​កម្មករសំណង់​ម្នាក់​ប្រើ​ថ្នាំញៀន​ហួស​កំរិត​យក​កាំបិត​អារ​.​ក​ខ្លួនឯង​

872
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​បុរស​ជា​កម្មករសំណង់​ម្នាក់​បាន​ប្រើប្រាស់​ថ្នាំញៀន​លើ​សក​ម្រឹត​ទាញ​កូនកាំបិត​ចិតបន្លែ​អារ​.​ក​ខ្លួនឯង​រងរបួស​ធ្ងន់​។​ការភ្ញាក់ផ្អើល​ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ចំណុច​មុខ​ហាង​ស៊ុប​ចង្កាក់​Volcano​ក្នុងភូមិ​មិត្តភាព​សង្កាត់​ឬ​ស្សី​កែវ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​៦​ខែកញ្ញា​ឆ្នាំ​២០១៨ ។

​ជន​នោះ​ឈ្មោះ​កែវ​ស​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​កម្មករសំណង់​មាន​ប្រពន្ធ​ឈ្មោះ​តន់​ស៊ី​ណេ​ត​អាយុ​៣០​មុខរបរ​កម្មករសំណង់​មានកូន​ប្រ​ស្រី​៣​និង​មាន​ផ្ទៃពោះ​កូន​ម្នាក់​អាយុ​៥​ខែ​អ្នក​ទាំងអស់គ្នា​ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​មួយកន្លែង​ក្នុង​ឃុំ​ព្រែកតាទែន​ស្រុក​ពញ្ញាឮ​ខេត្តកណ្តាល​។

​ក្រោយ​បង្ក​របួសធ្ងន់​បង្កើត​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​យក​រឺ​ម៉ក​ម៉ូតូ​កង់​បី​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​សម្តេចឪ​គីឡូ​មែត្រ​លេខ​៦​ដោយសារ​របួសធ្ងន់​ធ្ង​រ​ពេក​បាន​ដឹក​បន្តទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត្រ​៕S/​

​កម្មករសំណង់​ម្នាក់​ប្រើ​ថ្នាំញៀន​ហួស​កំរិត​យក​កាំបិត​អារ​.​ក​ខ្លួនឯង​