​កម្ពុជា ឈ្នះ​ប៉ា​គី​ស្ថាន ក្រៅ​ដី ២​ទល់​១

757
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ទីបំផុត បានទទួល​កៅអី ឡើងទៅ​ការប្រកួត​បន្ត នៃ​វគ្គ​ជម្រុះ​ជុំ​ទី​២ ក្រោយពី​ឈ្នះ នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ ពានរង្វាន់​បាល់ទាត់​ពិភពលោក ឆ្នាំ​២០២២ នៅ​ប្រទេស​កាតា ( 2022 FIFA World Cup qualification-AFC ) គឺ​បន្ត​យកឈ្នះ ប៉ា​គី​ស្ថាន លទ្ធផល ២​ទល់​១ នា​យប់​ថ្ងៃទី​១១ មិថុនា ។​

​នៅក្នុង​ការប្រកួត ក្រុមបាល់ទាត់​ជម្រើសជាតិ​ប៉ា​គី​ស្ថាន បាន​បើក​ការនាំ​មុខមុន ដោយ​កីឡាករ Hassan Bashir ដោយ​ទាត់​បាល់​ពិន័យ ១១ ម៉ែត្រ នៅ​នាទី​១៨ ហើយ​លទ្ធផល ១​ទល់​០​នេះ នៅ​រក្សា​រហូត​ចប់​តង់​ទី​១​។ ការប្រកួត ធ្វើ​នៅ​ទីលាន​នៃ​កីឡដ្ឋាន Hamad bin Khalifa Stadium ។

ចូលដល់​វគ្គ​ទី​២ ការប្រកួត​កាន់តែ​ស្វិតស្វាញ ដោយ​ប៉ា​គី​ស្ថាន ត្រូវការ​គ្រាប់​បាល់​បន្ថែម ជា​ចាំបាច់​បែរជា​ភ្លាត់ស្នៀត ធ្វើ​ឲ្យ​កម្ពុជា តាម​ស្មើ​បានសម្រេច នៅ​នាទី​៦៤ ដោយ​កីឡាករ កែវ សុខ​ផេង​។​

​ការប្រកួត កាន់តែ​អូសបន្លាយ រហូតដល់​ជិត​ចប់ ការប្រកួត​ទៅហើយនោះ កីឡាករ រ៊ឺ​ង ប៊ុន​ហៀ​ង ដែល​ត្រូវបាន​ផ្លាស់ប្ដូរ​ចូល​នោះ បា​នរក​គ្រាប់​ជ័យជម្នះ ឲ្យ​កម្ពុជា នៅ​នាទី​៨៩ និង​បាន​រក្សា​លទ្ធផល ២​ទល់​១ នេះ រហូតដល់​ចប់​ការប្រកួត​។​

​សូមបញ្ជាក់ថា កាល​លេង​នៅក្នុង​ទឹកដី​កម្ពុជា ឈ្នះ​ប៉ា​គី​ស្ថាន ២​ទល់​០ ។ ជ័យជម្នះ​នេះ​ផងដែរ នឹងធ្វើ​ឲ្យ​កម្ពុជា ទទួលបាន​កៅអី ឡើងទៅ​ប្រកួត​ជុំ​បន្ត​៕v