​កម្ពុជា ឡាវ បាន​ឯកភាពគ្នា​ដាក់​តំបន់​អូរ​តា​ង៉ាវ ជា​តំបន់​ដែល​គ្មាន​កងទ័ព និង​បង្កើត​ការ​ត្បា​ត​រួមគ្នា​

1358
ចែករម្លែក
  • 341
    Shares

ភ្នំពេញ​៖​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង ឡាវ​បាន​ឯកភាពគ្នា​ដាក់​តំបន់​អូរ​តា​ង៉ាវ​ជា​តំបន់​ព្រំដែន​ដែល​មិនទាន់​ដោះស្រាយ​ដាច់ស្រេច​នៃព្រំដែន​រវាង​កម្ពុជា និង ឡាវ ។​ប្រមុខ​នៃ​ប្រទេស​ទាំងពី​បានដាក់​ចេញ​នូវ​លក្ខខណ្ឌ​រួមគ្នា ៣ ចំណុច ដោយ​រក្សា​តំបន់​នេះ​ជា​តំបន់ គ្មាន កងទ័ព តំបន់​គ្មាន​ប្រជាជន​រស់នៅ​និង​ធ្វើ​អាជីវកម្ម និង បង្កើត​ឲ្យ​មានការ​ល្បាត​រួមគ្នា​រវាង​កងទ័ព​កម្ពុ​ជា​និង​កងទ័ព​ឡាវ​នៅ​តំបន់​នោះ​។​

គូរ​បញ្ចាក់​ថា​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​កម្ពុជា និង ឡាវ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង លោក ថោង​លួ​ន ស៊ី​សូលី​ត បាន​ជួប​ពិភាក្សាគ្នា​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​អស់​រយៈពេល​ប្រមាណ​ជា ៣០ នាទី ពាក់ព័ន្ធ បញ្ហា​ព្រំដែន​នៅ​តំបន់​អូរ​តា​ង៉ាវ ដែល​ធ្លាប់​មានទំនាស់​ជាមួយគ្នា​កាលពីពេល​កន្លងទៅ ។

​បន្ទាប់បី​ជួបចរចា​គ្នា​រួចមក​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​បានធ្វើ​សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់​រួមគ្នា ពាក់ព័ន្ធ​ខ្លឹមសារ​នៃ​កិច្ចប្រជុំ នោះ​។

​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លៃ​ង​ថា​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ទៅលើ​លក្ខខណ្ឌ​ចំនួន​៣​ជាមួយនឹង​តំបន់​ព្រំដែន​ដែល​មិនទាន់បាន​ដោះស្រាយ​ដាច់​ស្រាច់​ថា​៖ ទី​១.​ត្រូវ​រក្សា​ទុកជា​តំបន់​គ្មាន​កងទ័ព ។​ទី​២.​ជា​តំបន់​ដែល​គ្មាន​ប្រជាជន​រស់នៅ​និង​ធ្វើ អាជីវកម្ម និង ទី​៣. ត្រូវធ្វើ​ល្បាត​រួមគ្នា ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា​ការធ្វើ​របស់​រួមគ្នា​អាចធ្វើ​ដោយ​ថ្មើរជើង និង អាចធ្វើ​តាមរយៈ​ការ​បង្ហោះ​ដ្រូ​ន ។ សម្រាប់​កម្ពុជា​ដែលមាន កម្លាំង​នៅក្នុង​តំបន់​អូរ​តា​ង៉ាវ ខ្ញុំ​បាន​បញ្ជា​ឲ្យ​ចាប់ផ្ដើម ដក​នៅមុននេះ​បន្តិច​ដែល​និង​បញ្ចប់​នៅ​ម៉ោង ៥ ល្ងាច​នេះ ។ កម្លាំង​នេះ​ធ្លាប់ធ្វើ ល្បាត​នៅក្នុង​តំបន់​នេះ ឥឡូវ​មិន​ត្រូវធ្វើ​ល្បាត​ម្នាក់ឯង​ទៀត​ទេ​ត្រូវ​ដកចេញ​ពី​តំបន់​អូរ​តា​ង៉ាវ​មក​នៅ​តំបន់​អូរ​អាឡៃ គឺជា​តំបន់​ចាស់ ដែល​ធ្លាប់​ឈរជើង​កាលពី​ពេលមុន ។​

​សម្តេច​តេ​ជោ​បន្តថា​៖​អ្វី​ដែលជា​ចំណុច​ថ្មី​នៅក្នុង​ទំនាក់ទំនង​របស់​យើង​គឺ​ការបង្កើត​នូវ​ការជឿទុកចិត្ត​គឺ​ការ បង្កើ តឲ្យ​មានការ​ល្បាត​រួមគ្នា​នៅតាម​ព្រំដែន​។ពីមុន​នេះ​កងទ័ព​ឡាវ​ទៅតាម​កងទ័ព​ឡាវ  ឯ​កងទ័ព​កម្ពុជា​ទតាមកង ទ័ព​កម្ពុជា តែ​ឥឡូវ​បើ​យើង​ទៅ​គឺ​ទៅ​ទាំងអស់គ្នា ។ ឯ​ចំណុច​ដែល​នៅ​សេសសល់​មិនទាន់បាន​ដោះស្រាយ​ភាគី​ទាំងពីរ​ត្រូវធ្វើ​បែបបទ​បច្ចេកទេស​ជូនទៅ​ភាគី​បារាំង ដែល​ភាគី​បារាំង បាន​យល់ព្រម​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី​ទាំងពីរ​រួចហើយ​អំពី​ការជួយ​ផ្ទេរ​ផែនទី​។

​សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បន្តទៀតថា​៖​កិច្ចការ​បន្ទាន់​នៅពេលនេះ​របស់​យើង​គឺថា កងទ័ព​នៃ​ប្រទេស​ទាំងពីរ ថ្នាក់​ភូមិភាគ ថ្នាក់​កង ពល និង ថ្នាក់​ខេត្ត​អាចទាក់ទង​គ្នា​ភ្លាម​ដើម្បី​បង្កើត​ស្ថាន​ល្បាត​រួមគ្នា​។​ការ​ល្បាត​រួម​របស់​យើង​គឺ​ចាំបាច់​ត្រូវតែ​ធ្វើ​ព្រោះ​យើង​មិន​ចង់​ឲ្យ តំបន់​ដែល​មិនទាន់បាន​ដោះស្រាយ​ដាច់ស្រេច នេះ​ក្លាយជា​ជម្រក​របស់​ពួកចោរ​ព្រៃ ពួក​រត់ពន្ធ​គ្រឿងញៀន និង ពួក​កាប់បំផ្លាញ​ព្រៃឈើ ។ សម្តេច​បន្តថា​មិនមែន​មានន័យថា​កម្ពុ ជា​មិន​ទុកចិត្ត​ឡាវ ឬ ឡាវ​មិន​ទុកចិត្ត​កម្ពុជា​នោះទេ ប៉ុន្តែ​យើង​មិន​ទុកចិត្ត​ពួកចោរ​ព្រៃ​ដែលជា បាតដៃ​ទី​៣ ។​

​សរុប​មកវិញ​បញ្ជាក់ថា​តំបន់​អូរ​តា​ង៉ាវ​ដែល​ត​ភ្ជាប់​ពី​អូរ​អាឡៃ​ទៅដល់​ព្រំដែន​គឺជា​តំបន់​ដែល​មិនទាន់​ដោះស្រាយ​ហើយ​ដែល​ត​ភ្ជាប់​ដោយ​លក្ខខណ្ឌ​បីយ៉ាង​ដែល​បានបញ្ជាក់​ខាងលើ​។​

​នៅ​ក្នង​ឳ​កាស​នោះដែរ​លោកថោងលួ​ន​ស៊ី​សូលី​ត បាន​ថ្លែងថា​៖ខ្ញុំ​គិតថា​ការជួប​ចរចា​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅថ្ងៃនេះ​គឺយើង​បាន​ឯកភាពគ្នា​លើ​ចំណុច​សំខាន់​ដូច​សម្ដេច​តេ​ជោ​ហ៊ុនសែន​បានបញ្ជាក់​រួចមកហើយ ថា​តំបន់​នេះ​ជា​តំបន់​ដែល​នៅ​សេសសល់ មិនទាន់បាន​ដោះស្រាយ ។

​ការឯកភាព​គ្នា​រវាង​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​  នៅពេលនេះ​គឺជា​ការឯកភាព​មួយ  ​ដែលមាន​សារៈសំខាន់ដែល​បង្ករ​ឲ្យ​មាននូវ​ភាពជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក ដែល​ធ្វើអោយ​ប្រជាជន​របស់​យើង​ទាំងពីរ​កាន់តែ​មាន​ភាព​សុខសាន្តនិងសប្បាយរីករាយ ។ លក្ខខណ្ឌ ដែល​សម្តេច​តេ​ជោ​បានលើកឡើង​មកនេះ​យើង​នឹង​ខិតខំ​ធ្វើ​ដោយមាន​ការឯកភាព​គ្នា។ យើង​នឹង​ជំរុញ​ឲ្យ​គណកម្មការ​ព្រំដែន​រវាងប្រទេស​ទាំងពីរ​ចុះទៅពិនិត្យ​ដោយ​ជាក់ស្តែងនៅ​ចំណុច​នោះ បើសិនជា​មានការ​រំលោភ​ចេញពី​ប្រទេស​ណា​គឺ​ស្នើ​ឲ្យ​គណៈកម្មការ​ព្រំ ដែន​នៃ​ប្រទេស​ទាំងពីរ​ចុះទៅ​ដោះស្រាយ​ដោយ​ជាក់ស្ដែង ។​

​រដ្ឋាភិបាល​ឡាវ​និង​ខិតខំ​ណែនាំ​ឲ្យ​គណៈកម្មាការ​ព្រំដែន​និង​អាជ្ញាធរ​នៅតាម​ព្រំដែន​ខិតខំ​ធ្វើការ​ងារ​នេះ​ដើម្បរក្សា​នូវ​ភាព​សន្តិភាព​នៅតាម​ព្រំដែន ។ រដ្ឋា​និង​ខិតខំ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយនិង​រាជរដ្ឋាភិបាល​កម្ពុជា ។ ចំណែក​កិច្ចសហប្រតិបត្តិការ​ផ្សេងៗយើង បាន​ឯកភាព​ឲ្យ​គណៈកម្មការ​ចម្រុះ​ព្រំដែន​រវាង​ប្រទេស​ទាំង ២​បើក​កិច្ចប្រជុំ​របស់ខ្លួន​ដើម្បី​ឲ្យ​កិច្ចប្រជុំ​គណៈកម្មការ​ព្រំដែន​ប្រទេស​ទាំងពីរ​សម្រេចបាន​ជោគជ័យ​នៅពេលដែល​ខ្ញុំ​ទៅទស្សនកិច្ច​នៅ​កម្ពុជា ។​

​គួរ​បញ្ជាក់ថា​៖​អូរ​តា​ង៉ាវ​ស្ថិតនៅ​ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​ដែលជា​ទីកន្លែង​កងទ័ព​ឡាវ​ធ្លាប់បាន​ចូលកាន់​កាប់​ហើយ​ត្រូវបាន ដកចេញ​ត្រឡប់​ទៅវិញ បន្ទាប់បី​មានប្រតិកម្ម​ភ្លាមៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​អំឡុង​ខែសីហា​ឆ្នាំ ២០១៧ ៕