​កម្ពុជា ដណ្តើម​មេដាយ ១៣ គ្រឿង ឈរ​លេខ​៧ ជា​បណ្តោះអាសន្ន

214
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ កម្ពុជា ដណ្តើម​មេដាយ ១៣ គ្រឿង ក្នុងនោះ មេដាយមាស ១ គ្រឿង ប្រាក់​៣​គ្រឿង និង​សំរិទ្ធ​៩​គ្រឿង ឈរ​លេខ​៧ ជា​បណ្តោះអាសន្ន លើ​តារាង​នៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា ស៊ី​ហ្គេម ២០១៩ (SEA GAMES 2019) លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន នា​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៩ ខណៈ​ម្ចាស់ផ្ទះ​ហ្វីលីពីន ដណ្តើម​មេដាយ ចំនួន ៥៤ គ្រឿង​។​

​ម្ចាស់ផ្ទះ​ហ្វីលីពីន ដណ្តើម​មេដាយ ៥៤ គ្រឿង រួមមាន មេដាយមាស​២៨​គ្រឿង ប្រាក់​១៧​គ្រឿង និង​សំរិទ្ធ​៩​គ្រឿង ខណៈ​វៀតណាម ដណ្តើម​មេដាយ ៤០ គ្រឿង រួមមាន មេដាយមាស​១០​គ្រឿង ប្រាក់​១៧​គ្រឿង និង​សំរិទ្ធ​១៣​គ្រឿង និង​ថៃ ដណ្តើម​មេដាយ ២៣ គ្រឿង រួមមាន មេដាយមាស ៦​គ្រឿង មេដាយប្រាក់ ៥​គ្រឿង និង​សំរិទ្ធ​១២​គ្រឿង​។​

​ចំពោះ​ម៉ាឡេស៊ី ដណ្តើម​មេដាយ ១១ គ្រឿង រួមមាន មេដាយមាស ៥​គ្រឿង ប្រាក់​២​គ្រឿង និង​សំរិទ្ធ​៤​គ្រឿង សិង្ហបូរី ដណ្តើម​មេដាយ ១២​គ្រឿង រួមមាន មេដាយមាស ៣​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរិទ្ធ ៦​គ្រឿង និង​ប្រទេស​ឥណ្ឌូនេស៊ី ដណ្តើម​មេដាយ ១៤ គ្រឿង រួមមាន មេដាយមាស ២​គ្រឿង ប្រាក់​៦​គ្រឿង និង​សំរិទ្ធ​៦​គ្រឿង​។​

​ចំណែក ប្រទេស​កម្ពុជា ដណ្តើម​មេដាយ ១៣​គ្រឿង ក្នុងនោះ មេដាយមាស ១​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរិទ្ធ​៩​គ្រឿង និង​ព្រុយ​ណេ ដណ្តើម​មេដាយ ៥​គ្រឿង រួមមាន មេដាយមាស ១​គ្រឿង ប្រាក់​២​គ្រឿង និង​សំរិទ្ធ ២​គ្រឿង​៕v