​កម្មករ​ប្រមូល​សំរាម​ជាង​២​ពាន់​នាក់​ធ្វើ​កូដកម្ម​ទាមទារ​តំឡើង​ប្រាក់ខែ​១២​ដុល្លារ​

691
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៨ កម្មករ​ប្រមូល​សំរាម​របស់​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រមាណ​ជាង​២​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើ​កូដកម្ម​។​

ករណី​នោះបាន​កើតឡើង​នៅ​កា​រ៉ា​ស​រថយន្ត​ស៊ីន​ទ្រី ផ្លូវ​បេ​តុ​បឹង​តា​ម៉ា​ត ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ ដោយបាន​នាំគ្នា​តវ៉ា អត់​ធ្វើការ​ទាមទារ​ឱ្យ​ក្រុមហ៊ុន តំឡើង​ប្រាក់ខែ​ឱ្យ​ពួកគេ ចំនួន​១២​ដុល្លារ​បន្ថែម លើ​ប្រាក់ខែ​គោល​របស់​ពួកគាត់​បន្ថែមទៀត​។​

ដោយ​ទាមទារ​លក្ខខណ្ឌ​ចំនួន​៤​ចំណុច​ដូចជា​១៖-​សុំឱ្យ​ក្រុមហ៊ុន​ទូទាត់​ប្រាក់​ឈប់សម្រាក​ប្រចាំឆ្នាំ​ដែល​នៅសល់ ។ ២-​ទូរ​ទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​តាម​ប្រកា​សលេខ ៤៤៣ ក​.​ប​.​ប្រ​.​ក​.​ខ​ល​។ ៣-​ស្នើរ​សុំ​តំឡើង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ ចំនួន​១៥​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៩ ។ ៤-​បញ្ហា​ផ្សេងៗ ។​

​កូដកម្ម​នេះ​ដឹកនាំ​ដោយ​សហជីព​កម្មករ​និ​យោ​ជិ​ក​វិស័យ​ទេសចរណ៍ ដែល​ដឹកនាំ​ដោយ​លោក ទូច កុសល​។​ក្នុងការ​តវ៉ា​នេះ កម្មករ​ស៊ីន​ទ្រី បាន​ប្រាប់​ឱ្យ​ភ្នាក់ងារ​សារព័ត៌មាន​ដឹងថា ប្រាក់ខែ​ពួកគាត់ បាន​ចែកជា​២​វេន​។ គឺ​វេន​យប់​និង​ថ្ងៃ ដោយ​អ្នកធ្វើការ​វេន ថ្ងៃ​ទទួលបាន​ប្រាក់ខែ​ចំនួន​៥១​ម៉ឺន​។​អ្នកធ្វើការ​វេន​យប់​ទទួលបាន​ប្រាប់​ខែ​៦១​ម៉ឺន​។​

​ពួកគាត់​មាន​នាំគ្នា​ធ្វើការ​តវ៉ា​នេះ ដោយ​ពួកគាត់​ទាមទារ​ឱ្យ​ខាង​ក្រុមហ៊ុន តំឡើង​ប្រាក់ខែ​ចំនួន​១២​ដុល្លារ លើ​ប្រាក់ខែ​គោល​ពួកគាត់​បន្ថែមទៀត ព្រមទាំង​ឱ្យ​ក្រុមហ៊ុន ផ្តល់​សេ​វ៉ា​ថែមទាំង​សុភាព នឹងមាន​ប្រាក់​បំណាច់​ឆ្នាំ និង​ហូបចុក​ដូច កម្មករ កម្ម​ការ​នី រោងចក្រ​ដែរ ។

​ជា​លទ្ធិ​ផល​ក្នុងការ​ដោះស្រាយ​ភាគី​ក្រុមហ៊ុន​ស៊ិន​ទ្រី​ព្រមព្រាង​ចំនួន​៣​ចំណុច​គឺ​ទី​(១.២.៤)​ចំពោះ​ចំណុច​ទី​៣​ដែល​កម្មករ​ស្នើរ​សុំ​តំឡើង​ប្រាក់​ឈ្នួល​ប្រចាំឆ្នាំ​១៥​ដុល្លារ​បន្ថែម​ពីលើ​ប្រាក់ខែ​បច្ចុប្បន្ន​គឺ​ខាង​ក្រុមហ៊ុន​ឱ្យតែ​៦​ដុល្លារ​ប៉ុណ្ណោះ​។​តំឡើង​ឱ្យ​១​ដុល្លារ​ទៀត​នៅ​ខែ​៧​ឆ្នាំ​២០១៩​។​តែ​ខាង​កម្មករ​មិន​ព្រម​ទទួលយក​ដំណោះស្រាយ​នេះ​ទេ តែ​បញ្ចុះ​នៅត្រឹម​១២​ដុល្លារ​។

​ក្នុង​ហេតុការណ៍​នេះដែរ ក៏មាន​ការប៉ះទង្គិច​គ្នា រវាង​កម្មករ​ស៊ីន​ទ្រី​គ្នាឯង និង​កម្មករ​គ្នាឯង ដោយមាន​អ្នកខ្លះ​ចង់បាន​ប្រាក់ខែ​ប៉ុណ្ណឹង ហើយ​អ្នក​ខ្លះទៀត ទាមទារ​តំឡើង​ប្រាក់ខែ ។ ​ដោយឡែក​ខាង​ក្រុមហ៊ុន​វិញ ក៏បាន​ហៅ​តំណាង​ខាង​កម្មករ​ឱ្យចូល​ចរចារ​គ្នា​។

តែ​ខាង​ក្រុមហ៊ុន​ឡើង​ឱ្យ​ដែរ តែ​តម្លៃ​ទាប​ពេក គឺ​ត្រឹមតែ​៦​ដុល្លារ ។​ទើប​ពួកគាត់​ជា​កម្មករ​ទទួលយក​មិនបាន គឺ​ទាមទារ ១២​ដុល្លារ​ទើប​ព្រម​ចូលធ្វើការ​វិញ​។​ដូច្នេះហើយ​បើសិនជា​ការចរចា​មិនត្រូវ​គ្នា​ទេ​ខាង​កម្មករ​មិន​ព្រម​ចេញទៅ​ប្រមូល​សំរាម​វិញ​ឡើយ​៕S/