​កម្មករនិយោជិត​ពេល​ចាស់ជរា​អាចរ​ស់បាន​ល្អប្រសើរ​ក្រោយ​ច្បាប់​ថ្មី​អនុវត្ត​

899
ចែករម្លែក

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​ខណៈដែល​ច្បាប់​ថ្មី​ស្តីពី​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​គ្រោង​នឹង​ដាក់ឱ្យអនុវត្ត​នា​ឆ្នាំ​២០១៩​ខាងមុខនេះ​។​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់ថា​កម្មករនិយោជិត​នៅពេល​ចាស់ជរា​អាច​ចិញ្ចឹម​ខ្លួនឯងបាន​នៅពេល​ច្បាប់​នេះ​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​។​

​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​និង​កែសម្រួល​ ១.​លោកនាយក​អ៊ុក​សមវិទ្យា​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​និង​កែសម្រួល​ខ្លឹមសារ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម (​រូបថត ប​.​ស​.​ស​)

ខ្លឹមសារ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ជាមួយ​ប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​នៅ​ទីស្តីការក្រសួង​លោក​អ៊ុក​សមវិទ្យា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយ​កប​.​ស​.​ស​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានលើកឡើង​ថា​ច្បាប់​ថ្មី​នេះ​មាន​វិសាលភាព​គ្រប់​ដណ្តប់​លើ​បុគ្គល​ក្នុង​វិស័យ​សាធារណៈ​បុគ្គល​ក្រោម​ច្បាប់​ការងារ​នាវា​សមុទ្រ​និង​អ្នកបម្រើ​តាម​ផ្ទះ និង​បុគ្គល​ស្វ័យ​និ​យោជន៍​។

​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទាក់ទង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​នេះ នឹងធ្វើ​ឲ្យ​បុគ្គល​ដែល​ស្ថិតនៅក្រោម​ច្បាប់​នេះ ជួយ​ឲ្យ​ជីវភាព​របស់​បងប្អូន​កម្មករនិយោជិត នៅពេល​ចាស់ជរា​អាច​ចិញ្ចឹម​ខ្លួនឯងបាន ដោយ​ពុំ​ចាំបាច់​ពឹងផ្អែក​លើ​កូនចៅ​។

​បើតាម​ប្រសាសន៍​លើកឡើង​របស់លោក​បណ្ឌិត​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នាពេល​កន្លងមក​បាន​បញ្ជាក់ថា​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​ខាង​ផ្នែក​ប្រាក់​សោធន​នេះ​ពិតជា​ឧបករណ៍​គតិយុត្ត​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុងការ​អនុវត្ត​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម។

ក្នុងនោះ​បាន​ជំរុញ​ថ្នាក់ដឹកនាំ នៃ​ប​.​ស​.​ស ត្រូវខិតខំ​អនុវត្ត​ឱ្យបាន​ល្អប្រសើរ​ថែមទៀត លើ​សេចក្តីព្រាងច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម ក៏ដូចជា​ព្រះរាជក្រឹត្យ អនុក្រឹត្យ និង​លិខិតបទដ្ឋាន​គតិ​យុទ្ធ​នានា​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ការអនុវត្ត​ច្បាប់​ថ្មី​នេះ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​បំផុត​៕S/