​កម្ពុ​ជាមាន​សុវត្ថិភាព​ពេញលេញ​សម្រាប់​ភ្ញៀវទេសចរ​

1453
ចែករម្លែក

​ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: ក្រសួងទេសចរណ៍​បាន​បរិយាយ​ថា កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក ក្នុងការ​មក​ទស្សនារ​បស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​រាប់លាន​នាក់ ក្នុង​មួយឆ្នាំៗ ប្រកបដោយ​ភាពកក់ក្តៅ និង​សុវត្ថិភាព ដោយ​កម្ពុជា​សំបូរ​ទៅដោយ​បេតិកភណ្ឌ​វប្បធម៌ ធនធានធម្មជាតិ និង​កម្ពុជា​ប្រកបដោយ​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​។​នេះ​បើ​យោងតាម​ការផ្សព្វផ្សាយ​នៅក្នុង​ផេ​ក​ផ្លូវការ​របស់​ក្រសួង​។​

​ផេ​ក​ដដែល​បានសរសេរថា ក្នុង​រយៈពេល ៦​ខែ​ឆ្នាំ​២០១៨​នេះ ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា មាន​ចំនួន​ជាង ៣​លាន​នាក់ ដែលមាន​កំណើន ១៣​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧​។ សង្ឃឹមថា នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​បាន​ប្រមាណ​ជាង ៦,២​លាន​នាក់ ក្នុង​កំណើន ១២​ភាគរយ ស្រប​ជាមួយនឹង​សន្តិភាព ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ធនធាន និង​សក្តានុពល​ទេសចរណ៍​។​

​ផេ​ក​ដដែល​បន្ថែមថា កម្ពុជា​សង្ឃឹមថានឹង​ទទួល​ទេសចរ​អន្តរ​ជាតិប្រមាណ ៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ និង​ប្រមាណ​១៥​លាន​នាក់ នៅ​ឆ្នាំ​២០៣០​។ ព្រមជាមួយ​នោះ ទេសចរ​ក្នុងស្រុក​ចំនួន​ជាង ១០​លាន​នាក់ បាន​ទស្សនា​កម្សាន្ត​នៅ​គ្រប់​គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស​ប្រកបដោយ​សុវត្ថិភាព និង​ភាព​រីករាយ​។ កម្ពុ​ជាមាន​សុវត្ថិភាព​ពេញលេញ​ចំពោះ​ភ្ញៀវទេសចរ មក​ទស្សនា​នៅ​គ្រប់កន្លែង និង​គ្រប់ពេលវេលា ពិសេស​នៅក្នុង​ដំណើរការ និង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅក្នុង​ខែកក្កដា ឆ្នាំ​២០១៨​នេះ ដែលជា​ការបោះឆ្នោត​ប្រកបដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ និង​គ្មាន​អំពើ​ហឹ​ង្សា ហើយ​សភាពការណ៍​ទេសចរណ៍​បាននិងកំពុង​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ និង​រីកចម្រើន​ឥតឈប់ឈរ​។ សូម​យក​ឱកាស​នេះ ដើម្បី​អញ្ជើញ​ភ្ញៀវទេសចរ​ទាំង​អស់ពី​គ្រប់ទិសទី​មក​ទស្សនា​កម្សាន្ត កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ដែលមាន​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ ព្រមទាំង​ប្រកបដោយ​សុវត្ថិភាព និង​ភាពកក់ក្តៅ​៕ ល​