​កម្មវិធី​តម្រង់ទិស​មាន​សារៈសំខាន់​ជួយ​ឱ្យ​និស្សិត​ជ្រើសរើស​

460
ចែករម្លែក
  • 63
    Shares

ដោយៈ​សុផល​/​ភ្នំពេញ​៖​កម្មវិធី​តម្រង់ទិស​មាន​សារៈសំខាន់​ជួយ​ឱ្យ​និស្សិត​ដែល​ទើប​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​សាកលវិទ្យាល័យ​បាន​ត្រឹមត្រូវ តាម​ចំណង់​ចំណូលចិត្ត​ខ្លួនឯង តាម​ទេពកោសល្យ និង​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន​និង​អនាគត ។​

ដោយ​មើលឃើញ​ពី​សារៈសំខាន់​នេះ​និង​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអប់រំ​សម្រាប់​សតវត្ស​ទី​២១​ដែល​តម្រូវឱ្យ​អ្នកសិក្សា​ត្រូវមាន​ចំណេះដឹង​និង​ជំនាញ​ច្បាស់លាស់​។​ជាពិសេស​គឺ​ការសិក្សា​បន្ថែម​ទៅលើ​ជំនាញ​បច្ចេកទេស​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​បានសម្រេច​រៀបចំ​ដំណើរការ​កម្មវិធី​តម្រង់ទិស​ស្ដីពី​ការផ្ដល់​ប្រឹក្សា​អាជីព​និង​ព័ត៌មាន​ស្ដីពី​ការសិក្សា​ជំនាញ​ដោយសា​ហ​ការ​ជាមួយ​សាកលវិទ្យាល័យ​ជាច្រើន​នៅ​កម្ពុជា​។​វេទិកា​តម្រង់ទិស​នេះ​បាន​ត្រូវធ្វើឡើង​កាលពី​ថ្ងៃទី​៧​ខែមីនា​ឆ្នាំ​២០១៩​នៅ​សាលា​វ៉េ​ស​ឡាញ​សាខា​ដូនពេញ រាជធានី​ភ្នំពេញ​។​

​លោក​ប៉ិច​បូ​ឡែ​ន​អគ្គ​នាយ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ឌ្យូ​ខេ​សិន​គ្រុប​បាន​ថ្លែងថា​៖​បច្ចុប្បន្ននេះ​ការសិក្សា​ត្រូវបានធ្វើ​ទំនើបកម្ម និង​កំណែទម្រង់​គុណភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ ជាពិសេស​គឺ​ទីផ្សារការងារ​ដែល​បាន និង​កំពុងតែ​បោះជំហាន​ទៅមុខ​ឥតឈប់ឈរ​។

ហេតុនេះ​ការសិក្សា​របស់​សិស្ស​ទាម​ទារ​ឱ្យមាន​ការយកចិត្តទុកដាក់ ខិតខំ​ប្រឹងប្រែង និង​ចូលរួម​ឱ្យបាន​ពេល​លេញ​ជាពិសេស​គិតពិចារណា​ឡើងវិញ​ពី​ការសម្រេចចិត្ត​ជ្រើសរើស​មុខជំនាញ​សិក្សា និង​វិស័យ​មុខរបរ ព្រមទាំង​ជីវិត​ការងារ​។​

​លោក​បាន​គូសបញ្ជាក់ថា​៖​កម្មវិធី​តម្រង់ទិស និង​ផ្សព្វផ្សាយ​អាហារូបករណ៍​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​តម្រង់ទិស​សិស្សានុសិស្ស​ក្រោយ​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​និង ផ្សព្វផ្សាយ​ពី​នីតិវិធី និង​យន្ដការ​ក្នុងការ​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ឱ្យ​ចូលរៀន​ថ្នាក់​បរិញ្ញាបត្រ នៅតាម​គ្រឹះស្ថានឧត្ដមសិក្សា​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​,​ផ្សព្វផ្សាយ​អាហារូបករណ៍​សិក្សា​ថ្នាក់ឧត្ដម​សិក្សា​ពី​សកល​វិទ្យាល័យ​ដៃគូ​របស់ WEG ដល់​សិស្សានុសិស្ស​នៃ​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង​សាលារៀន​ណ​ត្ស​ឡា​ញន៍ ។​

​លោក តែ ឡាយ ប្រធាន​នាយក​អប់រំ​ក្រុមហ៊ុន​វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប បាន​មានប្រសាសន៍ថា​៖ «​កាលពី​ពេលមុន ក្នុង​ទសវត្សរ៍​៨០ ,៩០ និង ដើមឆ្នាំ​២០០០ អត់​មាន​កម្មវិធី​តម្រង់ទិស​ទេ ពោលគឺ​ក្រោយ​ជាប់​បាក់​ឌុប សិស្ស​ដើរ​ស្វែងរក​ការសិក្សា​នៅតាម​មហាវិទ្យាល័យ​ដោយ​ខ្លួនឯង និង​រៀន​តាម​គ្នា ឬ​តាម​ឪពុកម្តាយ មិន​ស្របតាម​ចំណង់​ចំណូល​ល​ចិត្ត​និង​ភាព​ប៉ិនប្រសប់​របស់ខ្លួន ។​ពេល​រៀន​ចប់​ចេញ​ធ្វើការ ខុស​ជំនាញ​»​។​

​លោក​បាន​គូសបញ្ជាក់ថា​៖ «​កម្មវិធី​តម្រង់ទិស​មាន​សារៈសំខាន់​ជួយ​ឱ្យ​និស្សិត​ដែល​ទើប​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​ជ្រើសរើស​ជំនាញ​សិក្សា​នៅ​សាកលវិទ្យាល័យ​បាន​ត្រឹមត្រូវ តាម​ចំណង់​ចំណូលចិត្ត​ខ្លួនឯង តាម​ទេពកោសល្យ និង​តម្រូវការ​ទីផ្សារការងារ​នាពេល​បច្ចុប្បន្ន​និង​អនាគត​» ។​

លោក តែ ឡាយ បានឱ្យដឹង​ទៀតថា​វគ្គ​តម្រង់ទិស​ស្ដីពី ការផ្ដល់​ប្រឹក្សា​អាជីព និង​ព័ត៌មាន​ស្ដីពី​ការសិក្សា​ជំនាញ​របស់​វេស​ឡាញ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បណ្ដុះ​ស្មារតី​ចូលរួម​ក្នុងការ​សិក្សា និង​កម្មវិធី​នានា​ដែល​ពាក់ព័ន្ធ​ដល់​ការអភិវឌ្ឍ​ខ្លួន​,​ផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់​សិស្ស​ឱ្យមាន​ស្មារតី​ទទួលខុសត្រូវ។

យល់​ពី​តម្លៃ​នៃ​ការសិក្សា​,​លើកកម្ពស់​សមត្ថភាព នៃ​ការសិក្សា​ស្រាវជ្រាវ​របស់​សិស្ស​,​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​សិស្ស នៅ​កម្រិត​វិទ្យាល័យ និង​លើកកម្ពស់​ជំនាញ​សិក្សា​របស់​ពួកគេ​,​ជួយ​សិស្ស​បង្កើន​ចំណេះដឹង​ខ្លួនឯង ចំណង់​ចំណូលចិត្ត និង​ការចាប់អារម្មណ៍​លើ​ការជ្រើសរើស​ការងារ​អា​ជីព​សម្រាប់​អនាគត​,​លើកទឹកចិត្ត​ឱ្យ​សិស្ស​លើកឡើង​នូវ​ក្ដី​ស្រមៃ បំណងប្រាថ្នា និង​ការរៀបចំ​ផែនការ​សម្រាប់​អនាគត​និង​លើក​ទឺ​ក​ចិត្ត​ពួកគេ​ឱ្យ​យកចិត្តទុកដាក់​ចំពោះ​ជំនាញ​គ្រប់គ្រង​ជីវិត ដែល​អាច​គាំទ្រ​ដល់​ការសិក្សា និង​ទិដ្ឋភាព​ពាក់ព័ន្ធ​នានា​ដែលមាន​ឥទ្ធិពល​ដល់​ផែនការ បន្ទាប់ពី​ការសិក្សា​របស់​ពួកគេ​។​

នៅក្នុង​វេទិកា​តម្រង់ទិស​នេះ ក៏មាន​បទ​បង្ហាញ​ជាច្រើន​ពី​វាគ្មិន​មកពី មជ្ឈមណ្ឌល​ល​ការងារ​រាជធានី​ភ្នំពេញ នៃ​ទីភ្នាក់ងារ​ជាតិ និង​មុខ​របប​របស់​ក្រសួង​ការងារ​និង​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​និង​សា ក ល​វិទ្យាល័យ​ជាច្រើន​ដូចជា វិទ្យាស្ថាន​ខេ​ម​អេ​ដ ,​សាកលវិទ្យាល័យ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​វិទ្យាស្ថាន​ស៊ី​អ៊ី​អូ Master Club,​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ​,​សកលវិទ្យា​ល័យ អន្តរជាតិ​ភ្នំពេញ​៕S/

​ចំណងជើង​រូបថត​៖ វេស​ឡាញ អេ​ឌ្យូ​ខេ​សិន គ្រុប រៀបចំ​កម្មវិធី​តម្រង់ទិស​ស្ដីពី ការផ្ដល់​ប្រឹក្សា​អាជីព និង​ព័ត៌មាន​ស្ដីពី​ការសិក្សា​ជំនាញ កាលពី​ថ្ងៃទី​៧​ខែមីនា ឆ្នាំ​២០១៩ នៅ​សាលា​វ៉េ​ស​ឡាញ​សាខា​ដូនពេញ រាជធានី​ភ្នំពេញ​(​រូបៈ​សុផល​)