​កម្ពុជា នេ​ប៉ាល់ ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចព្រមព្រៀង​ចំនួន ២

1248
ចែករម្លែក

ដោយៈតារារិទ្ធ(ភ្នំពេញ)​៖កម្ពុជា​និង​នេ​ប៉ាល់​ចុះហត្ថលេខា​លើ​១.​ក្របខណ្ឌ​កិច្ចព្រមព្រៀងស្តីពី​ពាណិជ្ជកម្ម​និ​វិនិយោគនិងទី២.​អនុស្ស រណៈ​នៃ​ការ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិ បត្តិការ​ទ្វេភាគី​រវាង​សភាពាណិជ្ជកម្ម​នេ​ប៉ាល់និងសភាពាណិជ្ជកម្ម​កម្ពុជា។កិច្ចព្រមព្រៀង​ ទាំងពីរ​នេះ​ធ្វើឡើង​ក្រោយ​ជំនួប​រវាង​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពី​កម្ពុជា​នេ​ប៉ាល់ កាលពី​ល្ងាច​ថ្ងៃទី​១៣ ខែ ឧសភា នេះ​នៅ​វិមាន​សន្តិភាព ។​


​ ​
​កម្ពុជា​និង​នេ​ប៉ាល់​ចុះហត្ថលេខា​លើ​១.​ក្របខណ្ឌ​កិច្ចព្រមព្រៀង​ស្តីពី​ពាណិជ្ជកម្ម​និង​វិនិ យោគ​ចុះហត្ថលេខា​ដោយ​លោក ហេ​ដា បា​ហា​ដូ​ល អាល់​ឌី​ការី រដ្ឋលេខា​ទទួលបន្ទុក​ឧស្សា ហកម្មពាណិជ្ជកម្ម​និង​ការផ្គត់ផ្គង់​និង​លោក ប៉ាន់ សូរ​ស័ក្ក រដ្ឋមន្ត្រីក្រសួង​ពាណិជ្ ជកម្ម ។​២.​អនុ​ស្ស រណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​សភាពាណិជ្ជកម្ម​នេ​ប៉ាល់ និង សភាពាណិជ្ជកម្ម​កម្ពុជា​ចុះ​ហត្ថា​លេខា​ដោ យ​លោក រ៉ា​ឆី​ស កា​ហ្ស៊ី ស្ត្រា​លតា​ប្រធានសភា​ពាណិជ្ជកម្ម​នេ​ប៉ាល់​និង លោក​ឧកញ៉ា លឹម ហេង អនុប្រធាន​នៃ​សភា ពាណិជ្ជកម្ម​កម្ពុជា ។​

​លោកនាយក​រដ្ឋមន្ត្រី​នេ​ប៉ាល់ ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. Sharma Oli) បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ហើយ​នៅ ម៉ោង ១៖១៥ នាទី​រសៀល​ថ្ងៃ​ចន្ទ ទី ១៣ ខែឧសភា​ឆ្នាំ​២០១៩​នេះ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៣ ថ្ងៃ តប​តាម​ការអញ្ជើញ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ៕