុះ​ជុំ​ទី​២ ពានរង្វាន់​បាល់ទាត់ ពិភពលោក ២០២២ ( 2022 FIFA World Cup qualification-AFC ) ក្នុងការ​ប្រកួត នា​យប់​ថ្ងៃទី​១៥ តុលា នា​ពហុ​កីឡដ្ឋាន​ជាតិ​។​

​នេះ​ជាការ​ចាញ់​លើក​ទី​៣ ហើយ ក្នុងចំណោម​ការប្រកួត ចំនួន ៤ នៅក្នុង​ព្រឹត្តិការណ៍​នេះ ដែល​ក្នុងនោះ កម្ពុជា លេង​ស្មើ​ក្រុម​ហុងកុង ១​ទល់​១ លើទឹក​ដី ។ លេង​ចាញ់​បា​រ៉ែ​ន ០​ទល់​១ លើទឹក​ដី លេង​ចាញ់​អ៊ីរ៉ង់ ០​ទល់​១៤ ក្រៅ​ទឹកដី និង​លេង​ចាញ់​អ៊ីរ៉ាក់ ០​ទល់​៤ លើទឹក​ដី ។​

ទិដ្ឋភាព​ប្រកួត​ រវាងក្រុមបាល់ទាត់ កម្ពុជា និងអ៊ីរ៉ាក់

​ជ័យជម្នះ ៤​ទល់​០ របស់​ក្រុម​អ៊ីរ៉ាក់ មកលើ​ក្រុម​កម្ពុជា គឺ​ធ្វើបាន​សម្រេច ដោយ​កីឡាករ Ibrahim Bayesh នៅ​នាទី​២២ និង​កីឡាករ Mohanad Ali នៅ​នាទី​៤១ នៃ​តង់​ទី​១​។ គ្រាប់​ទី​៣ និង​ទី​៤ រកបាន​នៅ​តង់ ទី​២ ដោយ​កីឡាករ Amjad Attwan នៅ​នាទី​៥៧ និង​កីឡាករ Al-Qafaje នៅ​នាទី​៦២ ។​

​លោក Srečko Katanec គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ាក់ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​ចប់​ការប្រកួត លោក​បាន​លើកឡើងថាៈ «​ខ្ញុំ​សម្ដែង​ការអបអរ ដល់​កីឡាករ​របស់ខ្ញុំ ដែល​ធ្វើបាន​យ៉ាង​ល្អ លេង​បាន​យ៉ាង​ល្អ ក្នុង​បាល់ទាត់ យើង​ត្រូវការ​ការរក​គ្រាប់​បាល់ ច្រើន​គ្រាប់ តែ​ទោះជា​យ៉ាងណាក៏ដោយ រកបាន ៣ ពិន្ទុ​។​»

​លោក​បាន​បន្តថា «​ខ្ញុំ​យល់ស្រប​ដែលថា កម្ពុជា ខ្សោយ បាល់ទាត់​លើ ព្រោះ​កម្ពុជា មាន​មាឌតូច​បន្តិច​មែន ប៉ុន្តែ​យើង​បាន​បង្កើត​ឱកាស​ជាច្រើន ដើម្បី​បង្កើត​ស្ថានភាព លើក​បញ្ចូល​ដូចគ្នា យើង​បាន​កៀបសង្កត់​យ៉ាងខ្លាំង ទៅលើ​តំបន់​ប៉េ​ណា​ល់​ទី របស់​កម្ពុជា ហើយ​យើង​បាន​បង្កើត​ឱកាស ទាត់​បញ្ចូល​ទី ហើយ​ខ្ញុំ​គិតថា យើង​គួរតែ​អាច​ទាត់​បញ្ចូល​ទី បាន​ច្រើន​ជាងនេះទៅទៀត តាម​ការ​ទាត់ ពីក្រោម​ទៅវិញ​។​»v