​កម្មករ​ក្រុមហ៊ុនមេ​ស្កូ​ហ្គោល​ពី​នាក់​ស្លាប់​ក្នុង​អណ្ដូងរ៉ែ​នៅ​ស្រុក​អូ​រយ៉ា​ដាវ​

721

(​រតនគិរី​)​កម្មករ​ក្រុមហ៊ុនមេ​ស្កូ​ហ្គោល​ពីរ​នាក់​បាន​ស្លាប់​នៅក្នុង​អណ្ដូងរ៉ែ​មាស​ខណៈពេល​ពួកគេ​បាន​ជិៈ​កន្ត្រក​ឡើង​ពី​រណ្ដៅ​ជម្រៅ​ជិត​៣០​ម៉ែត្រ​ហើយ​ដាច់​ខ្សែ​ធ្លាក់ចុះ​ទៅវិញ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ក្រុមហ៊ុនមេ​ស្កូ​ោ​ហ្គោល​ស្ថិតនៅ​ភូមិ​ភិ​ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ​ខេត្តរតនគិរី​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៧​។​

​ជន​បាត់បង់​ជីវិត​ទី​១​ឈ្មោះ​ឆក​រិ​ទ្ធ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ​ទី​២​ឈ្មោះ​ឆក​រម្យ​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជនជាតិខ្មែរ​ពួកគេ​មាន​ស្រុកកំណើត​ខេត្ដ​ត្បូងឃ្មុំ​។​មុន​ស្លាប់​អ្នក​ទាំងពីរ​ជា​កម្មករ​ជីក​រ៉ែ​មាស​ឧ្យ​ក្រុមហ៊ុនមេ​ស្កូ​ហ្គោល​(Mescort Gold)​របស់​ជនជាតិ​ឥណ្ឌា​។​
​ប្រភព​បាន​ឧ្យ​ដឹងថា​កាលពី​ថ្ងៃទី​១៣​ខែតុលា​ឆ្នាំ​២០១៧​ជនរងគ្រោះ​បាន​យក​ស៊ីម៉ង​តិ៍​ជាច្រើន​បេ​ចុះទៅ​ក្នុង​រណ្ដៅ​ដី​ដែលមាន​ជំរៅ​ដល់​ទៅជិត​៣០​ម៉ែត្រ​ដើម្បី​រៀប​ឥដ្ឋ​ធ្វើជា​ខឿន​ទប់​កុំ​ឧ្យ​ដី​បាក់​។​

​ប្រភព​បានឱ្យដឹង​ទៀតថា​លុះដល់​ម៉ោងជាង​ដប់​ព្រឹក​ថ្ងៃ​ដដែល​កម្មករ​ទាំងពីរ​នាក់​នោះបាន​ឡើងទៅ​ខាង​ដោយ​ជិះ​កន្ត្រក​ដើរ​ដោយ​កម្លាំង​ចរន្ត​អ​គិ​ស​នី​ខា​ឡើង​មកលើ​។​ប៉ុន្ដែ​កន្ត្រក​ខាង​ឡើង​បាន​ប្រហែល​ជាង​ម្ភៃ​ម៉ែត្រ​ក៏​ជាប់គាំង​ហើយ​របូត​ខ្សែកាប​ធ្លាក់ចុះ​ទៅខាង​ក្រោម​វិញ​បណ្ដាលឱ្យ​ស្លាប់​នៅ​និង​កន្លែង​តែម្ដង​។​

ប៉ូលិស​ស្រុក​អូ​រយ៉ា​ដាវ​បានឱ្យដឹងថា​ជនរងគ្រោះ​ដែលមាន​ឈ្មោះ​ខាងលើ​គឺ​ស្លាប់​ដោយសារ​បូត​ខ្សែកាប​ខណៈពេល​ពួកគេ​ពីរ​នាក់​បងប្អូន​នេះ​បាន​ជិះ​កន្ត្រក​ឡើងមក​លើ​ហើយ​ធ្លាក់ចុះ​ទៅវិញ​បណ្ដាល​ឧ្យ​បាត់​ក​បាក់ដៃ​បាក់ជើង ស្លាប់​។​មន្ត្រីប៉ូលិស​បាន​ឧ្យ​ដឹង​ទៀតថា​សព​យុវជន​ទាំងពីរ​នាក់​ខាងលើ​នោះ​បានធ្វើ​កំណត់ហេតុ​ប្រគល់​ទៅ​ឧ្យ​សាច់ញាតិ​ដឹក​យ​កៅ​ស្រុកកំណើត​។​

​លោក​ថោង​សំអាត​ប្រធាន​ការ​រិ​យា​ល័យ ប​.​ស​.​ស កីឡា​ជាតិ​សន្ដិ​សង្គម​សាខា​ខេត្ដ​រតនគិរី​បានឱ្យ​រស្មី​កម្ពុជា​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទ ១៤​ខែតុលា​ឆ្នាំ​២០១៧​ថា​ខាង​ក្រុមហ៊ុន​MescoGold​របស់​ឥណ្ឌា​បាន​ចំណាយ​ប្រាក់​មួយចំនួន​ជួល​រថយន្ដ​ដឹក​សព​កម្មករ​ទាំងពីរ​នាក់​ដែលមាន​ឈ្មោះ​ខាងលើ​យកទៅ​ជូន​សាច់ញាតិ​ដល់​ស្រុកកំណើត​ហើយ​។​

ប្រធាន​ការ​រិ​យា​ល័យ​បស​សបាន​ឧ្យ​ដឹង​ទៀតថា​តាម​លក្ខ​ណ្ឌ​ការងារ​បើ​កម្មករ​កំពុង​បំពេញភារកិច្ច​នៅតាម​សហគ្រាស​រឺ​ក្រុមហ៊ុន​ហើយ​ជួប​ហានិភ័យ​ស្លាប់​អីចឹង​គឺ​បស​ស​ទទួល​រាប់​រង​។​ក្នុង​សព​មួយ​ជួយ​ជា​ប្រាក់​ចំនួន​បួន​លាន​រៀល​សម្រាប់​ដឹក​សព​ជូន​ដល់ផ្ទះ​និង​ធ្វើបុណ្យ​។​

លោក​ឌុ​ច​ចាន់តូ​ប្រធាន​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​និង​វិជ្ជាជីវៈ​ខេត្ដ​រតនគិរី​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​១៤​ខែតុលា​នេះ​ថា​សព​យុវជន​មុន​ស្លាប់​នៅ​ពុំទាន់​បាន​ចុះ​ឈ្នោះ​នៅក្នុង​បញ្ជី​នៅឡើយ​ទេ​។​លោក​បាន​ឧ្យ​ដឹង​ទៀតថា​នៅ​ថ្ងៃកើតហេតុ​យើង​បាន​ចុះទៅ​ដល់ទី​កន្លែង​នោះ​ពិនិត្យឃើញថា​កម្មករ​ដែ​ល​ស្លាប់​នោះ​ទើប​និង​ចូលទៅ​បំរើការ​នៅ​ក្រុមហ៊ុន​នោះ​មិនទាន់បាន​មួយខែ​នៅឡើយ​ទេ​។

​ចំណែក​អាជ្ញាប័ណ​របស់​ក្រុមហ៊ុន​ឃើញថា​អនុញាត​ឧ្យ​រុក​រ៉ែ​។​ប៉ុន្ដែ​បើ​កាសែត​ចង់​ច្បាស់​គួរតែ​សួរ​ទៅ​មន្ទីរ​រ៉ែ​និង​ថា​ពល​។​សម្រាប់​ក្រុម​ក្រុមហ៊ុន​នោះដែរ​យើង​បាន​ណែនាំ​ឧ្យ​គោរព​ច្បាប់​ការងារ​ហើយ​យើង​នឹង​បន្ដ​ពិនិត្យ​ជា​បន្ដទៀត​៕S/​ដោយៈបាន​លុង