​កម្មករ​ចំនួន​៤​នាក់​បាន​ដួលសន្លប់​ក្នុង​រណ្ដៅ​ឡធ្យូង​ក្រុមហ៊ុន​”​ហ្គ្រី​ន​អាយ​លែ​ន​”

1084
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះ​៖​កម្មករ​ចំនួន​៤​នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ក្នុង​រណ្ដៅ​ឡរ​ធ្យូង​របស់​ក្រុមហ៊ុន​ឈ្មោះ​”​ហ្គ្រី​ន​អាយ​លែ​ន​”​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ចិន​ស្ថិតក្នុង​ឃុំ​ក្បាលដំរី​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​ល្ងាច​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៨​។​

ប្រភពព័ត៌មាន​ពី​កម្មករ​ដែល​ដួលសន្លប់​ក្នុង​ឡធ្យូង​ក្រោយពី​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បានឱ្យដឹងថា​ហេតុការណ៍​ដំបូង​មាន​កម្មករ​ម្នាក់​បាន​ចូលក្នុង​រណ្ដៅ​ក៏​ដួលសន្លប់​តែម្តង​។​ឃើញ​សភាព​បែប​នោះ​កម្មករ​ចំនួន​៣​នាក់​ទៀត​ក៏បាន​ចុះទៅ​ជួយ​ក៏​ដួលសន្លប់​ទាំង​៤​ទៀត​។​ការ​សន្លប់​ត្រូវ​កម្មករ​ផ្សេងទៀត​បាន​ចុះជួយ​ទាញ​ឡើង​មកលើ​វិញ​ព្រោះ​រណ្តៅ​ឡរ​ធ្យូង​នោះ​មាន​ជម្រៅ​ជាង​៣​ម៉ែត្រ​។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក​គ្រួ​ពេទ្យ​បានឱ្យដឹង ថា​កម្ម​ករទាំង​៤​នាក់​នោះ​មាន អាកា​រៈ​ប្រកាច់ និង មាន​ស្នាមរបួស​ដៃជើង​នឹង​លើ​ផ្ទៃមុខ​សង្ស័យ​ពេល​ពួកគាត់​ចុះទៅ​ជួយ​គ្នា​ប្រហែល ជាមាន​រអិលដួល​ក្នុង​រណ្ដៅ​។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​សន្លប់​នោះ​ដោយសារ​អត់​មាន​ខ្យល់​អុកស៊ីហ្សែន​។​

អ្នករងគ្រោះ​ទាំង​៤​នាក់​នោះ មានឈ្មោះ ស៊ី នឿន​ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ​រស់នៅ​ភូមិ​អញ្ចាញ ឃុំ​ដា ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​ឈ្មោះ គ្រី ណា​រី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​រស់​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។​ឈ្មោះ មីង វ៉ុ​ន ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ រស់នៅ​ភូមិ​ព្រែកជីក ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​និង​ឈ្មោះ សាំង សុ​លី​ស ភេទ​ប្រុស អាយុ ៣១​ឆ្នាំ​រស់នៅ ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​។​

​លោក​បាន​បន្តថា​រហូត​មកទល់ពេលនេះ​កម្មករ​ដែល​ដួលសន្លប់​ខាងលើ​គឺ​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តហើយ​ព្យាបាល​យ៉ាង​យកចិត្ត​ដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ហើយក៏​គ្មាន​អ្នករងគ្រោះ​ដល់​ជីវិត​ដែរ​៕S/

​កម្មករ​ចំនួន​៤​នាក់​បាន​ដួលសន្លប់​ក្នុង​រណ្ដៅ​ឡធ្យូង​ក្រុមហ៊ុន​”​ហ្គ្រី​ន​អាយ​លែ​ន​”