​កម្មករសំណង់​ស្ពាន​អាកាស​ចោមចៅ​ម្នាក់​សង្ស័យ​ត្រូវ​រថភ្លើង​បុក​ស្លាប់​

331
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៩​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​នៅលើ​ផ្លូវដែក​ស្ថិតនៅ​ក្នុងភូមិ​ប្រទះ​ឡាង​សង្កាត់​ប្រទះ​ឡាង​ខណ្ឌដង្កោ​។​បន្ទាប់ពី​បុរស​ជា​កម្មករសំណង់​នៅ​ការដ្ឋាន​ស្ពាន​អាកាស​ចោមចៅ​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​កណ្ដាល​ផ្លូវដែក​។​នគរបាល​បានដាក់​ការសង្ស័យថា​បុរស​នេះ​ត្រូវ​រថភ្លើង​បុក​ខណៈដែល​គាត់​ស្រវឹងស្រា​ហើយ​ដើរ​តាម​ផ្លូវដែក​នោះ​។​

​បុរស​ដែល​ស្លាប់​នេះ​ឈ្មោះ​ចេង​ហុំ​អាយុ​៤០​ឆ្នាំ​មុខរបរ​កម្មករសំណង់​នៅ​ការដ្ឋាន​ស្ពាន​អាកាស​ចោមចៅ​មាន​ទីលំនៅ​ក្នុងភូមិ​កំពុង​អុស​ឃុំ​កំពង់​អុស​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង​។​មាន​ប្រពន្ធ​និង​កូន​ចំនួន​៤​នាក់​នៅក្នុង​បន្ទុកគ្រួសា​រ​ប៉ុន្តែ​ដោយ​រស់នៅ​មិន​ចុះសម្រុង​និង​គ្នា​ពួកគាត់​បាន​លែងលះគ្នា​រយៈពេល​២​ឆ្នាំ​កន្លងមកហើយ​។​

​ប្រភព​ដដែល​បាន​បន្តថា​បន្ទាប់ពី​មក​ឈ្មោះ​ចេង​ហាន​បាន​ចូលដេក​។​ចំណែក​ប្អូនប្រុស​ម្នាក់ទៀត​មិនបាន​ឌុប​ជនរងគ្រោះ​ទៅតាម​ការ​ផ្ដែរ​ផ្ដាំ​ឡើយ​ហើយ​បុរសរងគ្រោះ​ក៏បាន​ដើរ​ចេញពីផ្ទះ​ប្អូន​បាត់​ទៀត​។

​ខណៈនោះ​ដោយសារតែ​នឹកស្មានថា​ជនរងគ្រោះ​ត្រឡប់​ទៅកាន់​ការដ្ឋាន​សំណង់​នៅឯ​ស្ពាន​អាកាស​ចោមចៅ​បាត់​ហើយ​ទើប​ពុំមាន​អ្នក​អើពើ​តាមរក​។​លុះដល់​វេលា​ថ្ងៃត្រង់​ថ្ងៃទី​២២ ខែកក្កដា ទទួលបាន​ព័ត៌មាន​ថា​ជនរងគ្រោះ​ត្រូវ​រថភ្លើង​បុក​ស្លាប់​ទើប​បងប្អូន​នាំគ្នា​ទៅ​មើល​និង​នាំយក​សព​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕S/​