​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​ដួលសន្លប់​ជា​បន្តបន្ទាប់​ជិត​៨០​នាក់​

939
ចែករម្លែក

(​ភ្នំពេញ​)៖ កាលពី​រសៀល​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧​នេះ​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​”​ញូ​អូ​រៀន ខេ​ម​បូ​ឌា ហ្គា​មិន​”​ជិត​៨០​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ពេលដែល​ពួកគេ​កំពុងធ្វើការ​ងារ​។​បន្ទាប់មក​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ នា​រសៀល​ថ្ងៃ​ដដែល​នេះ ពួកគេ​បាន​ធូរស្រាល​ជា​បណ្តើរៗ​ហើយ​។​កម្មក​និង​កម្ម​ការ​នី​ដែល​ដួលសន្លប់​នោះ​បម្រើ​ការងារ​នៅ​អគារ​ចំនួន​៤ ស្ថិតនៅក្នុង​សួន​ឧស្សាហ៍កម្ម​កាណាឌីយ៉ា ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​នគរបាល​សង្កាត់​ចោមចៅ​បានឱ្យដឹងថា​៖​នៅ​មុនពេល​កើតហេតុ​កម្មករ​កម្ម​ការ​នី​នាំគ្នា​ហូបបាយ​ថ្វៃ​ត្រង់​រួច​បាននាំគ្នា​ធ្វើការ​ជាធម្មតា​ស្រាប់តែ​មានកម្ម​ការិនី​ម្នាក់ មាន​អា​ការៈមិន​ស្រួលខ្លួន ងងឹតមុខ​ថប់ដង្ហើម និង​បាន​ដួលសន្លប់​ទាំង​កំរោល ដែលជា​ហេតុ​បង្ក ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​រោងចក្រ ហើយក៏​មាន​អ្នក​ដួលសន្លប់​ជា​បន្តបន្ទាប់​ទៀត​រហូត​ជិត​៨០​នាក់​តែម្ដង​៕S/​ដោយ​៖​រ៉ា​ម៉ន​
​ ​ ​ (​សូម​អាន​បន្ត​ចេញផ្សាយ​លើ​កាសែត​រស្មី​កម្ពុជា​)​

កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​ដួលសន្លប់​ជា​បន្តបន្ទាប់​ជិត​៨០​នាក់​