​កម្មករសំណង់ ១០ នាក់ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន ពីបទ​ប្រព្រឹត្ត ៣ បទល្មើស​

3660
ចែករម្លែក

ដោយ​៖ សន សក្តា​
​កំពង់ឆ្នាំង​៖
កម្មករសំណង់ ចំនួន ១០ នាក់ ត្រូវបាន​កម្លាំង​នគរបាល ក្រុង​កំពង់ឆ្នាំង ឃាត់ខ្លួន​ពីបទ​មាន​ផ្ទុក​សារធាតុ​ញៀន បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​រារាំង​សមត្ថកិច្ច​។ ការឃាត់ខ្លួន​ជន​ទំនើង ទាំង ១០ នាក់​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង ជាង ៨ យប់ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងមុខ ស្នងការដ្ឋាន​ចាស់ ក្មុង​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​

​មន្ត្រីនគរបាល ស្ថិតក្នុង​ប្រតិបត្តិការ​នេះ បានឱ្យដឹងថា មុនដំបូង សមត្ថកិច្ច បាន​ហៅ​ពួកគេ ឱ្យ​ឈប់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ប៉ុន្តែ​ពួកគេ មិន​ព្រម​ឈប់​ឱ្យ​សមត្ថកិច្ច ត្រួតពិនិត្យ​ឡើយ ថែមទាំង​តដៃ មកលើ​សមត្ថកិច្ច​ថែមទៀត ដូចនេះ សមត្ថកិច្ច ក៏បាន​សម្រេច​ឃាត់ខ្លួន​តែម្តង ។​

​សមត្ថកិច្ច បានឱ្យដឹង​ទៀតថា ជន​ទំនើង​មួយក្រុម​នេះ ជា​កម្មករសំណង់ ដែល​កំពុងធ្វើការ នៅ​ការដ្ឋាន​អគារ​វឌ្ឍនៈ ។ កន្លងទៅ ក្រុម​នេះ បានធ្វើឱ្យ​ដែក មួយ​ដើម ធ្លាក់​ពីលើ​អគារ​មកក្រោម នៅពេល​សមត្ថកិច្ច ចុះទៅ​អប់រំ មិន​ស្តាប់ ហើយ​ថែមទាំង​ប្រើ ពាក្យសំដី​អសុរ​ស និង​ចង្អុលមុខ​សមត្ថកិច្ច ថែមទៀត ។​

​បច្ចុប្បន្ន ជន​ទំនើង​ទាំង ១០ នាក់​នេះ កំពុង​ឃាត់ខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ឆ្នាំង ដើម្បី​ចាត់ការ​បន្ត ទៅតាម​នីតិវិធី​ច្បាប់​៕​v