​កម្ពុជា វៀតណាម​ចុះហត្ថលេខាលើ​ឯកសារចំនួន ៥ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​

564
ចែករម្លែក
  • 174
    Shares

.វៀតណាមផ្តល់ជំនួយឥតសំណង ២៥ លានដុល្លាសម្រាប់សាងសង់អគាររដ្ឋបាលរដ្ឋសភាកម្ពុជា

ដោយ៖តារារិទ្ធ(ភ្នំពេញ)​៖​នៅក្រោយ​ជំនួប​នៃ​កិច្ច​សំណេះសំណាល​រវាង​សម្តេច​តេ​ជោ​ហ៊ុន សែន​និង​លោក ង្វៀន ហ្វ៊ូ​ជុង នា​ព្រឹក​ថ្ងៃទី ២៦ ខែកុម្ភៈ​២០១៩​នឹង​អញ្ជើញ ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន ៥ ។​

​ទី​១.​សេចក្តី​បន្ថែម​ស្តីពី​ការកែប្រែ​មាត្រា ៦ និង មាត្រា ១៧ នៃ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម​ស្តីពី​ការដឹកជញ្ជូន​ផ្លូវទឹក ។​

​ទី​២.​ពិធីសារ​ស្តីពី​វិសោធនកម្ម​លើ​ពិធីសារ​សម្រាប់​អនុវត្ត​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ សង្គមនិយម​វៀតណាម​ស្តីពី​ការដឹកជញ្ជូន​ផ្លូវគោក ។​

​ទី​៣.​អនុសារណៈ​នៃ​ការយោគយល់​គ្នា​រវាង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភាជាតិ​នៃ​ព្រះរាជា ណាចក្រ​កម្ពុជានិង​ក្រសួង​ហិរញ្ញវត្ថុ​វៀតណាម ស្តីពី​ការផ្តល់ ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ២៥ លាន​ដុល្លារ​សម្រាប់​ការអនុវត្ត​គម្រោង​សាងសង់​អគារ​រដ្ឋ​បាន​សម្រាប់​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា​កម្ពុជា ។​

​ទី​៤.​កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​រវាង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងរដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​សម្រាប់​ឆ្នាំ ២០១៩-២០២០ ។​

​ទី​៥.​អនុសារណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ទេស​ចរណ៍​សម្រាប់​ឆ្នាំ ២០១៩-២០២០ រវាង​ក្រសួងទេសចរណ៍​កម្ពុជា និង ក្រុមហ៊ុន អាកាសចរណ៍​អ៊ែ​រឡាញ​វៀតណាម ៕​