​កម្មករ​ធ្លាក់​ពីលើ​អាគារ​សំណង់​កម្ពស់​១៤​ជាន់​ដោយសារ​ដាច់​ជណ្តើរយោង​រងរបួស​ធ្ងន់​

838
ចែករម្លែក

(​បន្ទាយមានជ័យ​)៖​កម្មករសំណង់​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​នៃ​ការដ្ឋាន​សំណង់​មាន​កម្ពស់​១៤​ជាន់​មក​ដី​ដោយ​ជណ្តើរយោង​ដាច់​ខ្សែកាប បណ្តាលឱ្យ​រងរបួស​ធ្ងន់ ។​គ្រោះថ្នាក់​កើតឡើង​នៅ​ចំណុច​អគារ​សំណង់​ក្នុង​បរិវេណ​កាស៊ីណូ​ក្រោ​ន (​ចំណុច​ហូ​វ៉ា​ហ្គេ​នទី​ង​) ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០១៧​ស្ថិត​។​

​សាក្សី​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​មានឈ្មោះ​គី ម៉ូ​សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ខ្មែរ​អ៊ីស្លាម​មាន​ទីលំនៅ​ក្នុងភូមិ​ច័ន្ទ​គិរី​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។​ជនរងគ្រោះ​រងរបួស​ធ្ងន់​បាក់​ស្មងជើង​ស្តាំ​-​ពោះ និង​បែកក្បាល ហើយ​ត្រូវបាន​ក្រុមកម្មករ​ដូចគ្នា ជួយ​ដឹក​ទៅកាន់​មន្ទីរពេទ្យបង្អែក​ក្រុង​ប៉ោយប៉ែត ។​

កម្មករ​ឈ្មោះ​សុខ វណ្ណៈ និយាយថា : មុន​កើតហេតុ​ជនរងគ្រោះ​និង​កម្មករ​ផ្សេងទៀត​សរុប​៣​នាក់ ជិះ​ជណ្តើរយោង​ពីក្រោម​ទៅលើ​តែ​២​នាក់ បាន​ចុះ​តាម​ជាន់​ផ្សេងៗ​អស់​នៅ តែ​ជនរងគ្រោះ​បន្ត​ឡើង​ទៅជា​ន់ទី​១៤ ។ លុះ​ទៅដល់ ស្រាប់តែ​ដាច់​ខ្សែកាប​យោង​ធ្លាក់​មក​ដី​បង្ក​របួស​ធ្ងន់ធ្ងរ​ដូច្នោះ​៕S/​ដោយ​៖​ភ្នំ​ស្វាយ​

រូបថត​: កម្មករ គី ម៉ូ​សា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ខ្មែរ​អ៊ីស្លាម​រងរបួស​ធ្ងន់​(​រូប​:​ភ្នំ​ស្វាយ​)​

#